ព័ត៌មានអន្ដរជាតិ
ត្រាំ ថា អាមេរិកមិនពន្យារពេលទៀតទេ ខណៈពន្ធខ្ពស់ចូលធរមានស្អែក
ខណៈពន្ធខ្ពស់នឹងចូលជាធរមាននៅថ្ងៃស្អែកនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងមិនពន្យារពេលចាប់ផ្ដើមអនុវត្តវាទៀតនោះទេ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC។
លោក ត្រាំ បានសរសេរនៅលើបណ្ដាញសង្គម Truth Social កាលពីថ្ងៃពុធ យ៉ាងដូច្នេះថា៖ «កាលកំណត់ ១ សីហា គឺកាលកំណត់ ១ សីហា។ វានៅតែដដែល ដោយនឹងគ្មានការពន្យារពេលទៀតទេ។ ជាថ្ងៃមួយដ៏ធំសម្រាប់អាមេរិក»។
ក្រោយមកនោះទៀត លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធ ២៥ ភាគរយ លើទំនិញពីឥណ្ឌា រួមជាមួយនឹងការពិន័យសម្រាប់ការទិញឧបករណ៍យោធា និងថាមពលពីប្រទេសរុស្ស៊ី ដែលកំពុងបន្តឈ្លានពានអ៊ុយក្រែន។
គួរគូសបញ្ជាក់ថា លោក ត្រាំ បានប្រកាសពន្ធមូលដ្ឋាន និងពន្ធ «គយបដិការ» កាលពីដើមខែមេសា ចន្លោះពី ១០-៥០ ភាគរយ លើបណ្ដាប្រទេសទូទាំងពិភពលោក។ យ៉ាងណាមិញ ប៉ុន្មានម៉ោងក្រោយពន្ធបដិការ ដែលខ្ពស់ជាង ១០ ភាគរយ ចូលជាធរមាននៅថ្ងៃទី ៩ មេសា លោកបានប្រកាសពន្យារពេលអនុវត្តវា ៩០ ថ្ងៃ ដើម្បីសម្រាប់ការចរចា។ ហើយមកដល់ថ្ងៃទី ៩ កក្កដា ដែលពន្ធដដែលកំណត់ចូលជាធរមាន លោកបានប្រកាសពន្យារពេលម្ដងទៀត មកដល់ថ្ងៃទី ១ សីហា ស្អែក៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


