Connect with us

ព័ត៌មានជាតិ

មន្ទីរបរិស្ថានខេត្តកែបជំរុញឲ្យស្ថាប័នរដ្ឋ និងវិស័យឯកជនចូលរួមដាំដើមក្ងោកបន្ថែម ដើម្បីបង្កើនភាពទាក់ទាញអ្នកទេសចរណ៍

បានផុស

នៅ

នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ លោក អិន សៅ ប្រធានមន្ទីរបរិស្ថានខេត្តកែបបានប្រាប់ឱ្យដឹងថា ពឹងផ្អែកចក្ខុវិស័យក្រោមការដឹករបស់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានធ្វើឱ្យក្រុងកែបប្រែក្លាយទៅជាគោលដៅទាក់ទាញទេសចរណ៍ទីក្រុងធម្មជាតិបៃតង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីជំនាញផ្នែបរិស្ថានខេត្តកែបបានបញ្ជាក់ថា កែបជាខេត្តសំបូរដើមក្ងោកដុះច្រើនជាងគេនៅទូទាំងប្រទេស តាមការប៉ាន់ស្មានប្រមាណជាង១០ម៉ឺនដើម។ ដើមក្ងោកហាក់បីដូចជារុក្ខជាតិបញ្ជាក់អត្តសញ្ញាណរបស់ខេត្តកែប ហើយទេសចរតែងតែមកពីគ្រប់ទិសទីដើម្បីទស្សនា និងថតរូបអនុស្សាវរីយ៍នៅរដូវក្ងោកផ្កានេះ។ មន្ត្រីជំនាញបានជំរុញឲ្យមន្ទីរ អង្គភាព ស្ថានប័នរដ្ឋ និងឯកជន ពិសេសពលរដ្ឋបន្តដាំដើមក្ងោកបន្ថែម។

លោក អិន សៅ ប្រធានមន្ទីរបរិស្ថានខេត្តកែបបានបន្ថែមឱ្យដឹងទៀតថា ខេត្តកែបដែលមានដើមក្ងោកច្រើនជាងគេនៅទូទាំងប្រទេស ទើបខេត្តកែបបានប្រែក្លាយជាទីក្រុងផ្កាក្ងោកដែលមានសម្រស់ឆើតឆាយ និងបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិជាច្រើនបានមកលេងកម្សាន្តទស្សានា នៅរដូវផ្កាក្ងោក នៅចន្លោះខែមីនា ដល់ ខែសីហា ហើយក្ងោករាប់រយដើមបានដាំបន្ថែមនៅតាមដងផ្លូវនានា ក្នុងរដូវវស្សាឆ្នាំនេះ។

លោកប្រធានមន្ទីរបរិស្ថានបានបន្តទៀតថា ចំពោះដើមឈើលម្អក្រៅពីបានដាំដើមក្ងោក រដ្ឋបាលខេត្តក៏បានដាំដើមដូចជា លឿងរាជ ភួងម៉ាឡៃ និងប្រភេទដើមផ្កាសាកុរ៉ាផងដែរ ដើម្បីធ្វើឲ្យមានផ្កាចម្រុះព័ណ៍នៅរដូវផ្ការីក។ លោកបានជំរុញលើកទឹកចិត្តដល់មន្ទីរអង្គភាព ស្ថាប័នរដ្ឋ និងឯកជន ប្រជាពលរដ្ឋនៅទូទាំងខេត្ត សូមចូលរួមដាំ និងអភិរក្សធនធានមានស្រាប ពិសេសព្រៃឈើតំបន់ឧទ្យានជាតិកែប។

គួររំលឹកថា ក្រសួងទេសចរណ៍បានដាក់ចេញនូវសៀវភៅផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប ២០២៣-២០៣៥ ក្នុងចក្ខុវិស័យប្រែក្លាយខេត្តកែបជា “គោលដៅទេសចរណ៍ធម្មជាតិ និងសមុទ្រសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់ដោយប្រកាន់យកគោលការណ៍ នៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព សុវត្ថិភាព គុណភាព ភាពប្រកួតប្រជែង និងទេសចរណ៍បែបឆ្លាតវៃ ។ ហើយសម្រាប់ឆមាសទី១ ឆ្នាំ២០២៤ ខេត្តកែបបានទាក់ទាញទេសចរណ៍ឲ្យមក​លេងលម្ហែកម្សាន្តប្រមាណជាង៨១ម៉ឺននាក់នៅឆ្នាំ២០២៤៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវ​ក្រវាត់​ព្រំដែន​ខេត្តមណ្ឌលគិរី លេចរូប​រាង​បណ្ដើរៗ ដើម្បី​ត្រៀម​ទទួល​ពលរដ្ឋ​ដែល​ចង់មកលេង​កម្សាន្ត

ព័ត៌មានជាតិ៦ ម៉ោង មុន

កាកបាទក្រហម​កម្ពុជា ឧបត្ថម្ភ​ថវិកា​៣សែនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ ជួប​ពិភាក្សា​ជាមួយភារធារីស្តីទីនៃស្ថានទូតលុចសំបួប្រចាំ​ប្រទេស​ឡាវ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលខេត្តកណ្តាល ថ្លែងអំណរគុណពលរដ្ឋ ដែល​ចូលរួម​គាំទ្រ​រាជរដ្ឋាភិបាល​កសាង​គម្រោង​ព្រែកជីកហ្វូណនតេជោ

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

មោទនភាព! ផលិតផលកម្ពុជារីកមុខរីកមាត់ នៅលើកម្មវិធីតាំងពិព័រណ៌អាហារនិងភេសជ្ជៈលំដាប់ពិភពលោក

Sokha Hotels

ព័ត៌មានពេញនិយម