ព័ត៌មានជាតិ
ផ្លូវជាតិចំនួន ៣ ខ្សែ រងការខូចខាតដោយគ្រាប់ផ្លោងពីទាហានថៃក្នុងខេត្តឧត្តរមានជ័យ
រយៈពេល២ថ្ងៃ គឺពីថ្ងៃទី២៩-៣០ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់គ្នា ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តឧត្តរមានជ័យ បានចុះពិនិត្យលម្អិតបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងខេត្តនិងស្រុកជាប់ព្រំដែន ដែលរងការខូចខាតដោយគ្រាប់ផ្លោងពីកាំភ្លើងធំ និងអាវុធធុនធ្ងន់របស់ទាហានថៃ។




ក្រោយការចុះត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួនក្នុងភូមិសាស្ត្រស្រុកបន្ទាយអំពិល និងក្រុងសំរោង ខេត្តឧត្តរមានជ័យ។
១-ផ្លូវជាតិលេខ៥៨÷ (ពីព្រំប្រទល់ខេត្តបន្ទាយមានជ័យ-វង្វង់មូលផ្អុង ក្រុងសំរោង) មានករណីគ្រាប់កាំភ្លើងធំផ្លោងធ្លាក់ចន្លោះគ.ម ១១៨+៥០០ ដល់ គ.ម១៦៣+៣០០
•សរុបផ្ទៃកៅស៊ូ ៤៩,៤០ម៉ែត្រការ៉េ
•សរុបជើងទេ ១០ម៉ែត្រ
•សរុបធ្លុះបេតុងស្ពាន ២ម៉ែត្រការ៉េ
២-ផ្លូវជាតិលេខ៦៨÷ (ព្រំប្រទល់សៀមរាប-អូរស្មាច់) មានករណីគ្រាប់កាំភ្លើងធំផ្លោង ចន្លោះ គ.ម ៩០+០០០ ដល់ គ.ម១០៤+០០០
•សរុបផ្ទៃកៅស៊ូ ៣៦ម៉ែត្រការ៉េ
៣-ផ្លូវខេត្តលេខ២៥៦៧÷ (គោកមន-ប្រាសាទតាមាន់) មានករណីគ្រាប់កាំភ្លើងធំផ្លោង ៧ ករណីចន្លោះគ.ម ១៥+០០០ ដល់ គ.ម២២+០០០
•សរុប ផ្ទៃកៅស៊ូ ១៥០,៦០ម៉ែត្រការ៉េ
•សរុប ចិញ្ជើម ១.០០ម៉ែត្រ
•សរុប បេតុងលូ ២.០០ម៉ែត្រគីប
ក្នុងចំណោមកំណាត់ផ្លូវដែលបានត្រួតពិនិត្យ មានតែផ្លូវជាតិលេខ ៥៨ (ផ្លូវក្រវាត់ទី១) ផ្លូវជាតិលេខ ៦៨ និងផ្លូវខេត្តលេខ ២៥៦៧ (គោកមន- ប្រាសាទតាមាន់) ប៉ុណ្ណោះ ដែលរងការខូចខាតដោយសារគ្រាប់កាំភ្លើងធំធ្លាក់ចំ។ ចំណែកផ្លូវជាតិលេខ ៥៦ អាចចរាចរណ៍បានធម្មតា។
ជារួមស្ថានភាពផ្លូវក្នុងស្រុកបន្ទាយអំពិល និងក្រុងសំរោង ខេត្តឧត្តរមានជ័យ គឺនៅមានសុវត្ថិភាពសម្រាប់ការធ្វើដំណើរបានធម្មតានៅលើកំណាត់ផ្លូវជាតិលេខ ៥៦ លើកលែងតែកំណាត់ផ្លូវមួយចំនួនប៉ុណ្ណោះដែលត្រូវការជួសជុលដោយសារការខូចខាតខាងលើ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


