អាជីព
ចំណុចខ្សោយបី ដែលគេឃ្លាំមើលពេលជួបសម្ភាសន៍ការងារលំដាប់អ្នកគ្រប់គ្រង
ដោយគេជឿថា គ្មានបុគ្គលិកណាចង់លាឈប់ពីការងារទេ ពួកគេលាឈប់ពីអ្នកគ្រប់គ្រង អញ្ចឹងការជ្រើសរើសអ្នកគ្រប់គ្រង មានឥទ្ធិពលយ៉ាងខ្លាំងទៅលើលទ្ធផលការងារឬពាណិជ្ជកម្មទំាងមូល។
ទំនាក់ទំនងរបស់អ្នកគ្រប់គ្រងជាមួយបុគ្គលិកគឺមានសារៈសំខាន់ខ្លាំងណាស់ រហូតដល់ធនធានមនុស្សប្រើវិធីឃ្លាំមើលយ៉ាងនេះក្នុងការជ្រើសរើសអ្នកដែលមានតួនាទីជាអ្នកគ្រប់គ្រង៖
១ ដណ្ដើមមុខមាត់

ភាសាអង់គ្លេសថា Credit។ អ្នកចាត់ការល្អតែងតែទទួលខុសត្រូវចំពោះការអនុវត្តរបស់ក្រុមខ្លួន ហើយនឹងមិនបោះចោលសមាជិកក្រុមណាម្នាក់ឡើយ ខណៈដែលនៅតែផ្ដល់ការសរសើរដល់សមាជិកក្រុមពួកគេជាសាធារណៈ ទោះបីជាគំនិតមេ MasterPlan ត្រូវបង្កើតដោយគាត់ ដែលជាអ្នកចាត់ការទូទៅក្តី។ មិនមានអ្វីអាក្រក់ស្មើនឹងមានអ្នកគ្រប់គ្រងដែលទាមទារក្ដោបយកនូវជ័យជំនះ ៗ ហើយទម្លាក់កំហុសនានាទៅឲ្យក្រុមនោះឡើយ។ដើម្បីឃ្លាំមើលប្រការនេះ គេនឹងសួរអ្នកនូវសំណួរនានាមានដូចជា តើហេតុអ្វីអ្នកឈប់ពីកន្លែងចាស់?តើអ្នកធ្លាប់បរាជ័យទេ ហេតុអ្វី? ប្រសិនអ្នកបន្ទោសកន្លែងចាស់ ឬក្រុមការងារចាស់អ្នកកុំសង្ឃឹមឆ្លងដំណាក់កាលនេះរួច។
២ ខ្សោយជំនាញទន់ (Soft skill)
ជំនាញទន់ដែលពេញនិយមបំផុតនាពេលបច្ចុប្បន្នផ្តោតលើ ៧យ៉ាងនេះ រួមមាន ភាពជាអ្នកដឹកនាំខ្លួនឯងឲ្យលេចធ្លោ ការចេះដឹកនាំការងារជាក្រុម ជំនាញទំនាក់ទំនង ជំនាញដោះស្រាយបញ្ហា មានសីលធ៌មនិងវិន័យការងារ មានភាពបត់បែននិង សម្របខ្លួន។ អ្នកគ្រប់គ្រងដែលខ្សោយជំនាញទន់ នេះ នឹងមិនទទួលជោគជ័យដាច់ខាត។ សំណួរមួយចំនួនដែលគេនឹងសួររំញោច Soft skillមានដូចជា តើអ្នកបែងចែកបែបណារវាងទំនាស់បុគ្គលនិងគំនិតផ្ទុយគ្នាក្នុងការងារ? តើអ្នកដោះស្រាយបញ្ហាដោយខ្លួនឯងឬពិភាក្សាជាមួយអ្នកណាខ្លះដោយរបៀបណា?។ល។
៣ មិនគួរឲ្យទុកចិត្តបាន

អ្នកគ្រប់គ្រងចាំបាច់ត្រូវមានបុគ្គលិកលក្ខណៈដែលទទួលបានទំនុកចិត្តខ្ពស់លើសពីមនុស្សទូទៅ ពុំនោះទេ គ្មានអ្នកណាព្រមធ្វើតាមសម្តីគាត់ឡើយ។ គាត់ត្រូវតែរក្សាសម្តីខ្លួនបាននិងមានការគោរពនូវកិច្ចព្រមព្រាងជាក្រុម។ ប្រសិនបើគាត់ជាមនុស្សមាក់ងាយក្រុមការងារតាឋមរយៈការភូតកុហក ឬបោកបញ្ឆោត សមាជិកក្រុមផ្សេងទៀតនឹងឆាប់កត់សម្គាល់ហើយងាយនឹងបែកខ្ញែកលទ្ធផលឈានដល់បរាជ័យ។
សំណួរដែលធនធានមនុស្សងាយលើកមកសួរចំណុចនេះរួមមាន តើចំណុចខ្សោយអ្វីខ្លះក្នុងបុគ្គលិកលក្ខណៈរបស់អ្នក ដែលអ្នកចង់មកកែប្រែជាថ្មីក្នុងកន្លែងថ្មីនេះ? នេះជាសំណួរដ៏ពិបាក! បេក្ខជន ត្រូវការបកស្រាយវែង ហើយការបកស្រាយនោះ គេអាចលួចឃ្លាំងមើលបុគ្គលិកលក្ខណៈសុចរិតឬអត់ក្នុងការអត្ថាធិប្បាយរបស់បេក្ខជនបាន៕
ពាក្យមួយគេពោលថា ជំនាញអាចបង្វឹក ចរិតដូរមិនបានឡើយ!
ប្រែសម្រួល៖ស្រស់
ចុចអាន៖គ្រប់គ្រងកូនចៅ ដែលមានវ័យចាស់ជាងយើងបានដោយវិធីណា?
ចុចអាន៖ចរិតលក្ខណៈបុគ្គលិកដែលទៅដល់កន្លែងណា នាំបញ្ហាដល់ស្ថាប័ននោះ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ