អាជីព
រឿងសំខាន់ ៦ យ៉ាងដែលគួរដឹងមុនពេលសម្ភាសន៍ការងារ
នៅពេលធ្វើបទសម្ភាសន៍ការងារ ចំណាប់អារម្មណ៍ដំបូងពិតជាសំខាន់។ យើងប្រហែលជាធ្លាប់លឺពាក្យចាស់ពោលថា “ ត្រូវប្រយ័ត្នក្រែងមិនមានឱកាសជាលើកទី ២ ” ។
គ្រាន់តែគិតពីរឿងសម្ភាសន៍ការងារ មានសម្ពាធទៅហើយ ការសង្ស័យខ្លួនឯង និងថប់បារម្ភបង្កើតជាស្ថានភាពដ៏តឹងតែង។
អ្វីដែលយើងចាំបាច់ត្រូវធ្វើគឺ ការស្រាវជ្រាវមុនពេលសម្ភាសន៍ ។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗ ចំនួន ៦ ដែលគួរតែដឹងមុនទៅសម្ភាសន៍ការងារ៖
១. គិតពីជំនាញរបស់យើង

ការពិពណ៌នាការងារជាធម្មតារួមបញ្ចូលទាំងជំនាញចាំបាច់សម្រាប់ការងារ។ ព្យាយាមផ្គូផ្គងជំនាញរបស់យើងមុនពេលសម្ភាសន៍ ដើម្បីឲ្យយើងដឹងច្បាស់នូវជំនាញរបស់ខ្លួនឯង។
អ្នកសម្ភាសន៍ចង់ឲ្យយើងបង្ហាញនូវភស្តុតាងថា ហេតុអ្វីពួកគេគួរជួលយើង។ ដូច្នេះនៅពេលយើងត្រូវបានគេសួរថា “ហេតុអ្វីពួកយើងជ្រើសរើសអ្នក? ” នោះយើងអាចផ្ដល់ចម្លើយលម្អិតទៅកាន់គេបាន។
២. ស្គាល់ឈ្មោះម្ចាស់ក្រុមហ៊ុនច្បាស់
រឿងសំខាន់បំផុតមួយដែលយើងគួរដឹងមុនពេលសម្ភាសន៍ការងារ គឺឈ្មោះចៅហ្វាយដែលមានសក្ដានុពលក្នុងក្រុមហ៊ុន។ នៅពេលដែលយើងទទួលអ៊ីមែលឬការជូនដំណឹងពីការសម្ភាសន៍ការងារ កុំភ្លេចសួរឈ្មោះថៅកែផង។
ព្យាយាមស្វែងរកព័ត៌មាន ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ពីចៅហ្វាយ សក្ដានុពលរបស់យើង ហើយព័ត៌មានលម្អិតទាំងនេះ នឹងជួយយើងឱ្យទទួលបានជោគជ័យក្នុងការសម្ភាសការងារ។
៣. ស្វែងយល់ពីតួនាទីរបស់ក្រុមហ៊ុននៅក្នុងឧស្សាហកម្ម

ព័ត៌មានគឺជាគន្លឹះនៃភាពជោគជ័យ ដូច្នេះចូរស្វែងយល់ពីតួនាទីរបស់ក្រុមហ៊ុននៅក្នុងឧស្សាហកម្មនេះ។ ព្យាយាមស្វែងយល់ពីការងារ ដែលទាក់ទងជាមួយក្រុមហ៊ុន ហើយសួរខ្លួនឯងថា ” តើខ្ញុំពិតជាចង់បានការងារនេះទេ? ”
បើអាជីវកម្មរបស់ក្រុមហ៊ុនមិនត្រូវគ្នាជាមួយនឹងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់យើងទេ យើងមិនត្រូវការសម្ភាសន៍នេះទេ។
៤. រៀនពីគម្រោងថ្មីៗ
គម្រោងថ្មីៗដែលសម្រេចបានដោយនិយោជកដែលមានសក្ដានុពល គឺជាប្រធានបទសំខាន់ក្នុងពេលសម្ភាសន៍ការងារភាគច្រើន។ វាមានគុណប្រយោជន៍យ៉ាងខ្លាំងក្នុងអំឡុងពេលសម្ភាសន៍ការងារ ហើយវាបង្ហាញថា យើងពិតជាចាប់អារម្មណ៍ក្នុងការធ្វើការឲ្យក្រុមហ៊ុនមួយនោះ។
៥. លាក់ស្នាមសាក់

នេះអាចស្ដាប់ទៅប្លែកបន្តិច។ ប៉ុន្តែក្រុមហ៊ុនអភិរក្សជ្រុលឬសាជីវកម្មធំ ៗ ច្រើនតែងឿងឆ្ងល់លើស្នាមសាក់។ យើងភ្លេចពីរឿងនេះមុនពេលសម្ភាសន៍ ហើយយើងមិនដឹងមូលហេតុដែលយើងមិនអាចទទួលបានជោគជ័យ ក្នុងពេលសម្ភាសន៍ការងារ។
៦. ស្គាល់ផែនការរយៈពេល ៥ ឆ្នាំរបស់យើង
សំណួរមួយក្នុងចំណោមសំណួរទូទៅបំផុតដែលអ្នកសម្ភាសន៍ភាគច្រើនសួរ បុគ្គលិកសម្ភាសន៍ការងារគឺ “តើអ្នកមើលឃើញខ្លួនឯងនៅឯណា ក្នុងរយៈពេល ៥ ឆ្នាំ?” វាជាសំនួរដែលពិបាក ដូច្នេះសូមគិតពីវា មុនពេលសម្ភាសន៍ការងារ។
យើងត្រូវបង្ហាញថៅកែអនាគតរបស់យើងថា យើងមានមហិច្ឆតា ហើយមានបំណងធ្វើការឱ្យក្រុមហ៊ុនរបស់ពួកគេ។ ហើយចំណាប់អារម្មណ៍ដំបូង គឺពិតជាសំខាន់ ដូច្នេះសូមប្រាកដថា យើងបានរៀបចំខ្លួនមុនពេលទៅសម្ភាសន៍ការងារ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កំហុសនៃការចំណាយមួយចំនួនដែលថៅកែៗគួរចាប់អារម្មណ៍
ចុចអាន៖រឿង ៧ យ៉ាងដែលបុគ្គលជោគជ័យម្នាក់ៗមានលក្ខណៈដូចគ្នា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


