Connect with us

សុខភាព

ជំងឺ ៣ ប្រភេទគ្រោះថ្នាក់ខ្លាំងដល់ជីវិត ដែលបណ្ដាលមកពីការហូបអាហារកែច្នៃច្រើន

បានផុស

នៅ

អាហារកែច្នៃគឺជាអាហារដែលត្រូវបានគេធ្វើឡើង ដើម្បីរក្សាម្ហូបអាហារតាមវិធីផ្សេងៗគ្នា។ អាហារកែច្នៃនីមួយៗ​ដែលយើងបានហូបគឺមានរសជាតិ​ឆ្ងាញ់ ប៉ុន្តែតើអ្នកទាំងអស់គ្នាដឹងទេថា ហូបអាហារទាំងនោះច្រើនពេក អាចបង្កគ្រោះថ្នាក់ដល់សុខភាព។

មានជំងឺមួយចំនួនដែលគួរឲ្យភ័យខ្លាចបំផុតគឺ៖

១ មហារីក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាហារកែច្នៃជាធម្មតាមានប៉ូតាស្យូម​ នីត្រាត ដែលមានលក្ខណៈសម្បត្តិ​អភិរក្ស​ដូចគ្នា​នឹង​សារធាតុ​រក្សានី​ត្រាត​និងសូដ្យូមនីត្រាត ​ដែលរារាំងការលូតលាស់របស់​បាក់តេរី។

ជាការ​ពិត សារធាតុទាំងនេះ​ត្រូវ​បាន​ចាត់ថ្នាក់ជាសារជាតិបង្កមហារីក ប្រសិន​បើ​រាងកាយ​ត្រូវ​បាន​​ផ្តល់​សារធាតុចិញ្ចឹម​ទាំង​នេះ​យូរ​ វា​នឹងបង្កើន​ហានិភ័យនៃជំងឺមហារីក​ក្រពះ ​បំពង់អាហារ ​មហារីក​ពោះវៀនធំ​ និង ​ជំងឺ​មហារីក​ឈាម។

២ ធាត់ ​

ដោយសារ​អាហារ​កែច្នៃ​ភាគច្រើន​មាន​ផ្ទុកជាតិស្ករច្រើន ហើយជាតិស្ករគឺជាកត្តាសំខាន់មួយដែលបង្កឲ្យ​​ធាត់​យ៉ាង​ងាយ​ស្រួល។ ទោះបីជា​ស្លាក​ផលិតផល​នៅ​ជាប់​នឹង​ប្រអប់អាហារកែច្នៃ​ មិនមានពាក្យថាស្ករនៅក្នុងគ្រឿងផ្សំ​ក៏ដោយ​ ប៉ុន្តែ​គ្រប់អាហារ​អស់នោះ សុទ្ធតែ​មិនសូវជាល្អ​សម្រាប់​សុខភាព​ឡើយ។

មិន​ថាវាជាគ្លុយកូស, fructose, sucroes, ទឹកឃ្មុំ ទឹកស៊ីរ៉ូ សារធាតុទាំងនេះក៏ត្រូវបានគេ​ចាត់ទុកថា ​ជាជាតិ​ស្ករ ដែលជា​ហេតុបណ្តាល​ឲ្យ​រាងកាយបញ្ចេញសារធាតុដូប៉ាមីន។ នៅ​ពេល​ដែល​រាងកាយ​ត្រូវបានផ្តល់ជាតិ​ស្ករជា​ទៀងទាត់ នោះនឹងធ្វើ​ឲ្យ​សប្បាយចិត្ត។ នៅ​ពេល​រឿង​នេះ​កើតឡើង​ រាងកាយ​ត្រូវ​ការ​ជាតិស្ករ​គ្រប់ពេល ដែលប្រៀបដូចជាសារធាតុញៀន ​ហើយ​នៅ​ពេល​ណា​ដែល​យើង​មាន​តម្រូវការ​ក្នុង​ការទទួលទានអាហារ​ប្រភេទនេះ​ជាប្រចាំ វានឹងទទួលបាន​ជាតិស្ករ​ដែល​អាច​បណ្ដាល​ឲ្យ​ធាត់។

៣ ជំងឺ​ធ្លាក់ទឹកចិត្ត

ការ​សិក្សា​មួយ​នៅ​ប្រទេស​អង់គ្លេស​បានរកឃើញ​ថា ​ការ​ទទួលទាន​អាហារ​កែច្នៃច្រើន​ពេក អាចនាំ​ឲ្យ​សុខភាព​ផ្លូវចិត្ត​កាន់​តែ​អាក្រក់​ និងប្រឈមមុខនឹងជំងឺបាក់ទឹកចិត្ត។ ដូចមនុស្ស​ជាច្រើនបាន​ដឹង​រួចមក​ហើយ​ថា នៅក្នុង​អាហារ​កែច្នៃ​មាន​ជាតិស្ករច្រើន វា​អាច​បំផ្លាញ​សេរ៉ូតូនីន​នៅក្នុង​ពោះវៀន។

សេរ៉ូតូនីន​គឺជា​សារធាតុ​ដែល​ប៉ះពាល់​ដល់​អារម្មណ៍​ និង​ជួយគ្រប់គ្រង​អារម្មណ៍។ ទោះ​យ៉ាងណា​ក៏​ដោយ ​នៅ​ពេល​ដែល​សេរ៉ូតូនីន​ទាប​ជាង ​វា​អាច​បណ្តាល​ឲ្យ​មានការ​ថប់បារម្ភ ឬ​ធ្លាក់ទឹកចិត្ត​កើតមាន​ឡើង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖កុំប្រហែសឲ្យសោះ! មូលហេតុដែលធ្វើឲ្យរាងកាយមានកង្វះជាតិដែក ប្រែជាស្លេកស្លាំង

ចុចអាន៖ទម្លាប់អាក្រក់ ៥ យ៉ាង បំផ្លាញសុខភាពដោយស្ងៀមស្ងាត់ គ្រោះថ្នាក់ដូចការជក់បារីដែរ



Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម