KPT+
កំពូលស្ត្រី Rebecca Wei៖ ខ្ញុំមិនខ្លាចក្នុងការសាកល្បងអ្វីថ្មី តែក៏មិនចេះតែហក់លោត
ទីប្រឹក្សាសាកលវិទ្យាល័យលំដាប់ពិភពលោក Harvard University និងជាអតីតនាយិកាក្រុមហ៊ុនដេញថ្លៃទំនិញអនឡាញល្បីឈ្មោះ Christie’s Asia អ្នកស្រី Rebecca Wei មិនត្រឹមតែជាបុគ្គលម្នាក់មានឥទ្ធិពលនៅក្នុងប្រទេសចិនទេ នាងក៏ស្ត្រីដ៏មានកេរ្តិ៍ឈ្មោះលំដាប់ពិភពលោក។

ស្រ្តីជោគជ័យរូបនេះនិយាយថា ខ្លួនអាចឈរក្នុងតំណែងសព្វថ្ងៃក៏ដោយសារ អ្នកស្រីមិនខ្លាចក្នុងការសាកល្បងអ្វីដែលថ្មី តែក៏មិនចេះតែហក់លោតដែរតាមចិត្តនឹកឃើញ។
នៅក្នុងអំឡុងទសវត្សឆ្នាំ ៩០ សេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ានបានជួបនឹងវិបត្តិ រួមទាំងនៅក្នុងប្រទេសចិនដែរ។ ហេតុនេះប្រជាជនត្រូវប្រឈមមុខនឹងបញ្ហាអត់ការងារធ្វើ។
ប៉ុន្តែក្នុងវ័យត្រឹមតែ ២៧ ឆ្នាំ Rebecca ហ៊ានលាលែងពីការងារដែលមានតួនាទីជានាយកប្រតិបត្តិក្រុមហ៊ុនមួយ ខណៈដែលអ្នកដទៃកំពុងឆ្វាត់ឆ្វែងស្វែងរកការងារធ្វើ។ ទម្រាំទទួលបានតំណែងមួយនេះក៏មិនមែនជារឿងងាយស្រួលដែរសម្រាប់គាត់ អ្នកស្រីធ្វើការនៅទីនោះអស់រយៈពេលពីរបីឆ្នាំ ក៏ចាកចេញដោយសារយល់ថា វាមិនមែនជាអ្វីដែលខ្លួនត្រូវការ។

ក្រោយសម្រេចចិត្តប្តូរការងារ ហើយមានមតិរិះគន់ជាច្រើន និងសូម្បីតែគ្រួសារអ្នកស្រីផ្ទាល់។ Rebecca មានប្រសាសន៍ថា នៅពេលនោះអ្នកស្រីឈឺចាប់ខ្លាំងណាស់ ព្រោះមនុស្សជុំវិញខ្លួនគ្មាននរណាម្នាក់គាំទ្រឡើយ។ ម្យ៉ាងប្រទេសចិនពេលនោះ ក៏រឹតបន្តឹង ការគ្រប់គ្រងលើសហគ្រាសឯកជនខ្លាំងមែនទែន។
Rebecca បន្តថា បើអ្នកស្រីប្រាកដចិត្តថានឹងជោគជ័យ អ្នកស្រីក៏មិនខ្លាចនឹងបោះជំហានទៅមុខដែរ។ អ្នកស្រីសម្រេចចិត្តលាឈប់ពី comfort zone ព្រោះតែចង់ឈ្នះលើខ្លួនឯង។ អ្នកស្រីលើកឡើងទៀតថា ក្នុងនាមជាមនុស្សម្នាក់ គ្រប់គ្នាមានពេលតែពីរឬបីឆ្នាំទេសម្រាប់ការងារនិមួយៗ ដូច្នេះវាជារឿងដ៏សំខាន់ដែលយើងត្រូវផ្លាស់ប្តូរ។
ទីប្រឹក្សារូបនេះ តែងតែអនុវត្តទស្សនៈទាំងនេះជាមួយជីវិតការងាររបស់ខ្លួន។ ក្រោយមក អ្នកស្រីរៀនបន្តយកសញ្ញាប័ត្រអនុបណ្ឌិត ហើយកំឡុងពេលនោះ អ្នកស្រីជាធ្វើជាអ្នកប្រឹក្សានៅក្រុមហ៊ុន Mckinsey & Company ប្រមាណ ១០ ឆ្នាំ។ ក្រុមហ៊ុនប្រឹក្សា Mckinsey & Company ជាកន្លែងនោះដែលធ្វើ Rebecca ក្លាយជាស្ត្រីដំបូងបង្អស់ដែលត្រូវបានតែងតាំងជា Greater China Office ។

ក្នុងវ័យ ៤០ ឆ្នាំ អ្នកស្រីសម្រេចចិត្តចូលប្រឡូកក្នុងវិស័យដេញថ្លៃវិញម្តង ដោយធ្វើការចាប់ផ្តើមនៅក្រុមហ៊ុនដេញថ្លៃអនឡាញ Charistie ។ បន្ទាប់ពីនោះ Rebecca ក៏ក្លាយជាប្រធានមួយរូបនៅក្រុមហ៊ុន។
អ្នកស្រី Rebecca Wei ឲ្យដំបូន្មានទៅកមនុស្សគ្រប់គ្នាថា “កុំភ័យខ្លាចក្នុងការសាកល្បងអ្វីដែលថ្មី ប៉ុន្តែក៏កុំចេះតែហក់លោត”។ អ្នកស្រីបន្តថា ចូរប្តូរការងារ បើមានអារម្មណ៍ថាលែងពេញចិត្តជាមួយវា ប៉ុន្តែត្រូវប្តូរដោយឆន្ទៈ ហើយស្វែងរកអ្វីដែលខ្លួនស្រឡាញ់ឲ្យពិតប្រាកដ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNBC
ចុចអាន៖ ស្ថាបនិក MAJOR CINEPLEX ថា ការធ្វើជំនួញមិនខុសពីការឡើងភ្នំ បើមើលក្រោយនឹងត្រូវចាញ់
ចុចអាន៖ សេដ្ឋីនីទាំងបី រំលេចគុណសម្បត្តិធំៗដែលស្ត្រីគ្រប់រូបគួរមានក្នុងជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


