សន្តិសុខសង្គម
ស្ត្រីមានផ្ទៃពោះម្នាក់ ត្រូវប្ដី និងស្រីស្នេហ៍ ព្រួតវាយរហូតរលូតកូនក្នុងផ្ទៃ
ស្ត្រីមានផ្ទៃពោះ ២ ខែ ម្នាក់ ត្រូវប្ដី និងស្រីស្នេហ៍ ព្រួតវាយរហូតរលូតកូនក្នុងផ្ទៃ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាងជួយអន្តរាគមន៍។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង ៤០ នាទីយប់ ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ស្ថិតក្នុងបុរីមួយកន្លែង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមប្រភពពីក្រុមគ្រួសារជនរងគ្រោះបានប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះមានផ្ទៃពោះចំនួន ២ ខែ បាននាំកូនប្រុសកូនស្រី រួមទាំងបងប្អូន ទៅតាមរកប្តីដល់ផ្ទះរបស់ស្រីស្នេហ៍ប្តី ដែលមានទីតាំងស្ថិតក្នុងបុរីមួយកន្លែង។

ប្រភពដដែលបានបន្តទៀតថា ស្ត្រីរងគ្រោះ បានគោះទ្វារផ្ទះហៅប្តីរបស់គាត់ ដើម្បីឲ្យចេញមកក្រៅនិយាយដោះស្រាយគ្នា ប៉ុន្តែមិនទាន់បាននិយាយផង ស្រាប់តែស្រីស្នេហ៍របស់ប្តីបានបើកទ្វារចេញមកក្រៅ ទាស់សម្តីគ្នា ឈានដល់ការលោតធាក់ស្ត្រីរងគ្រោះ។ ភ្លាមៗ នោះ ប្តីរបស់ស្ត្រីរងគ្រោះ បានចេញមកបន្ថែមមួយជង្គង់ទៀត ធ្វើឲ្យស្ត្រីរងគ្រោះខ្ទាតទៅផ្ទប់ជាមួយម៉ូតូ បណ្ដាលឲ្យហូរឈាមដាបពេញខាងមុខផ្ទះ និងរលូតកូនតែម្ដង។
ប្រភពដដែលបន្ថែមថា មុននឹងស្ត្រីរងគ្រោះឈានដល់ការទៅតាមរកប្តីដល់ផ្ទះស្រីស្នេហ៍នេះ គឺកាលពីកន្លងមក ស្ត្រីរងគ្រោះ និងប្តី មានទំនាស់មិនចុះសម្រុងគ្នា និងបានទៅដាក់ពាក្យសុំលែងលះម្តងរួចមកហើយ ប៉ុន្តែអ្នកច្បាប់នៅភូមិឃុំសង្កាត់បានជួយសម្របសម្រួល ដោយឲ្យភាគីប្ដីធ្វើកិច្ចសន្យាឈប់បន្តការទាក់ទងជាមួយស្ត្រីស្នេហ៍បន្តទៀត ទើបស្ត្រីរងគ្រោះជឿជាក់លើប្ដីវិញ។

ក្រោយកើតហេតុសមត្ថកិច្ចបាននាំខ្លួនប្តីស្ត្រីរងគ្រោះ និងស្រីស្នេហ៍ ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ដើម្បីសាកសួរ និងអនុវត្តតាមនីតិវិធីច្បាប់។ ចំណែកស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចឲ្យបងប្អូនបញ្ជូនទៅពេទ្យឯកជនដែលនៅជិតនោះភ្លាមៗ ដើម្បីសង្គ្រោះ តែដោយសារមានឈាមហូរច្រើនពេក ទើបពេទ្យឯកជន បញ្ជូនទៅពេទ្យសម្ភពក្រុងវិញ៕
អត្ថបទ ៖ ម៉េង

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


