ព័ត៌មានអន្ដរជាតិ
ត្រាំ គំរាមអ៊ីរ៉ង់ ថា បើហ៊ានសងសឹកអាមេរិក នឹងត្រូវខ្លាំងជាងនេះទៀត
ក្រោយបញ្ចប់សុន្ទរកថាទៅកាន់ប្រទេសជាតិនៅថ្ងៃអាទិត្យទី២២ខែមិថុនាឆ្នាំ២០២៥ ប្រមុខសេតវិមាន ដូណាល់ ត្រាំ បានគំរាមទៅអ៊ីរ៉ង់ថា ទីក្រុងតេហេរ៉ង់នឹងត្រូវខ្លាំងជាងនេះទៀត បើពិតជាហ៊ានសងសឹកមែន។

តាមរយៈសារបង្ហោះលើបណ្តាញសង្គម Truth Social លោកត្រាំសរសេរថា «រាល់ការសងសឹកដោយអ៊ីរ៉ង់ប្រឆាំងសហរដ្ឋអាមេរិក នឹងត្រូវជួបប្រទះកម្លាំងខ្លាំងជាងអ្វីដែលឃើញនៅយប់នេះទៅទៀត»។
យ៉ាងណាការគំរាមរបស់លោកត្រាំនេះ កើតឡើងចំពេលអ៊ីរ៉ង់ បាញ់មីស៊ីលថ្មីទៀត វាយប្រហារអ៊ីស្រាអែល បណ្តាលឲ្យមានមនុស្សរបួសរាប់សិបនាក់ ដ្បិតមិនទាន់សងសឹកអាមេរិកក៏ដោយ។

មុននេះដែរ នៅក្នុងសុន្ទរកថាទៅកាន់ប្រទេសជាតិ លោកត្រាំ បានព្រមានវាយអ៊ីរ៉ង់ជាបន្តទៀតនិងកាន់តែខ្លាំង លុះត្រាតែមានកិច្ចព្រមព្រៀងសន្តិភាព។
លោកនិយាយថា «បើពួកគេមិនព្រម ការវាយប្រហារនៅថ្ងៃមុខនឹងខ្លាំងជាងនេះឆ្ងាយណាស់។ អាចនឹងមានសន្តិភាព ឬនឹងមានសោកនាដកម្មសម្រាប់អ៊ីរ៉ង់ លើសពីអ្វីដែលយើងបានឃើញក្នុងរយៈពេលប្រាំបីថ្ងៃចុងក្រោយនេះទៅទៀត។ ត្រូវចាំថា មានគោលដៅនៅសល់ច្រើនទៀត។ យប់នេះគឺជាយប់លំបាកបំផុត សម្រាប់ពួកគេ ហើយក៏ប្រហែលជាយប់សាហាវបំផុតដែរ។ ប៉ុន្តែប្រសិនបើរកសន្តិភាពមិនបានលឿនទេនោះ យើងនឹងឆ្ពោះទៅកាន់គោលដៅផ្សេងទៀតដោយភាពជាក់លាក់ ល្បឿន និងជំនាញ»។

សូមជម្រាបថា លោកត្រាំបានបញ្ជាក់ពីការ វាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបីនៅក្នុង «ការវាយប្រហារយ៉ាងជោគជ័យ» ហើយបន្ថែមថា កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុង តេហេរ៉ង់ ត្រូវបានកម្ទេចចោលហើយ។
ការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការចូលរួមយុទ្ធនាការយោធារបស់អ៊ីស្រាអែលប្រឆាំងគូសត្រូវដ៏ធំរបស់ខ្លួនគឺអ៊ីរ៉ង់ ធ្វើឲ្យជម្លោះនេះកាន់តែក្តៅគគុក និងរីកធំឡើងៗ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ B-2៖ យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយដ៏អស្ចារ្យរបស់អាមេរិក តម្លៃជាង ២ពាន់លានដុល្លារ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


