ព័ត៌មានអន្ដរជាតិ
សមាជិកសភារុស្ស៊ី ព្រមានផ្ទុះសង្គ្រាមលោកលើកទី៣ ក្រោយអាមេរិកឲ្យអ៊ុយក្រែនប្រើមីស៊ីលចម្ងាយឆ្ងាយ
សមាជិកសភាជាន់ខ្ពស់របស់រុស្ស៊ី បានគំរាមកាលពីថ្ងៃទី១៧ខែវិច្ឆិកាថា ការសម្រេចចិត្តរបស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលឲ្យអ៊ុយក្រែនប្រើមីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS វាយចូលជ្រៅក្នុងទឹកដីរុស្ស៊ី អាចបង្កជាការផ្ទុះសង្គ្រាមលោកលើកទី៣ និងការវិនាសសាបសូន្យនៃរដ្ឋអ៊ុយក្រែនទាំងស្រុង។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន TASS លោក Vladimir Dzhabarov សមាជិកសភារុស្ស៊ី បាននិយាយថា៖ «នេះគឺជាជំហានដ៏ធំមួយឈានទៅដល់ការចាប់ផ្ដើមនៃសង្គ្រាមលោកលើកទី៣»។ ចំណែកឯលោក Andrei Klishas ដែលជាសមាជិកសភាមួយរូបផ្សេងទៀត ក៏បានរៀបរាប់ដែរថា៖ «លោកខាងលិចបានសម្រេចចិត្តរួចហើយលើកម្រិតនៃការកើនឡើងភាពតានតឹង ដែលអាចបញ្ចប់នៅសល់ត្រឹមតែកាកសំណល់នៃការបាត់បង់ភាពជារដ្ឋអ៊ុយក្រែនរបស់ពួកគេទាំងស្រុង»។
លោក បៃដិន បានអនុញ្ញាតឲ្យអ៊ុយក្រែន ប្រើមីស៊ីល ATACMS របស់អាមេរិក សម្រាប់ការវាយប្រហារចូលក្នុងទឹកដីរុស្ស៊ី ដែលនេះគឺជាការផ្លាស់ប្ដូរយុទ្ធសាស្ត្រដ៏សំខាន់មួយនៅក្នុងគោលនយោបាយរបស់អាមេរិក។
យ៉ាងណាមិញ វិមានក្រឹមឡាំងនៅមិនទាន់បញ្ចេញប្រតិកម្មផ្លូវការណាមួយនៅឡើយទេចំពោះរឿងនេះ។ ប៉ុន្តែបើតាមសម្ដីរបស់លោក វ៉្លាឌឺមៀរ ពូទីន មេដឹកនាំរុស្ស៊ី នាពេលកន្លងមក ការប្រើអាវុធរយៈចម្ងាយឆ្ងាយរបស់លោកខាងលិចចូលដីរុស្ស៊ី មានន័យថា អង្គការណាតូបានជាប់ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងសង្គ្រាម ហើយរុស្ស៊ីនឹងចាត់វិធានការដាច់ដោយឡែកពីគ្នាឆ្លើយតបម្ដងមួយៗលើក្រុមប្រទេសទាំងនោះ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


