ព័ត៌មានអន្ដរជាតិ
ឥណ្ឌា បញ្ជាឲ្យជនស៊ីវិលធ្វើលំហាត់ការពារខ្លួន ពីការវាយប្រហាររបស់ប៉ាគីស្ថាន ឲ្យហើយ
ដោយមើលឃើញសភាពការណ៍ជាមួយប៉ាគីស្ថានកាន់តែមិនស្រួលខ្លាំងហើយនោះ ឥណ្ឌា បានបញ្ជាឲ្យរដ្ឋមួយចំនួន ធ្វើលំហាត់ការពារខ្លួនក្នុងករណីមានការវាយប្រហារពីសំណាក់ទីក្រុងអ៊ីស្លាម៉ាបាដ ខណៈសមយុទ្ធបែបនេះ ត្រូវបានធ្វើឡើងចុងក្រោយបំផុតក្នុងឆ្នាំ១៩៧១ ពេលប្រទេសបង់ក្លាដែស តស៊ូទាមទារឯករាជ្យ។

តាមការចុះផ្សាយរបស់ RT, លំហាត់ស៊ីវិលនេះនឹងធ្វើឡើងនៅថ្ងៃពុធទី៧ ដោយមានការបញ្ជាផ្ទាល់ពីសំណាក់ក្រសួងមហាផ្ទៃ ហើយវារួមមានការប្រើស៊ីរ៉ែនប្រកាសអាសន្នពីការវាយប្រហារអាកាស ការបណ្តុះបណ្តាលជនស៊ីវិលនិងសិស្សនិស្សិតស្តីពីពិធីសារការពារជនស៊ីវិលនិងការអនុវត្តនីតិវិធីពេលដាច់ភ្លើងផងដែរ។
រដ្ឋទាំងនោះក៏ត្រូវបានស្នើសុំឲ្យលាក់បាំងហេដ្ឋារចនាសម្ព័ន្ធនិងទីតាំងសំខាន់ៗផងដែរ ដើម្បីយកធ្វើជាទីតាំងក្លែងបន្លំភ្នែកសត្រូវ និងត្រូវហាត់សមផែនការជម្លៀសខ្លួនសម្រាប់ការឆ្លើយតបបន្ទាន់និងជួយសង្គ្រោះឲ្យបានឆាប់រហ័សក្នុងព្រឹត្តិការណ៍មានការវាយប្រហារ។

លំហាត់ស៊ីវិលនេះកើតឡើង ក្រោយពេល ប៉ាគីស្ថាន បានគំរាមទៅឥណ្ឌាថា ខ្លួននឹងសងសឹកមួយអស់ដៃតែម្តង បើត្រូវវាយប្រហារមែន ជុំវិញភាពតានតឹងដែលកាន់តែខ្លាំងឡើង ចាប់តាំងពីហេតុការណ៍បាញ់សម្លាប់ទេសចរមួយក្រុមនៅតំបន់កាស្មៀរ។
ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំប្រទេសរុស្ស៊ី Muhammad Khalid Jamali បានព្រមានកាលពីចុងសប្តាហ៍ថា ចារកម្មប៉ាគីស្ថាន ពិតជាទទួលបានការណ៍សម្ងាត់ថា ឥណ្ឌាកំពុងរៀបគម្រោងវាយប្រហារខ្លួនមែន ដូច្នេះខ្លួនត្រៀមរួចជាស្រេចដើម្បីឆ្លើយតបទៅវិញមួយអស់ដៃ ក្នុងនោះរួមទាំងការប្រើអាវុធនុយក្លេអ៊ែរផងដែរ។

មិនមែនតែការវាយប្រហារដោយអាវុធទេ លោក Jamali ព្រមានថា សូម្បីតែការផ្អាកសន្តិសញ្ញាទឹក Indus រវាងប្រទេសទាំងពីរនិងការប៉ុនប៉ងដណ្តើមយកផ្នែកនៃទន្លេខាងក្រោម ក៏នឹងក្លាយជាសកម្មភាពនៃសង្រ្គាមប្រឆាំងប៉ាគីស្ថានដែរ ហើយទង្វើបែបនោះនឹងត្រូវបានឆ្លើយតបមួយអស់ដៃដូចគ្នា។
សូមជម្រាបថា ប្រទេសជិតខាងអាស៊ីខាងត្បូងដែលមានអាវុធនុយក្លេអ៊ែរទាំងពីរនេះ បានធ្វើសង្រ្គាមចំនួនបួនលើកមកហើយ ចាប់តាំងទទួលឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៤៧៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប៉ាគីស្ថាន គំរាមសងសឹកមួយអស់ដៃ បើឥណ្ឌា ហ៊ានវាយប្រហារមែន
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


