សន្តិសុខសង្គម
ឃាត់ខ្លួនអតីតបេក្ខភាពប្រឡងចម្រៀងលំដាប់ពិភពលោក ម្នាក់ បញ្ជូនទៅតុលាការ ករណីឆក់ខ្សែ.ក
ទស្សនិកជនអ្នកគាំទ្រ មានការភ្ញាក់ផ្អើល បន្ទាប់ពីដឹងថា អតីតបេក្ខភាពប្រឡងចម្រៀងលំដាប់ពិភពលោក និងជាតារាចម្រៀងប្រចាំភោជនីយដ្ឋានមួយកន្លែង ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន ក្រោយធ្វើសកម្មភាពឆក់ខ្សែ.ក នៅតាមដងផ្លូវ កាលពីប៉ុន្មានថ្ងៃមុននេះ។

បើតាមការបញ្ជាក់ ជនសង្ស័យឈ្មោះ ឡាច ណុច ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរអ្នកចម្រៀងតាមភោជនីយដ្ឋាន បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ខ្សែ.ក ពីជនរងគ្រោះពិតប្រាកដមែន។

បន្ទាប់ពីឃាត់ខ្លួន បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា ការឃាត់ខ្លួនតារាចម្រៀងរូបនេះ បានធ្វើឡើងកាលពីវេលាម៉ោង ២០ និង ១៥ នាទី ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៣ ដែលមានករណីលួចដោយហិង្សាមានស្ថានទម្ងន់ទោស(ឆក់ខ្សែ.ក) កើតឡើងចំណុចផ្លូវលេខ ១៩៩ កែង ៣៣៨ សង្កាត់ទួលស្វាយព្រៃទី ១ ខណ្ឌបឹងកេងកង។

ជនសង្ស័យខាងលើ បានធ្វើសកម្មភាពឆក់យកខ្សែ.ក ជនរងគ្រោះដែលកំពុងធ្វើដំណើរតាមផ្លូវ និង បម្រុងជិះគេចខ្លួន ប៉ុន្តែក៏ទៅបុកជាមួយម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យដួល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង ចុះអន្តរាគមន៍ឃាត់ខ្លួនបានភ្លាមៗ តែម្ដង។ ចំពោះវត្ថុតាងខ្សែ.ក ០១ ខ្សែ ក៏បានប្រគល់ជូនជនរងគ្រោះវិញផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


