Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន៖ រុស្ស៊ីនិង​អ៊ុយក្រែន​ជា​ប្រជាជន​តែ​មួយ អ៊ីចឹង​ហើយ​អ៊ុយក្រែន​ទាំង​មូល​គឺ​ជា​របស់រុស្ស៊ី

បានផុស

នៅ

ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ​ទី​២០​មិថុនា​នៅឯវេទិកាសេដ្ឋកិច្ចអន្តរជាតិនៅទីក្រុង St Petersburg ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានអះអាងថា «រុស្ស៊ី និងអ៊ុយក្រែន គឺជាប្រជាជនតែមួយ ហើយក្នុងន័យនេះ អ៊ុយក្រែនទាំងមូលគឺជារបស់រុស្ស៊ី» ហើយថែម​ទាំង​និយាយថា ​បើ​តាម​​គោល​ជំហរ​នៃ​ទ្រឹស្ដី​នេះ រុស្ស៊ី​នឹង​​មាន​សិទ្ធិ​យក​ទីក្រុង Sumy របស់អ៊ុយក្រែន​ទៅ​កាន់កាប់។

លោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេល​ត្រូវ​គេ​សួរនាំ​ពី​គោល​បំណង​សង្គ្រាម​របស់​​ក្រុង​មូស្គូ លោក ពូទីន បាន​ឆ្លើយ​ថា រុស្ស៊ីកំពុងប្រយុទ្ធនៅអ៊ុយក្រែន គឺ​ដើម្បីការពារសន្តិសុខផ្ទាល់ខ្លួន​ប៉ុណ្ណោះ។ លោក ពូទីន បាន​លើក​ឡើង​ថា «កន្លែង​ណា​ដែល​ទាហាន​រុស្ស៊ី​ឈរ​ជើង ទីនោះ​ហើយ​គឺ​ជា​(ទឹកដី)របស់​យើង»។

កន្លង​មក ទាំង​អ៊ុយក្រែន និង​សម្ព័ន្ធមិត្តលោកខាងលិច បានច្រានចោលការអះអាងរបស់ទីក្រុងមូស្គូ ចំពោះ​កាន់កាប់​តំបន់អ៊ុយក្រែនចំនួនបួន និងតំបន់គ្រីមៀ ដែល​ពួក​គេ​ពិពណ៌នា​ថា វា​​ជា​រឿង​ខុសច្បាប់ ហើយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបដិសេធ​ម្តងហើយម្តងទៀតនូវទស្សនៈដែលថា ជនជាតិរុស្ស៊ី និងអ៊ុយក្រែនគឺជាប្រជាជនតែមួយ។

និយាយ​ដល់​តំបន់ Sumy លោក ពូទីន បានទទួលស្គាល់ថា កងកម្លាំងរុស្ស៊ីកំពុងបង្កើត​តំបន់ការពារ​នៅជិតព្រំដែន ហើយ​លោក​​មិន​បាន​បដិសេធក្នុងការដណ្តើមយកទីក្រុង Sumy ដែលស្ថិតនៅចម្ងាយប្រហែល ២៥​គីឡូម៉ែត្រក្នុងប្រទេសអ៊ុយក្រែន​​ទៅ​គ្រប់គ្រង​នោះ​​ឡើយ។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានថ្កោលទោសសេចក្តីថ្លែងការណ៍នេះថាជាភស្តុតាងនៃ«ការមើលងាយ» របស់រុស្ស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងសន្តិភាពរបស់សហរដ្ឋអាមេរិក ហើយបាននិយាយថា ទីក្រុងមូស្គូកំពុងងាកទៅរកការដណ្តើមយកទឹកដីបន្ថែមទៀត និងសម្លាប់ជនជាតិអ៊ុយក្រែន​កាន់តែ​ច្រើន។


បច្ចុប្បន្ន រុស្ស៊ី គ្រប់គ្រងប្រហែលមួយភាគប្រាំនៃអ៊ុយក្រែន ដូចជា តំបន់គ្រីមៀ, ច្រើនជាង៩៩%​នៃតំបន់ Luhansk, ជាង៧០​%​នៃតំបន់ Donetsk, តំបន់ Zaporizhzhia និង​តំបន់ Kherson ព្រម​ទាំង​ផ្នែក​ខ្លះ​នៃតំបន់ Kharkiv តំបន់ Sumy និង​តំបន់ Dnipropetrovsk៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១ ម៉ោង មុន

ជើងខ្លាំងខាងធ្វើទីផ្សារ ប្រកាសជួយផ្សាយផលិតផលខ្មែរគ្រប់ប្រភេទ ឥតគិតថ្លៃ ព្រោះចង់ឱ្យខ្មែររីកចម្រើនទាំងអស់គ្នា

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ប៉ែន បូណា ៖ តើថៃមានមុខអីមកនិយាយពីក្រមសីលធម៌ការទូតនិងវិជ្ជាជីវៈការងារ? 

សន្តិសុខសង្គម១០ ម៉ោង មុន

សមត្ថកិច្ចចម្រុះនៃខេត្តព្រះវិហារ ឃាត់រថយន្តយីឌុប ដឹកឈើមួយគ្រឿងបម្រុងលោតឆ័ត្រ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​បក្ស​ «​​Thai Sang Thai» បដិសេធ​ចូលរួម​​បង្កើតរដ្ឋាភិបាល​ចម្រុះ​ដោយភឿថៃ​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

តើ​កត្តាអ្វីធ្វើ​ឲ្យ​ លោកស្រី​ ផែថងថាន ​សេសសល់​ឱកាសតិច​បំផុត​រក្សា​អំណាច​?​

Sokha Hotels

ព័ត៌មានពេញនិយម