Connect with us

សន្តិសុខសង្គម

ចេញឆក់ ២ ករណីជាប់គ្នា ពលរដ្ឋចាប់បានម្នាក់ ខណៈ ៣ នាក់ទៀត កំពុងគេចខ្លួន

បានផុស

នៅ

ជនសង្ស័យ៤នាក់ចេញធ្វើសកម្មភាពឆក់កាបូបលុយយ៉ាងសកម្ម ត្រឹមមួយព្រឹកចេញឆក់២ដង តែត្រូវជនរងគ្រោះដេញធាក់ធ្លាក់ពីលើម៉ូតូឃាត់ខ្លួនបានម្នាក់ ចំណែក៣នាក់ទៀតគេចខ្លួនបាត់។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យដែលពលរដ្ឋចាប់បានមានឈ្មោះ ហ៊ិន រ៉ាយុទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ មានស្រុកកំណើតនៅឃុំបន្ទាយមាសកើត ស្រុកបន្ទាយមាស ខេត្តកំពត ។ ចំណែកជនរងគ្រោះឈ្មោះ សៀន វិន ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ បាត់បង់ប្រាក់ជាង៤០ម៉ឺនរៀល ។ រីឯជនរងគ្រោះម្នាក់ទៀត មិនស្គាល់ឈ្មោះ ព្រោះក្នុងកាបូបមានលុយតែ៧ពាន់រៀល ដោយជនសង្ស័យឆក់បានហើយបោះចោលវិញ ត្រូវបានជនរងគ្រោះរើសយកវិញហើយបន្តដំណើរទៅបាត់ មិនបានដាក់​ពាក្យបណ្តឹងឡើយ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុជនសង្ស័យគ្នា៤នាក់ធ្វើសកម្មភាពឆក់កាបូបលុយពីស្ត្រីរងគ្រោះទី១ កំពុងជិះម៉ូតូកង់បី ពីត្បូងទៅជើង ក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បានសម្រេចហើយ ក្រុមជនសង្ស័យបត់ត្រឡប់ក្រោយ ជិះតាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូងនៅផ្លូវម្ខាងទៀត ទៅឆក់កាបូបលុយជាលើកទី២ នៅមុខក្លោងទ្វារវត្តអង្គត្រគៀត ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល បានសម្រេចហើយ ក្នុងកាបូបមានលុយតែ៧ពាន់រៀល ទើបជនសង្ស័យបោះកាបូបចោល ជនរងគ្រោះរើសយកបានវិញបន្តដំណើរទៅបាត់ ពលរដ្ឋឃើញហេតុការណ៍ស្រែកឆោឡោ ធ្វើឲ្យជនសង្ស័យ​ភ័យស្លន់ស្លោធ្លាក់អ្នកជិះខាងក្រោយម្នាក់ ហើយព្យាយាមរត់គេចឆ្លងផ្លូវចូលមកខាងភូមិក្រាំងដូនទៃវិញពលរដ្ឋដេញចាប់បានរួចប្រគល់ឲ្យសមត្ថកិច្ច។ ជនសង្ស័យត្រូវបានសមត្ថកិច្ច ដឹកតាមម៉ូតូកង់បីយកទៅប៉ុស្តិ៍ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម