សន្តិសុខសង្គម
ជនសង្ស័យ ២ នាក់ ឆក់កាបូបពីនារីម្នាក់បានសម្រេច នៅខណ្ឌសែនសុខ
នារីម្នាក់ ខណៈជិះម៉ូតជាមួយបុរសជនជាតិស្បែកខ្មៅ ធ្វើដំណើរចេញពីម្តុំផ្សារដីហុយមកដល់គល់ស្ពានអាកាស ៧ មករា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក៏មានជនសង្ស័យ ២ នាក់ ជិះម៉ូតូ១ គ្រឿង មកក្បែរឆក់យកកាបូបបានសម្រេច គេចខ្លួនបាត់ស្រមោល បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ និង ៣០ នាទី យប់ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥។

នារីរងគ្រោះឈ្មោះ អូ សុខណាត អាយុ ៣២ ឆ្នាំ មុខរបរបុគ្គលិកហាងបារាំង ស្នាក់នៅសង្កាត់ផ្សារកណ្ដាល ២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពពីនារីរងគ្រោះ បញ្ជាក់ប្រាប់ថា ក្នុងកាបូបស្ពាយរបស់គាត់មានទូរសព្ទ ១ គ្រឿង អត្តសញ្ញាណប័ណ្ណ ១ និងកាតធនាគារចំនួន ២។

នារីរងគ្រោះបន្តថា នៅមុនពេលកើតហេតុគាត់ធ្វើដំណើរចេញពីម្តុំផ្សារដីហុយ ដោយបុរសជនជាតិស្បែកខ្មៅម្នាក់ ជាអ្នកឌុប ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើត លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញជនសង្ស័យ ២ នាក់ ជិះម៉ូតូ ១ គ្រឿង មិនចាំម៉ាក និងស្លាកលេខ មកក្បែរ បានឆក់កាបូបស្ពាយ ហើយជិះរត់គេច។ នៅពេលនោះដែរ មានប្រជាពលរដ្ឋនាំគ្នាដេញដែរ តែមិនទាន់ ជនសង្ស័យក៏ជិះរត់គេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយពេលកើតហេតុ ជនរងគ្រោះ នឹងទៅដាក់ពាក្យបណ្ដឹងដើម្បីឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ជួយរកជនសង្ស័យខាងលើចាត់ការតាមនីតិវិធីបន្ត៕
អត្ថបទ ៖ សំណាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


