ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ប្រកាសថា អាមេរិក ចាប់ផ្តើមសង្គ្រាមដ៏គ្រោះថ្នាក់ហើយ!
ប្រទេសអ៊ីរ៉ង់បានថ្កោលទោសប្រមុខសេតវិមាន ដូណាល់ ត្រាំ ក្រោយការវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់ខ្លួនចំនួន៣កន្លែង ហើយពេលនេះប្រកាសថា សហរដ្ឋអាមេរិក បានចាប់ផ្តើមសង្គ្រាមដ៏គ្រោះថ្នាក់ប្រឆាំងទីក្រុងតេហេរ៉ង់ហើយ។

សេចក្តីប្រកាសនេះគឺចេញពីក្រសួងការបរទេសអ៊ីរ៉ង់នៅថ្ងៃអាទិត្យទី២២ខែមិថុនាឆ្នាំ២០២៥ និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់។
ក្នុងសេចក្តីប្រកាសនោះមានខ្លឹមសារថា «ពិភពលោកមិនត្រូវភ្លេចទេថា គឺអាមេរិក ដែលជាអ្នកក្បត់ការទូត។ អ៊ីស្រាអែល ជាអ្នកប្រព្រឹត្តអំពើប្រល័យពូជសាសន៍និងគ្មានច្បាប់ ហើយអាមេរិក គឺជាអ្នកធ្វើសង្រ្គាមដ៏គ្រោះថ្នាក់ប្រឆាំងអ៊ីរ៉ង់។ ការវាយប្រហារនេះ គឺជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ ហើយថា រដ្ឋាភិបាលអាមេរិក ត្រូវទទួលខុសត្រូវទាំងស្រុង ចំពោះផលវិបាកធ្ងន់ធ្ងរនៃឧក្រិដ្ឋកម្មដ៏សាហាវនេះ»។
ទន្ទឹមនោះ អ៊ីរ៉ង់បានស្នើឲ្យមានកិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយជំរុញឲ្យក្រុមប្រឹក្សាថ្កោលទោសការវាយប្រហាររបស់អាមេរិក លើរោងចក្រនុយក្លេអ៊ែររបស់ខ្លួន។

ក្នុងលិខិតនោះ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំ UN លោក Amir Saeid Iravani បានហៅការវាយប្រហាររបស់អាមេរិកថាជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរប្រឆាំងសន្តិភាពនិងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ។ លោកក៏ចោទដែរថា ការវាយប្រហារនេះគឺស្ថិតនៅក្រោមការត្រួតពិនិត្យពេញលេញរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)។
លោក Rafael Mariano Grossi អគ្គនាយក IAEA និយាយថា លោកនឹងកោះប្រជុំបន្ទាន់មួយនៅថ្ងៃចន្ទ បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់។
យ៉ាងណា IAEA និយាយថា គិតត្រឹមពេលនេះ មិនទាន់មានការកើនឡើងនៃកម្រិតជាតិវិទ្យុសកម្មនៅឯទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅឡើយទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ គំរាមអ៊ីរ៉ង់ ថា បើហ៊ានសងសឹកអាមេរិក នឹងត្រូវខ្លាំងជាងនេះទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


