ព័ត៌មានជាតិ
ក្រសួងអប់រំ ប្រកាសអាហារូបករណ៍ ៣កន្លែង ដល់និស្សិតកម្ពុជាដើម្បីសិក្សានៅសាធារណរដ្ឋអាស៊ែបៃហ្សង់
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសនិស្សិតកម្ពុជា បន្តការសិក្សាអាហារូបករណ៍ ៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency Programme នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍នេះ ក្រោមកម្មវិធីអាហារូបករណ៍ “Heydar Aliyev-International Education Grand Program”។ អាហារូបករណ៍ ភាគីសាធារណរដ្ឋអាស៊ែបៃហ្សង់ នឹងផ្តល់ជូនថ្លៃសិក្សា សំបុត្រយន្តហោះ ប្រាក់ឧបត្ថម្ភ ការស្នាក់នៅ អាហារហូបចុក ថ្លៃធានារ៉ាប់រងសុខភាព ទិដ្ឋាការ និងថ្លៃចុះឈ្មោះចូលរៀនទៀតផង។ នេះបើតាមក្រសួងអប់រំ។
ចំពោះលក្ខខណ្ឌផ្សេងៗក្នុងការទទួលបានអាហារូបករណ៍ បេក្ខជនទាំង២ភេទ ត្រូវមានសញ្ជាតិខ្មែរ, បេក្ខជនថ្នាក់បរិញ្ញាបត្រ និងថ្នាក់វេជ្ជសាស្ត្រទូទៅ ត្រូវមានអាយុក្រោម ៣៥ឆ្នាំ, រីឯ បេក្ខជនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ Medical Residency Programme ត្រូវមានអាយុក្រោម ៤០ឆ្នាំ, ចំណែក បេក្ខជនថ្នាក់បណ្ឌិត ត្រូវមានអាយុក្រោម ៤៥ឆ្នាំ។ បេក្ខជនត្រូវមានសញ្ញាបត្រ ឬព្រឹត្តិបត្រពិន្ទុពីវិទ្យាល័យ សាកលវិទ្យាល័ (ថតចម្លង)។ ចំពោះកម្រិតភាសាអង់គ្លេសវិញ បេក្ខជនថ្នាក់បរិញ្ញាបត្រ ត្រូវមាន IELTS 5.0 ឬ TOEFL 40។ ចំណែក បេក្ខជនបួនកម្រិតផ្សេងទៀត ក្រៅពីថ្នាក់បរិញ្ញាបត្រ ត្រូវមានកម្រិតភាសាអង់គ្លេស IELTS 5.5 ឬ TOEFL 50។ មាន CV ឬ Resume និងលិខិតឆ្លងដែនថតចម្លង, បេក្ខជនត្រូវមានលិខិតចំណាប់អារម្មណ៍អាហារូបករណ៍ និងមានសុខភាពល្អ ព្រមទាំងមានលិខិតបញ្ជាក់ពីជំងឺ HIV/AIDS និងជំងឺរលាកថ្លើមប្រភេទ B និង C ផង។
សម្រាប់ការបំពេញពាក្យ សូមពិនិត្យតាមការណែនាំរបស់ក្រសួងខាងក្រោមនេះ និងផុតកំណត់ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥៕



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ