KPT+
CEO ក្រុមហ៊ុន AirAsia ថា បើចេះវិធីស្ដាប់មនុស្សនៅជុំវិញខ្លួនអាចជាជោគជ័យរួចទៅហើយ
AirAsia ជាក្រុមហ៊ុនដឹកអ្នកដំណើរតាមផ្លូវអាកាសនៅក្នុងតំបន់អាស៊ីគ្នេយ៍ ដែលត្រូវបានបង្កើតឡើងដំបូងនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ១៩៩៣ ក្រោមបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Tune Group។ ក្រុមហ៊ុននេះមានការិយាល័យកណ្ដាលនៅក្បែររដ្ឋធានីកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
AirAsia ទទួលជោគជ័យយ៉ាងខ្លាំងក្នុងវិស័យឧស្សាហកម្មអាកាសចរណ៍ទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ក្រោយពីក្រុមហ៊ុនស្ថិតនៅក្រោមការដឹកនាំរបស់លោក Tan Sri Dr. Anthony Francis Fernandes PSM SSAP SPMP DPTJ CBE ឬហៅកាត់ថា Tony Fernandes។ ក្រុមហ៊ុននេះត្រូវបានលោក Fernandes ទិញយកកាលពីឆ្នាំ ២០០១។ តាំងពីថ្ងៃដំបូងនៃការកាន់កាប់ AirAsia ថៅកែរូបនេះបានពង្រីកនិយោជិក ពីបុគ្គលិក ២០០ នាក់ និងយន្តហោះ ២គ្រឿង រហូតដល់មានបុគ្គលិកជាង ២ ម៉ឺននាក់ និងយន្តហោះ ២៥៥ គ្រឿង។
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CEO ក្រុមហ៊ុនអាកាសចរណ៍រូបនេះមានប្រសាសន៍ថា ជំនាញម្យ៉ាងដែលលោកមានជាប់ខ្លួនដើម្បីដឹកនាំ AirAsia នោះគឺការស្វែងរកមនុស្សពូកែឱ្យធ្វើការជាមួយ។ Fernandes ប្រាប់ថា លោកតែងធ្វើការស្វែងរកមនុស្សមានជំនាញទំនាក់ទំនង និងអ្នកដែលមានគោលបំណងច្បាស់លាស់។
យ៉ាងណាមិញ ការស្វែងរកមនុស្សពូកែ គ្រាន់តែជាចំណែកការងារមួយរបស់អ្នកដឹកនាំប៉ុណ្ណោះ។ បន្ថែមពីលើនោះ ការយល់ដឹងពីរបៀបថែរក្សាបុគ្គលិកពូកែទើបជាចំណែកការងារសំខាន់មួយទៀតរបស់មេកោយ។ នេះបើការបញញជាក់បន្ថែមពី នាយកក្រុមហ៊ុនរូបនេះ។
លោកបន្តទៀតថា ដើម្បីធ្វើរឿងទាំងពីរនេះបាន លោករមែងប្រកាន់ភ្ជាប់ចំណុច៣រួមមាន តម្លាភាព ការកោតសរសើរ និងការផ្តល់ឱ្យបុគ្គលិកនូវសមត្ថភាពអភិវឌ្ឍខ្លួនរបស់ពួកគេ។ លោកសង្កត់ធ្ងន់ថា “ក្រុមហ៊ុនជាច្រើនមិនដឹងពីតម្លៃពិតប្រាកដនៃបុគ្គលិករបស់ពួកគេទេ តែ AirAsia យល់ច្បាស់ពីរឿងនេះ”។
Tony Fernandes ផ្តល់ដំបូន្មានចុងក្រោយថា ពេលចាប់ផ្តើមចេញរកស៊ី “សហគ្រិនជាច្រើនគិតថា ពួកគេដឹងពីអ្វីៗគ្រប់យ៉ាង ប៉ុន្តែសម្រាប់អ្នក អ្នកត្រូវតែរៀនស្ដាប់មនុស្សទាំងឡាយដែលនៅជុំវិញខ្លួនអ្នក”៕
ប្រែសម្រួល ៖ សន្យា
ប្រភព ៖ CNBC
ចុចអាន៖ ហេតុអ្វីលោក James Quincey អាចក្ដាប់តំណែង CEO ក្រុមហ៊ុនភេសជ្ជៈធំជាងគេលើលោកបាន?
ចុចអាន៖ មេរៀនពីសហគ្រិនហ្វីលីពីនដែលតស៊ូបង្កើតយីហោហាងអាហារសម្រន់តតាំងជាមួយប្រេនបរទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


