សុខភាព
ស្រីៗមិនចង់មានហានិភ័យមហារីកសុដន់ ល្មមភ្ញាក់ខ្លួន ងាកមកផ្ដោតអាហារក្រុមនេះវិញ
តាមពិតទៅមិនមានអាហារឬរបៀបនៃការញ៉ាំណាដែលអាចការពារឬបង្កមហារីកសុដន់។ ប៉ុន្តែការជ្រើសរើសរបបអាហារដែលមានសុខភាពល្អ អាចធ្វើឲ្យមានការផ្លាស់ប្ដូរដ៏ធំ។
ចំពោះហានិភ័យនៃជំងឺមហារីកសុដន់ គឺជាជំងឺស្មុគស្មាញតែយើងក៏ត្រូវចេះការពារខ្លួនទុកមុនដែរ។

មហារីកនិងអាហារូបត្ថម្ភតើវាទាក់ទងគ្នាដូចម្តេច?
កត្តាហានិភ័យមហារីក បង្កឡើងដោយកត្តាមួយចំនួន។ ការស្រាវជ្រាវបង្ហាញថាប្រហែល ៧០ ភាគរយនៃហានិភ័យនៃជំងឺមហារីក អាស្រ័យលើខ្លួនយើង រួមទាំងការញ៉ាំអាហារដូចជាការចៀសវាងជក់បារី ការដាក់កំហិតស្រា គ្រប់គ្រងទម្ងន់ និងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ទាំងអស់នេះគឺជាកត្តាល្អសម្រាប់ការពារជំងឺមហារីក ហើយការហូបរបបអាហារដែលមានសុខភាពល្អ ក៏ជាកត្តាមួយដែលអាចជួយការពារជំងឺមហារីកផងដែរ។
ទម្លាប់ហូបអាហារមួយចំនួនដូចជា អាហារសម្បូរផ្លែឈើ បន្លែនិងខ្លាញ់ដែលមានសុខភាពល្អ អាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺមហារីក រួមទាំងមហារីកសុដន់ ប៉ុន្តែផ្ទុយទៅវិញ ការញ៉ាំអាហារសាច់កែច្នៃជាប្រចាំ បង្កើនហានិភ័យនៃពោះវៀន និងមហារីករន្ធគូថ ។
តើរបបអាហារដែលមានហានិភ័យមហារីកសុដន់មានអ្វីខ្លះ?
មហារីកសុដន់គឺជាជំងឺដែលអាចកើតមាននៅតំបន់ផ្សេងៗគ្នា។ ការព្យាបាលជំងឺមហារីកសុដន់មានច្រើនទម្រង់ ដែលត្រូវបានចាត់ទុកថាជាផ្នែកមួយនៃហានិភ័យ។ អាហារទាំងនេះត្រូវបានគេចាត់ទុកថាជាអាហារដែលមានសុខភាពល្អ វាជួយការពារការវិវត្តនិងការវិវត្តនៃជំងឺមហារីកសុដន់។
ផ្លែឈើនិងបន្លែ ផ្លែប៊ឺរី អាហារសម្បូរជាតិសរសៃដូចជាគ្រាប់ធញ្ញជាតិ និងសណ្តែក ផលិតផលទឹកដោះគោ ខ្លាញ់ធម្មជាតិល្អ ផលិតផលសណ្តែក អាហារសម្បូរវីតាមីន D និងវីតាមីនផ្សេងទៀត គ្រឿងទេសដែលមានលក្ខណៈប្រឆាំងនឹងការរលាក ដូចជារមៀត ខ្ទឹមស រុក្ខជាតិដែលមានសារធាតុប្រឆាំងអុកស៊ីតកម្ម ក្រុមបន្លែបៃតង និងដំឡូងជ្វាឆ្អិនជាដើម។

អាហារគួរចៀសវាង
ជាតិអាល់កុល ស្ករ ខ្លាញ់ សាច់ក្រហម អាហារកែច្នៃ ។
ការទទួលទានអាហារដែលផ្តល់អត្ថប្រយោជន៍ដល់រាងកាយ មិនថាផ្លែឈើនិងបន្លែ សុទ្ធតែអាចរួមចំណែកកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់បានច្រើន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ការពិត ១០ យ៉ាង ពីផ្លែឈើបរទេសមួយនេះ ដែលល្បីថា មានប្រយោជន៍ច្រើនដល់រាងកាយ
ចុចអាន៖ដំណាប់ល្មើល្អចំពោះសុខភាពមនុស្សទូទៅ ជាពិសេសជួយស្ត្រីសម្រាលកូនបានលឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


