សុខភាព
ហូបបែបនេះឲ្យទៀង ដឹងតែមិនងាយឈឺ
ពេលបានហូបម្តងៗ ធ្វើឲ្យខ្លួនឯងសប្បាយចិត្ត តែបើហូបហើយ ឈឺនេះឈឺនោះ មិនខុសអីពីធ្វើបាបខ្លួនឯងទេ។ ទោះជាចូលចិត្តហូប តែកុំហូបផ្ដេសផ្ដាស ព្រោះអាចឈឺដោយសាររឿងអស់ហ្នឹងតែម្ដង។ “Hello គ្រូពេទ្យ” ណែនាំតិចនិករៀបចំរបៀបញ៉ាំអាហារ ៩ យ៉ាង ដើម្បីមានសុខភាពល្អ។

១- បន្លែ និងផ្លែឈើ
បន្លែ និងផ្លែឈី សម្បូរវីតាមីន និងសារធាតុរ៉ែល្អៗជាច្រើនសម្រាប់សុខភាព និងជួយប្រព័ន្ធរំលាយអាហារ។ បន្លែស្រស់ និងផ្លែឈើ គួរមានពាក់កណ្តាលក្នុងរបបអាហារប្រចាំថ្ងៃរបស់យើង ព្រោះវាជាអាហារល្អសម្រាប់សុខភាព អាចញ៉ាំបានគ្រប់រដូវកាល។
២- គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិ ឬស្រូវសាឡីសុទ្ធ ១០០% មានសារធាតុចិញ្ចឹមក្នុងហ្នឹងស្រាប់ ហើយវាមានច្រើនជាងគ្រាប់ដែលចម្រាញ់រួច ពិសេសជាតិសរសៃ។ បន្ថែមគ្រាប់ធញ្ញជាតិសុទ្ធក្នុងអាហារ អាចជួយប្រព័ន្ធរំលាយអាហារ ដំណើរការប្រសើរជាងមុន។
៣- ទឹកដោះគោ
មុន ឬបន្ទាប់ពីញ៉ាំអាហារ គួរផឹកទឹកដោះគោមានជាតិខ្លាញ់ទាប ឬគ្មានជាតិខ្លាញ់។ ទឹកដោះគោនេះ មានវីតាមីន និងកាល់ស្យូមខ្ពស់ ហើយកុំបារម្ភពីកម្រិតកាឡូរី ឬជាតិស្ករ។ បើមិនចូលចិត្តទឹកដោះគោ អាចផឹកទឹកសណ្តែក ឬទឹកដោះគោជូរក៏បាន។
៤- ញ៉ាំប្រូតេអ៊ីនគ្មានខ្លាញ់
ត្រូវជ្រើសរើសអាហារសម្បូរប្រូតេអ៊ីន (សាច់) ជាងសាច់សម្បូរជាតិខ្លាញ់មិនល្អ។ ញ៉ាំឲ្យបានពីរដងក្នុងមួយសប្តាហ៍ និងគ្រឿងសមុទ្រ។
៥- កុំញុំាចំណីសម្បូរខ្លាញ់

ចៀសបានចៀសទៅ ប្រភេទអាហារចៀន និងទឹកជ្រលក់ ព្រោះយើងកំពុងបន្ថែមខ្លាញ់ទៅក្នុងខ្លួន។ ញ៉ាំអាហារស្ងោរ ឬអាហារឆ្អិនល្មម ល្អសម្រាប់សុខភាពជាង។
៦- គិតពីអ្វីថ្មីៗ
គ្រប់ពេលចូលចង្ក្រាន ពិសេសស្រីៗ ចង់បន្ថែមអ្វីថ្មីទៅក្នុងអាហារ ដូចជា សាច់ ដើម្បីឲ្យមានរសជាតិកាន់តែឆ្ងាញ់។ ករណីនេះ ស្មើនឹងកំពុងបន្ថែមជាតិខ្លាញ់ និងសូដ្យូមទៅក្នុងអាហារ ធ្វើឲ្យប៉ះពាល់សុខភាព។
សាកល្បងបន្ថែមបន្លែជំនួសវិញ អាចនាំសារធាតុចិញ្ចឹមជាច្រើនទ្រទ្រង់រាងកាយ ហើយរសជាតិកាន់តែឆ្ងាញ់ទៀត។
៧- គ្រប់គ្រងប្រភេទអាហារឲ្យល្អ
ពេលនៅផ្ទះ យើងអាចគ្រប់គ្រងជាតិខ្លាញ់ក្នុងអាហារបានល្អ។ ចុះពេលចេញក្រៅញ៉ាំ ធ្វើម៉េចវិញ? ពេលនេះយើងជាអ្នកសម្រេច ត្រូវជ្រើសប្រភេទអាហារស្ងោរ ចំហុយ ប្រសើរជាងប្រភេទចៀន ឬឆា។
៨- សាកអាហារថ្មីៗ
កុំស្ទាក់ស្ទើរញ៉ាំបន្លែ និងផ្លែឈើ ព្រោះវាល្អសម្រាប់សុខភាព ហើយគួរញ៉ាំយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍។ បន្លែ ឬផ្លែឈើ សុទ្ធតែមានផលល្អ ទោះយើងមិនធ្លាប់ញ៉ាំពីមុន គួរសាកល្បងឲ្យបានគ្រប់យ៉ាង។
៩- អាហារផ្អែមៗ

បើចង់ញ៉ាំអាហារផ្អែមៗ អាចញ៉ាំផ្លែប៉ោម ដំណាប់ធ្វើខ្លួនឯង សាឡាដផ្លែឈើ ឬគ្រាប់ធញ្ញជាតិ ទើបល្អសម្រាប់សុខភាព៕
ចុចអាន៖ស្រីៗមិនចង់មានហានិភ័យមហារីកសុដន់ ល្មមភ្ញាក់ខ្លួន ងាកមកផ្ដោតអាហារក្រុមនេះវិញ
ចុចអាន៖ជំងឺ ៣ ប្រភេទគ្រោះថ្នាក់ខ្លាំងដល់ជីវិត ដែលបណ្ដាលមកពីការហូបអាហារកែច្នៃច្រើន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ