KPT+
មេរៀន ៥ ពីអ្នកស្រី Estée Lauder អានហើយប្តូរជីវិតអ្នក
ស្ត្រីតែម្នាក់គត់ដែលមានឈ្មោះនៅក្នុងទស្សនាវដ្ដី Time របស់មហាសេដ្ឋីអាជីវកម្មក្នុងឆ្នាំ ១៩៩៨ និងជាបុគ្គលមានឥទ្ធិពលបំផុតទាំង ២០ រូបលើលោកគឺអ្នកស្រី Estee Lauder ។ ការខិតខំរបស់អ្នកស្រីបានជួយឱ្យនាងក្លាយជាស្ត្រីម្នាក់ដែលមានជាងគេបំផុតនៅលើពិភពលោកនាដើមសត្សវត្តរ៍ ២១។
Estee Lauder ចាប់ផ្ដើមបង្កើតក្រុមហ៊ុនថែរក្សាសម្រស់តាំងពីឆ្នាំ ១៩៤៦ ដែលបច្ចុប្បន្ននេះ ស្ត្រីសម័យទំនើបនៅតែបន្តប្រើប្រាស់គ្រឿងសម្អាងរបស់ Estée Lauder ក៏ដូចជាផលិតផលថែរក្សាសម្រស់ម៉ាក Estée Lauder ម៉ាក MAC និងម៉ាក Clinique បើទោះបីជាអ្នកស្រីបានទទួលអនិច្ចកម្មក្ដី ។

នេះគឺជាមេរៀនលើកទឹកចិត្តមួយចំនួនដែលគ្រប់គ្នាអាចរៀន និងពិចារណាពី Estee Lauder ៖
១. អាយុគ្រាន់តែតួលេខ
Estee Lauder ត្រឹមជាក្មេងជំទង់ម្នាក់ប៉ុណ្ណោះ នៅពេលខ្លួនរៀនធ្វើគ្រីមថែរក្សាសម្រស់ដំបូងបំផុត រួចក៏លក់វាឱ្យសាឡនមួយក្នុងស្រុក។ អ្នកស្រីផ្ដើមលក់ផលិតផលដោយខ្លួនឯង និងផ្ដល់ឱ្យអតិថិជនសាកល្បងដោយឥតគិតថ្លៃដើម្បីទាក់ទាញភ្ញៀវ។

ចំណុចសំខាន់ត្រង់ណេះ មិនថាអ្នកមានអាយុប៉ុន្មានទេ ក៏អាចមានឱកាសដើម្បីក្លាយជាស្ត្រីជោគជ័យបានដែរ វាអាស្រ័យលើការខំប្រឹង និងជំនឿជាក់លើខ្លួនឯងជាមុនសិន។
២. ប្រឹងប្រែងធ្វើការ កុំខ្វល់ពីទីតាំង
Estee Lauder ចាប់ផ្ដើមអាជីវកម្មទាំងប្រើ Office នៅក្នុងផ្ទះបាយ ។ អ្នកស្រីមានប្រសាសន៍ថា យើងមិនចាំបាច់មានឪពុកម្ដាយ ឬប្ដីប្រពន្ធដ៏ល្បីល្បាញមានប្រាក់ជាច្រើនលាន និងសាជីវកម្មធំ បន្ទប់ធ្វើការល្អប្រណីតដើម្បីលូតលាស់បាននោះទេ។ ទីតាំងមិនសំខាន់ឡើយ ការខិតខំរបស់យើងទៅវិញទេ ដែលមិនអាចខ្វះបាន។

ចូលសម្លឹងទៅគោលដៅ ហើយកុំខ្លាចក្នុងការលះបង់។ ការខិតខំប្រឹងប្រែងប្រាកដជាបានផលជាក់ជាមិនខាន។ ប៉ុន្តែប្រសិនបើអ្នកមិនជឿលើអ្វីដែលខ្លួនឯងកំពុងធ្វើទេ អ្នកនឹងត្រូវបរាជ័យ។
៣. ជំនឿលើខ្លួនឯង
ប្រសិនបើអ្នកមានគោលដៅចង់ទទួលបានជោគជ័យ ត្រូវតែជឿអ្វីដែលអ្នកកំពុងធ្វើ ។ ក្នុងជីវិតយើង តែងតែមានលេចឡើងនូវបុគ្គលណាម្នាក់ដែលរមែងបំផ្លាញទឹកចិត្ត ហើយធ្វើឱ្យយើងសង្ស័យពីក្ដីសុបិនខ្លួនឯង។ ការស្ដាប់ពួកគេ ឬបណ្តោយពួកគេមកលុកលុយបាន មានន័យថា យើងកំពុងព្រមលះបង់ខ្លួនឯង។ Estee Lauder តែងជឿជាក់ខ្លួនឯង ហើយប្រាកដថា ខ្លួននឹងក្លាយជាអ្នកមាននៅថ្ងៃណាមួយ។
៤. វាងវៃជានិច្ចនៅចំពោះមុខពេលវេលាដែលកំពុងត្រូវគេបដិសេធ

នៅពេល Estee Lauder ព្យាយាមយកឈ្នះទីផ្សារអឺរ៉ុប អ្នកស្រីបានទាញយកអត្ថប្រយោជន៍ពីការបដិសេធនិងប្រើវាជាឧបករណ៍លើកទឹកចិត្តដ៏មានឥទ្ធិពល។ ក្នុងកំលុងរៀបចំការប្រជុំជាមួយអ្នកគ្រប់គ្រងហាងលក់ទំនិញធំជាងគេនៅអឺរ៉ុប គឺវិចិត្រសាល Lafayette ដើម្បីបង្ហាញនិងលក់ផលិតផល អ្នកគ្រប់គ្រងបានបដិសេធរាល់ផលិតផលរបស់អ្នកស្រី។
មិនដឹងថាចៃដន្យឬដោយចេតនា អ្នកស្រីបានធ្វើឲ្យហៀរទឹកអប់នៅលើឥដ្ឋ ដើម្បីទាក់ទាញមនុស្សឲ្យងាកមកចាប់អារម្មណ៍លើផលិតផលខ្លួន។ ភ្លាមៗនោះអ្នកស្រីស្រាប់តែទទួលបានកិច្ចសន្យា ព្រោះអតិថិជនសួររកទិញក្លិនក្រអូបទាំងនោះនៅនឹងកន្លែងកំពប់។
នេះគឺជាមេរៀនដ៏ល្អមួយដើម្បីរៀនពី Estee Lauder ។ រក្សាជំហរ និងកុំឲ្យសម្ដីបដិសេធមករារាំងអ្នក មិនឱ្យឈានដល់គោលដៅ។
៥. ស្រឡាញ់នូវផលិតផលដែលខ្លួនបង្កើតមក

Estee Lauder ចូលចិត្តផលិតផលថែរក្សាសម្រស់របស់ខ្លួនណាស់។ អ្នកស្រីតែងជឿថា មនុស្សម្នាក់ៗត្រូវស្រឡាញ់លទ្ធផលរបស់ខ្លួន មុននឹងរំពឹងថាអ្នកដទៃមកស្រឡាញ់វា ។
ត្រង់ណេះ យើងឃើញថា ហេតុផលពិតដែលសហគ្រិនជាច្រើនបរាជ័យ គឺពួកគេមិនខ្វល់ពីអ្វីដែលពួកគេកំពុងធ្វើ តែគោលដៅរបស់ពួកគេគឺគិតតែពីលុយ។ លុយពិតជាអស្ចារ្យណាស់ ប៉ុន្តែនៅពេលដែលអ្នកយកក្រដាសទាំងនោះជាអាទិភាពជាង គោលដៅសំខាន់របស់អ្នក នឹងបរាជ័យលឿនជាងអ្វីដែលអ្នកគិតទៅទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ មេរៀនជីវិតពីស្ថាបនិកយីហោ COCO CHANEL អ្នកស្រី GABRIELLE B. CHANEL
ចុចអាន៖ មេរៀនសំខាន់ៗមុនបើកអាជីវកម្មខ្លួនឯងពីស្ថាបនិក jimmy choo
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


