ព័ត៌មានជាតិ
វិធានការដោះស្រាយជាកញ្ចប់លើគម្រោងជាប់គាំង ៣៦៤អគារ នៅខេត្តព្រះសីហនុ
វិធានការដោះស្រាយគម្រោងជាប់គាំងជាកញ្ចប់នៅខេត្តព្រះសីហនុ បានរៀបចំនួន៥ដងមកហើយ និងបានដាក់ចេញផែនការសកម្មភាពនានា តាមកាលវិភាគដែលបានកំណត់ ក្នុងនោះរដ្ឋបាលខេត្តព្រះសីហនុ មានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ជាសេនាធិការបានធ្វើការកំណត់អត្តសញ្ញាណលម្អិត កំណត់តំបន់ចូលរួមវិភាគការអនុវត្តគម្រោងសម្រាប់រៀបចំលិខិតបទដ្ឋានគតិយុត្តិ និងការជំរុញអនុវត្តយន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការជាដើម។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា «វិធានការជាកញ្ចប់» សំដៅចូលរួមធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផល ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាកាលពីចុងខែមីនា ឆ្នាំ២០២៣កន្លងមក។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានប្រាប់កម្ពុជាថ្មីថា ជុំវិញដំណោះស្រាយបញ្ហានេះ រដ្ឋបាលខេត្ត បានបង្កើតការិយាល័យទទួលពាក្យ និងទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីទទួលយកសំណុំបែបបទមួយចំនួន យកទៅពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធដោះស្រាយតាមយន្តការឈ្នះឈ្នះ។
លោក ឡុង ឌីម៉ង់ បន្ថែមដូច្នេះថា«លទ្ធផលឈ្នះឈ្នះសម្រេចទៅបាន ត្រូវមានការចូលរួមពីស្ថាបនពាក់ព័ន្ធ រួមទាំងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្របសម្រួលនីតិវិធីច្បាប់សាងសង់ ក៏ដូចជាកញ្ចប់លើកទឹកចិត្ត ជាពិសេសផ្នែកពន្ធដារ»។
លោកបានគូសបញ្ជាក់ទៀតថា ក្រុមការងារពាក់ព័ន្ធបានចាប់ផ្តើមដោះស្រាយទៅលើគម្រោងជាប់គាំងនេះ ក្នុងមួយករណីម្តង ជាក់ស្តែងកាលពីរសៀលថ្ងៃទី ៣១ តុលា បានកំពុងដោះស្រាយមួយករណីហើយ។
បើតាមលោក ឡុង ឌីម៉ង់ បច្ចុប្បន្នអគារដែលជាប់គាំងនៅខេត្តព្រះសីហនុ មានចំនួន ៣៦៤អគារ និងអគារដទៃទៀត ដែលបានសាងសង់រួច តែមិនដំណើរការ ក៏ត្រូវដោះស្រាយផងដែរ។
លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ បានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាកញ្ចប់ ដើម្បីដោះស្រាយគម្រោងវិនិយោគជាប់គាំង ដោយផ្អែកតាមគោលការណ៍ ចំនួន២៖ ទី១. ឱ្យអគារដែលសាងសង់មិនទាន់ចប់ អាចសាងសង់ចប់ និងទី២. ឱ្យអគារ ដែលបានសាងសង់ចប់ អាចមានសកម្មភាពវិនិយោគ ឬធុរកិច្ច។

លោក ហ៊ាន សាហ៊ីប បានលើកឡើងទៀតថា ខេត្តព្រះសីហនុ គឺជាខេត្តមួយ ដែលរាជរដ្ឋាភិបាលផ្តោតអាទិភាពខ្ពស់ និងម៉្យាងជាខេត្តដែលមានអគារច្រើន មានតម្លៃជាង១ ០០០ លានដុល្លារអាមេរិក ដែលត្រូវជួយដោះស្រាយ ដើម្បីជំរុញសកម្មភាព សេដ្ឋកិច្ច និងធុរកិច្ច ពិសេស ប្រែក្លាយពីស្ថានភាពជាប់គាំង ក្នុងអតីតកាល ទៅជាស្ថានភាពរស់រវើក ប្រកបដោយថាមពល ក្នុងបច្ចុប្បន្ន និងអនាគត។

សូមបញ្ជាក់ថា វិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំង គឺជា “វិធានការជាកញ្ចប់ដែលត្រូវអនុវត្ត ដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ ជាតួអង្គតែមួយ ប្រកបដោយឆន្ទៈខ្ពស់ និងមានភាពសកម្ម ដែលត្រូវធ្វើឡើងតាមរយៈការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរ ការបង្កើតតម្រូវការទីផ្សារ សំដៅកាត់បន្ថយគម្រោងវិនិយោគជាប់គាំងជាអតិបរិមា និងការបង្កើតសកម្មភាពសេដ្ឋកិច្ចដ៏រស់រវើកឡើងវិញ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


