សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យ ២ នាក់ ជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ
ជនសង្ស័យចំនួន ២ នាក់ ដែលជាមុខសញ្ញាឆក់ច្រើនលើកច្រើនសាយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វើការបង្ក្រាប រួមទាំងម៉ូតូធ្វើសកម្មភាព។

ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ២២ និង ៣០ នាទី ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ តាមបណ្ដោយផ្លូវម៉ៅសេទុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
សមត្ថកិច្ចជំនាញ បានឲ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានដឹកនាំកម្លាំងល្បាតតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក៏ប្រទះឃើញជនសង្ស័យចំនួន ០២ នាក់ ជិះម៉ូតូ ០១ គ្រឿង ម៉ាក ស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KB-8044 ដែលជាមុខសញ្ញាឆក់យ៉ាងសកម្មនៅរាជធានីភ្នំពេញ ភ្លាមៗ នោះ កម្លាំងជំនាញនាយកដ្ឋាន ធ្វើការប្រដេញ និងឃាត់បាននៅចំណុចផ្លូវស្តុបចំការមន(មុខក្រសួងកសិកម្ម) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ជនសង្ស័យទី ០១.ឈ្មោះ ហ៊ួយ ឃីម ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះលេខ ១៤ ផ្លូវជាតិលេខ ០១ សង្កាត់ច្បារអំពៅទី ០១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទី ០២.ឈ្មោះ លី ហេង ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវលំ ភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា កន្លងមកជនសង្ស័យខាងលើបានធ្វើសកម្មភាពចំនួន ០៤ លើក ដោយករណីទី ០១. កាលពីវេលាម៉ោង ២០ និង ១០ នាទី ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៤ បានឆក់ទូរស័ព្ទដៃម៉ាក realme ពីបុរស(ជនជាតិចិន) កំពុងដើរ បានសម្រេច មុខភោជនីយដ្ឋានទីក្រុងមាស ផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកងទី ០១ ខណ្ឌបឹងកេងកង។ ករណីទី ០២.នៅវេលាម៉ោង ២១ និង ១៥ នាទី ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៤ បានឆក់ទូរស័ព្ទដៃម៉ាក I-Phone15 ពីបុរស(ជនជាតិបរទេស) កំពុងជិះម៉ូតូ បានសម្រេច នៅចំណុចផ្លូវលេខ ២៤០ កែងផ្លូវលេខ ៥៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ ករណីទី ០៣.នៅវេលាម៉ោង ០៣ ទៀបភ្លឺ ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ បានឆក់ទូរស័ព្ទដៃ ម៉ាក SamSung ពីបុរស(ជនជាតិបរទេស) កំពុងដើរ បានសម្រេច មុខធនាគារ J Trust Royal ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកងទី ០១ ខណ្ឌបឹងកេងកង។ និង ករណីទី ០៤.នៅវេលាម៉ោង ០៣ ជាង ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារី(ជនជាតិបរទេស) កំពុងដើរ តែមិនបានសម្រេច ត្រង់ចំណុចផ្លូវលេខ ១៣៥ កែងផ្លូវលេខ ៤៤៦ សង្កាត់ទួលទំពូងទី ០១ ខណ្ឌចំការមន។

បច្ចុប្បន្ន ជនសង្ស័យ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានកសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធី៕
អត្ថបទ ៖ រដ្ឋា

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


