ព័ត៌មានជាតិ
យល់ដឹងលម្អិតពីតួនាទី ភារកិច្ចអប្បមាទនៅមណ្ឌលប្រឡងបាក់ឌុប
នាយកដ្ឋានកិច្ចការប្រឡងនៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្រងភារកិច្ចនៃគណៈកម្មការនានានៅតាមមណ្ឌលសំណេរសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មានបែងចែកតួនាទី ភារកិច្ចក្នុងចំណោមគណៈកម្មការទាំង ៧ ដើម្បីដំណើរការគ្រប់គ្រងការប្រឡង។
តើគណៈកម្មការអប្បមាទនៅក្នុងមណ្ឌលប្រឡង មានតួនាទី ភារកិច្ច និងដំណើរការយ៉ាងណាខ្លះ?

ការប្រឡងគឺជាការវិនិច្ឆ័យលើកម្រិតសមត្ថភាព ចំណេះដឹង វប្បធម៌របស់បេក្ខជនដោយឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ គណៈកម្មការអប្បមាទទូទាំងប្រទេសទោះក្នុងស្ថានភាពបែបណាក៏ត្រូវរក្សាភាពហ្មត់ចត់ ស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ច។
១. សមាសភាព
សមាសភាពគណៈកម្មការអប្បមាទទូទាំងប្រទេសនៃមណ្ឌលសំណេរនីមួយៗ ត្រូវជ្រើសរើសក្នុងចំណោមអនុប្រធានអង្គភាពថ្នាក់ជាតិមួយចំនួន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាមួយចំនួន ប្រធាន អនុប្រធានការិយាល័យថ្នាក់ជាតិមួយចំនួន ប្រធាន អនុប្រធានការិយាល័យនៃមន្ទីរអប់រំ យុវជន និងកីឡាមួយចំនួន និងបុគ្គលិកអប់រំថ្នាក់ជាតិមួយចំនួនដែលមានសមត្ថភាព សុចរិតភាព បទពិសោធ ស្នាដៃល្អ និង ឈ្លាសវៃ នឹងត្រូវបានស្នើឡើងដោយប្រធានអង្គភាពចំណុះទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា ប្រធានមន្ទីរ អប់រំ យុវជន និងកីឡា តាមរយៈប្រធាននាយកដ្ឋានកិច្ចការប្រឡង ដើម្បីជូនរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡាពិនិត្យ និងសម្រេចតាមឋានានុក្រម។
មណ្ឌលសំណេរនីមួយៗ ត្រូវគ្រប់គ្រងដោយប្រធាន ១ នាក់ និងអនុប្រធានមួយចំនួន និងមានជំនួយការអប្បមាទតាមនិយាមកំណត់។
សមាសភាពជាក់ស្ដែង កំណត់ដោយលិខិតឧទ្ទេសនាមរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
២. តួនាទី
អប្បមាទទូទាំងប្រទេសជាអ្នកក្ដាប់សភាពការណ៍ទូទៅនៃការប្រឡងក្នុងដំណើរការវិញ្ញាសាសរសេរ។
៣. ភារកិច្ច
– ចូលរួមប្រជុំជាមួយប្រធានមណ្ឌលសំណេរ មុនដំណើរការសំណេរមួយថ្ងៃតាមលិខិតឧទ្ទេសនាមរបស់ក្រសួងអប់រំ យុវជន និងកីឡា
– ចូលរួមដឹកហឹបប្រធានវិញ្ញាសាពីក្រសួងទៅកាន់មណ្ឌលសំណេរដែលខ្លួនប្រចាំការ និងចូលរួម ដឹកហឹបកិច្ចការបេក្ខជនពីមណ្ឌលសំណេររបស់ខ្លួនមកកាន់មណ្ឌលកំណែប្រមូលផ្តុំនៅរាជធានីភ្នំពេញ
– ពាក់ស្លាកសញ្ញាដែលមានឈ្មោះមណ្ឌលសំណេរ និងឈ្មោះសាមីខ្លួន (ស្លាកដែលក្រសួង បានបោះពុម្ព) នៅពេលមកដល់មាត់ទ្វារមណ្ឌលសំណេរក្នុងមណ្ឌលសំណេរ និងនៅពេលបំពេញភារកិច្ច
– ជួយប្រធានមណ្ឌលសំណេរ ក្នុងការដឹកនាំគ្រប់គ្រងដំណើរការប្រឡងឱ្យបានល្អ
– ចូលក្នុងបន្ទប់ប្រឡង ដើម្បីត្រួតពិនិត្យភាពមិនប្រក្រតីនានាក្នុងករណីជាក់ស្ដែង និងចាំបាច់
– ចូលរួមចុះហត្ថលេខាបិទសម្ងាត់ (Sceller) លើកញ្ចប់សន្លឹកកិច្ចការរបស់បេក្ខជនជាមួយប្រធានមណ្ឌលសំណេរ និងសមាជិកគណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី ខេត្ត
– រាយការណ៍អំពីសភាពការណ៍ទូទៅនៃមណ្ឌល និងសកម្មភាពរបស់ប្រធាន អនុប្រធានមណ្ឌលសំណេរ រួចផ្ញើរបាយការណ៍ទៅនាយកដ្ឋានកិច្ចការប្រឡង ដើម្បីបូកសរុបជូនប្រធានគណៈមេប្រយោគទូទាំងប្រទេស
– ចូលរួមចំណែកការពារសុវត្ថិភាពទាំងក្នុង និងក្រៅមណ្ឌលសំណេរ
– យកដុំកិច្ចការតាមមណ្ឌលសំណេរតាមមុខវិជ្ជា ទៅបែងចែកជូនប្រធានមណ្ឌលកំណែតាមមុខវិជ្ជានីមួយៗ
– រៀបចំរបាយការណ៍វាយតម្លៃស្តីពីដំណើរការសំណេរ ដែលប្រព្រឹត្តទៅនៅក្នុងមណ្ឌលសំណររបស់ខ្លួន ដោយមានការចូលរួមពីជំនួយការអប្បមាទទូទាំងប្រទេស។
ត្រូវប្រមូលរបាយការណ៍ស្តីពីដំណើរការវិញ្ញាសាសរសេរ សម្រង់វត្តមានរបស់គណៈមេប្រយោគ សម្រង់វត្តមានបេក្ខជនតាមមុខវិជ្ជា បញ្ជីវត្តមានបេក្ខជនតាមបន្ទប់ ប្លង់ និងបំណែងចែកភារកិច្ច គណៈមេប្រយោគមណ្ឌលសំណេរ ដើម្បីដឹកមកប្រមូលផ្តុំនៅរាជធានីភ្នំពេញ។
សម្គាល់៖ អប្បមាទទូទាំងប្រទេសដែលអនុវត្តខុសឆ្គងពីភារកិច្ចដែលបានកំណត់ដូចជា ប្រើប្រាស់ទូរស័ព្ទក្នុងមណ្ឌល និង/ឬបន្ទប់ប្រឡង នឹងត្រូវទទួលវិន័យផ្នែករដ្ឋបាលតាមកម្រិត ដែលសម្រេចដោយក្រសួងអប់រំ យុវជន និងកីឡា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


