ព័ត៌មានជាតិ
ពលរដ្ឋភូមិឃ្មួញ ខណ្ឌសែនសុខ កំពុងរៀបចំតុបតែងភូមិស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី
កៀកថ្ងៃបុណ្យចូលឆ្នាំថ្មី ខិតជិតមកដល់ ប្រជាពលរដ្ឋដែលរស់នៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននិងកំពុងរៀបចំ លម្អ ដើម្បីត្រៀមស្វាគមន៍ទទួលចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងសង្ក្រាន្តប្រចាំភូមិផងដែរ។

ប្រកបដោយស្នាមញញឹម យុវជន វិឆ្ឆិកា ដែលកំពុងរៀបចំ តុបតែង ចងគោម ទង់បុណ្យ បានឱ្យដឹងថា នេះជាឆ្នាំទី ២ ដែលភូមិឃ្មួញ បានរៀបចំកម្មវិធីសង្ក្រាន្តលក្ខណៈធំបែបនេះ ហើយប្រជាពលរដ្ឋភូមិនេះសហការគ្នាចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីរៀបចំតុបតែងលម្អតាមផ្លូវក្នុងភូមិសម្រាប់បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលខិតជិតឈានមកដល់នាពេលខាងមុខនេះ ក៏ដូចជាកម្មវិធីសង្ក្រាន្តប្រចាំភូមិឃ្មួញផងដែរ។

ដោយឡែកប្រជាពលរដ្ឋក្នុងភូមិឃ្មួញ ក៏បានលើកឡើងដែរថា មិនខុសគ្នាទៅនឹងតំបន់ផ្សេងៗ ទេ សម្រាប់នៅភូមិឃ្មួញនេះ បានរៀបចំប្រារព្ធពិធីទៅតាមប្រពៃណីជាតិខ្មែរ ដោយពេលព្រឹក ពលរដ្ឋក្នុងភូមិ ក៏ដូចជាមកពីទីជិតទីឆ្ងាយ បាននាំយកចង្ហាន់ទៅប្រគេនព្រះសង្ឃវត្តឃ្មួញ ព្រោះភូមិឃ្មួញនេះជាចំណុះជើងវត្តស្រាប់ វត្ត និងភូមិ គឺនៅជាប់គ្នាម្ដង។ ដោយឡែកពេលរសៀល ប្រជាពលរដ្ឋ បានចូលទៅក្នុងវត្ត ដើម្បីទទួលពរជ័រ ស្រោចទឹកដោយព្រះចៅអធិការផង មុននឹងបើកកម្មវិធី។

ជាមួយគ្នានេះផងដែរ ប្រជាពលរដ្ឋចូលរួមកម្សាន្ត ក៏ដូចជាចាស់ក្នុងភូមិ ក៏បានស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ដើម្បីរួមគ្នាលើកស្ទួយវប្បធម៌ ប្រពៃណីជាតិ និងចូលរួមលេងល្បែងប្រជាប្រិយខ្មែរជាការលើកតម្កើងវប្បធម៌ប្រពៃណីខ្មែរផងដែរ។

សូមបញ្ជាក់ថា កម្មវិធីសង្ក្រាន្តវត្តឃ្មួញ ភូមិឃ្មួញ ប្រារព្ធទៅរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ ១៦ ខែមេសា ខាងមុខនេះ សូមប្រជាពលរដ្ឋជិតឆ្ងាយចូលរួមដោយសេរី។ ចំពោះអាជ្ញាធរមូលដ្ឋាន កម្លាំងសមត្ថកិច្ច ក៏បានចូលរួមការពារសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងកម្មវិធីផងដែរ៕
អត្ថបទ ៖ សំណាង



















-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ


