ព័ត៌មានអន្ដរជាតិ
ថៃ នៅតែប្រកែកឥតខ្មាស់ថា យន្តហោះចម្បាំងខ្លួនមិនបានទម្លាក់គ្រាប់បែក MK-84 លើផ្ទះពលរដ្ឋកម្ពុជា
លោក ហេង រតនា ប្រធានអង្គភាពស៊ីម៉ាក់ (CMAC) កាលពីព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ចាក់ពីការរកឃើញ និងចុះដោះគ្រាប់បែក MK-84 ដែលកងទ័ពថៃទម្លាក់ត្រូវផ្ទះប្រជាពលរដ្ធ ប៉ុន្តែមិនផ្ទុះ។ តាមការបញ្ចាក់ឲ្យដឹងថា នេះជាប្រភេទ MK-84 ទម្ងន់ជិត១តោន (១,០០០គីឡូក្រាម) មានប្រវែងសរុបប្រមាណ៣.៥ម៉ែត្រ មានជាតិផ្ទុះជាង៥០០គីឡូក្រាម ជាគ្រាប់បែកមានទំហំធំជាងគេបំផុតក្នុងចំណោមប្រភេទគ្រាប់បែក MK (MK-81, MK82, MK-83 និងMK-84) ដែលបានទម្លាក់ដោយកងទ័ពអាកាសថៃកាលពីកន្លងទៅថ្មីនេះ។

ជាការឆ្លើតតបទៅកាន់អង្គភាពស៊ីម៉ាក់ អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Jirayu Huangsab បានចេញមុខបដិសេធយ៉ាងដាច់អហង្ការថា MK-84 មិនមែនជាគ្រាប់បែកដែលទម្លាក់ដោយយន្តហោះចម្បាំង F-16 ឬយន្តហោះ Gripen របស់ថៃ ទៅលើផ្ទះពលរដ្ឋកម្ពុជានោះទេ វាជាគ្រាប់បែកសេស់សល់ពីសម័យសង្គ្រាមវៀតណាមតែប៉ុណ្ណោះ។
ដកស្រងដោយ thethaiger អ្នកនាំពាក្យរដ្ឋាភិបាលថៃរូបនេះថែមទាំងបញ្ចាក់ទៀតថា រូបភាពដែលប្រព័ន្ធផ្សព្វផ្សាយចុះផ្សាយ គឺជាគ្រាប់បែកចំណាស់មួយដែលបានរកឃើញនៅសហរដ្ឋអាមេរិក។ ទម្លាក់លើកងកម្លាំងវៀតណាមខាងជើង និងវៀតកុងនៅកម្ពុជា ក្នុងអំឡុងសង្គ្រាមវៀតណាមឆ្នាំ ១៩៧០-១៩៧៣ ដោយចោទមកភាគីកម្ពុជាវិញថា បានប្រើរូបភាពដើម្បីបំភ្លៃរឿង។
ទោះបីជាប្រទេសថៃបានព្យាយាមកុហកបិទបាំងការពិតយ៉ាងណាក្ដី ប៉ុន្តែក្រោមរូបភាពដែលប្រព័ន្ធផ្សព្វផ្សាយចុះផ្សាយយ៉ាងព្រោងព្រាតនោះបានធ្វើឲ្យពិភពលោកបានឃើញផ្ទាល់ថា ថៃពិតជាបានទម្លាក់ គ្រាប់បែក MK-84 ពីយន្តហោះ F-16 ពិតមែន។
គួរបញ្ចាក់ដែរថា MK-84 ជាប្រភេទកម្រត្រូវបានទាហានប្រើប្រាស់ទម្លាក់ណាស់ នៅក្នុងសង្គ្រាមឥណ្ឌូចិន ដោយសារតែវាជាគ្រាប់បែកដ៏ខ្លាំងក្លាមួយ អាចផ្ទុករំសេវដែលផ្សំឡើងពីម្សៅ TNT និង Aluminum powder ប្រមាណ ៤០០ គីឡូក្រាម វាអាចបំផ្លាញអគារឲ្យក្លាយទៅជារណ្តៅដ៏ធំមួយបាន តាមរយៈសមត្ថភាពបំផ្ទុះក្នុងរង្វង់ ១៥០ម៉ែត្រ ទៅ ៣០០ម៉ែត្រ បួនជ្រុង។ ក្រៅពីសមត្ថភាពបំផ្ទុះខ្លាំងក្លា អំបែងគ្រាប់បែកប្រភេទនេះក៏អាច បង្កជារបួសសម្លាប់មនុស្ស និងបំផ្លាញយានយន្តផ្សេងទៀតបានដែរ។ សម្រាប់វិស័យយោធា MK-84 ត្រូវ បានគេប្រើប្រាស់ដើម្បីបំផ្លាញទីតាំងសំខាន់ៗមួយចំនួនដូចជា ទីតាំងទ័ព ឃ្លាំងផ្ទុកសម្ភារៈយោធា អគារ មានសារៈសំខាន់នានា ស្ពាន ឬបំផ្លាញទីតាំងកាំភ្លើងធំជាដើម៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មូលហេតុនាំឲ្យប្រទេសថៃ តែងមានហេតុការណ៍បាញ់ប្រហារញឹកញាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


