ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌសែនសុខ ចុះបូមស្តារអណ្ដូងលូ រំដោះទឹក តាមតំបន់ងាយជន់លិច មុនរដូវវស្សាមកដល់
លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ ចាត់ឱ្យក្រុមការងារ យករថយន្តបូមលូ ចុះស្តារប្រព័ន្ធកូររំដោះទឹក នៅតាមតំបន់ មូលដ្ឋាន សង្កាត់ទឹក សង្កាត់ភ្នំពេញថ្មី ដែលជាតំបន់ស្ទះជន់លិច នារដូវវស្សា ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោក ធាម ច័ន្ទសេរីវុឌ្ឍ ប្រធានការិយាល័យសាធារណការខណ្ឌសែនសុខ បានប្រាប់ កម្ពុជាថ្មី ថា ដោយអនុវត្តតាមបទបញ្ជាពីសំណាក់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងដោយមានការណែនាំ យកចិត្តទុកដាក់ ពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បន្ទាប់ពីមានភ្លៀងធ្លាក់ប៉ុន្មានមេ នាដើមឆ្នាំរដូវវស្សានេះ លោកអភិបាលបានចាត់ក្រុមការងារសហការជាមួយមន្ទីរសាធារណការរាជធានីភ្នំពេញ ដាក់រថយន្តធ្វើការបូមស្តារអណ្តូងលូ និងប្រព័ន្ធលូ នៅតាមតំបន់ មូលដ្ឋានសង្កាត់ទឹក សង្កាត់ភ្នំពេញថ្មី ដែលតំបន់នេះងាយជន់លិចនារដូវវស្សា។

លោក រស់ សុវណ្ណ ប្រជាពលរដ្ឋរស់នៅសង្កាត់ភ្នំពេញថ្មី បានលើកឡើងថា តំបន់ភ្នំពេញថ្មី ផ្លូវ ១៩៨៦ នេះ គឺតែងតែជន់លិចលង់នៅពេលមានភ្លៀងធ្លាក់ខ្លាំងៗ យូរម៉ោងដឹងតែលិចហើយ ព្រោះកំណើនប្រជាពលរដ្ឋមករស់នៅកាន់តែច្រើនជាងមុន និងនៅក្នុងអណ្តូងលូកកស្ទះទៅដោយដី និងសំរាម។

ដោយឡែក លោក យឿន សុខឃឿន ប្រជាពលរដ្ឋ បានលើកឡើងថា តំបន់ភ្នំពេញថ្មីនេះ តែងតែលិចនារដូវវស្សាមកដល់ ហើយពេលខ្លះលិចជាប់គ្នា ៤ ទៅ ៥ ថ្ងៃ ក៏មាន តែទោះជាយ៉ាងណា លោកសង្កេតថា អាជ្ញាធរខណ្ឌ តែងតែយកចិត្តទុកដាក់ ឱ្យក្រុមការងារចុះបូមទឹកស្តារលូ ដើម្បីសម្រួលដល់ទុកលំបាកប្រជាពលរដ្ឋទាន់ពេលវេលាផងដែរ។

ជាមួយនេះ អាជ្ញាធរខណ្ឌ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋរួមចំណែករក្សាលូបង្ហូរទឹកនៅតាមផ្លូវ មិនត្រូវដាក់សំរាមនៅមាត់អណ្តូងលូ ដើម្បីចៀសវាងការកកស្ទះ បង្កការជន់លិច និងការប៉ះពាល់ដល់បរិស្ថានរស់នៅប្រចាំថ្ងៃ។

សូមបញ្ជាក់ថា ទីតាំងណាដែលមានបញ្ហាស្ទះលូ អាជ្ញាធរខណ្ឌ បានយករថយន្តបូមលូទៅដាក់បូម និងស្តារសំរាមចេញពីរឺហ្គែរ ដែលស្ទះ កុំឱ្យហៀរទឹកសំអុយមកលើផ្លូវបង្កឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ និងអ្នកដំណើរដែលឆ្លងកាត់៕
អត្ថបទ ៖ សំណាង






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


