ព័ត៌មានអន្ដរជាតិ
តុលាការធម្មនុញ្ញថៃបដិសេធសំណើរបស់ផែថងថាន សុំពេល១៥ថ្ងៃទៀតដើម្បីដាក់ការឆ្លើយបំភ្លឺ
តុលាការធម្មនុញ្ញថៃបានបដិសេធសំណើរបស់នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ ដែលត្រូវបានព្យួរតួនាទី ដើម្បីដាក់ការឆ្លើយតបចំពោះបណ្តឹងចោទប្រកាន់អំពីការរំលោភបទដ្ឋានរដ្ឋធម្មនុញ្ញថៃ ដោយសារការនិយាយទូរស័ព្ទជាសម្ងាត់ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។
លោកស្រី ផែថងថាន បានស្វែងរកពេលវេលាបន្ថែម១៥ថ្ងៃទៀតដើម្បីដាក់ការឆ្លើយបញ្ជាក់ទៅនឹងបណ្តឹងចោទប្រកាន់របស់ព្រឹទ្ធសមាជិកថៃដែលបានដាក់ពាក្យប្តឹងកាលពីថ្ងៃទី១៩ខែមិថុនា គឺរយៈពេល២ថ្ងៃ ក្រោយបែកធ្លាយសារសន្ទនាកាលថ្ងៃទី១៧ខែមិថុនា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់តុលាការធម្មនុញ្ញ បានឲ្យដឹងថា ក្រុមប្រឹក្សាចៅក្រមតុលាការធម្មនុញ្ញចំនួន៩រូប ក្នុងនោះ៥រូប បានយល់ព្រមកំណត់ពេលវេលាចុងក្រោយសម្រាប់ លោកស្រី ផែថងថាន ដើម្បីឆ្លើយតបនឹងការចោទប្រកាន់នៅថ្ងៃទី៤ខែសីហា ដោយបដិសេធសំណើរបស់លោកស្រី ក្នុងការស្នើពេល១៥ថ្ងៃបន្តែមទៀតដើម្បីប្រមូលភស្តុតាងចាំបាច់ដើម្បីបញ្ចប់ការចោទប្រកាន់។
តុលាការបាននិយាយថា៖«នេះជាការពន្យាពេលចុងក្រោយ ហើយប្រសិនបើគ្មានឯកសារបន្ថែមត្រូវបានដាក់ជូនត្រឹមថ្ងៃកំណត់ទេ ខ្លួននឹងដំណើរការសំណុំរឿងដោយផ្អែកលើភស្តុតាងដែលមានស្រាប់»។
ដូចការលើកឡើងរបស់អ្នកវិភាគ គណបក្សភឿថៃរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ នឹងស្វែងរកការពន្យាពេលដ៏យូរបំផុតក្នុងដំណើរការរបស់តុលការធម្មនុញ្ញ ដើម្បីដោះស្រាយបញ្ហាផ្ទៃក្នុងរបស់រដ្ឋាភិបាលចម្រុះដែលកំពុងរង្គោះរង្គើរ ឈានទៅរកការរំលាយរដ្ឋាភិបាលដែលកំពុងចុះខ្សោយនេះ៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


