ព័ត៌មានជាតិ
ឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីឆក់ទូរស័ព្ទ
កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ធាននគរបាលខណ្ឌសែនសុខ ធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន៣ ដកហូតម៉ូតូ២គ្រឿង ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃពីនារីម្នាក់មានសម្រេច។
ករណីនេះបានកើតឡើងកាលពីម៉ោង១៧និង០០នាទី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខតា រាងបាល់ ផ្លូវ១៩៥៨ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធាំនីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង០៣នាក់មានឈ្មោះ ទី១ឈ្មោះ សៀន គឹមសៀ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៥ ផ្លូវបេតុង ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) ។ ទី២ឈ្មោះ ផា ថុនា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ(មានសារធាតុញៀន)។ និងទី៣ ឈ្មោះ រ៉ូហ្សា ស្កាដេវីត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិ ឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ(មានសារធាតុញៀន) ។

ចំណែកជនរងគ្រោះឈ្មោះ អៀង ហ៊ុយសៀង ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ១៦៥ ផ្លូវបេតុង ភូមិថ្មគោល សង្កាត់កោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាំជធានី ភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង០៣នាក់បានធ្វើសកម្មភាពជិះម៉ូតូ០២គ្រឿង មានគ្នា០៣នាក់ ឆក់ទូរសព្ទ័ដៃអាយហ្វូនរបស់ជនរងគ្រោះ ដែលកំពុងធ្វើដំណើរតាមផ្លូវ ក្រោយមកកម្លាំងសមត្ថ កិច្ចជំនាញដេញស្ទាក់បង្ក្រាបនិងឃាត់ខ្លួនបានតែម្តង។
សមត្ថកិច្ចបានបញ្ជាក់ថាដកហូតម៉ូតូ០២គ្រឿង(១-ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1GU-4994 , ២-ម៉ាកនិច ពណ៌ស ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1IF-២៨០២ ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព។ចំណែកទរស័ព្ទឆក់ទូរសព្ទ័ សមត្ថកិច្ចបានប្រគល់ឲ្យជនរងគ្រោះវិញ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕
អត្ថបទដោយ ៖ សុខុម


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
នយោបាយ១៦ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ