ព័ត៌មានអន្ដរជាតិ
សមាជិកណាតូយល់ព្រមដំឡើងចំណាយយោធាដល់ ៥% លើកលែងតែអេស្ប៉ាញ
កាលពីថ្ងៃអាទិត្យទី២២ខែមិថុនាឆ្នាំ២០២៥ រដ្ឋជាសមាជិកអង្គការណាតូ បានមូលមតិគ្នាក្នុងការបង្កើនគោលដៅចំណាយការពាររួមរបស់សម្ព័ន្ធភាពដល់ ៥% នៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០៣៥ខាងមុខ ដែលជាការកើនឡើងដ៏បំផុតក្នុងការវិនិយោគយោធា គិតចាប់តាំងពីសម័យសង្គ្រាមត្រជាក់ ដូចអ្វីដែលបានទាមទារដោយប្រធានាធិបតីអាមេរិក។ យ៉ាងណាមិញ ប្រទេសអេស្ប៉ាញបានច្រានចោលនូវមហិច្ឆតានេះ ដោយលើកឡើងពីកង្វល់សេដ្ឋកិច្ចក្នុងស្រុក និងអាទិភាពនៃការចំណាយសង្គម។

នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានប្រកាសថា លោកនឹងមិនប្តេជ្ញាតាមគោលដៅ ៥% នោះទេ តែប្រទេសរបស់លោកនឹងចំណាយត្រឹមតែ ២,១% នៃ GDP ប៉ុណ្ណោះ ដើម្បីបំពេញតាមតម្រូវការយោធាស្នូលរបស់ណាតូ។
លោក Sanchez បាននិយាយនៅក្នុងសុន្ទរកថាមួយនៅលើកញ្ចក់ទូរទស្សន៍អេស្ប៉ាញថា «យើងគោរពយ៉ាងពេញទំហឹងនូវបំណងប្រាថ្នាស្របច្បាប់របស់ប្រទេសផ្សេងទៀត ក្នុងការបង្កើនការវិនិយោគលើវិស័យការពារជាតិរបស់ពួកគេ ប៉ុន្តែយើងនឹងមិនធ្វើដូច្នេះទេ»។
លោក Sanchez បានអះអាងថា វាមិនចាំបាច់សម្រាប់ប្រទេសអេស្ប៉ាញក្នុងការបំពេញគោលដៅថ្មីនោះទេ ហើយការព្យាយាមធ្វើដូច្នេះនឹងមានន័យថាកាត់បន្ថយការចំណាយសង្គមយ៉ាងច្រើន ដូចជា ប្រាក់សោធនរដ្ឋ ឬការដំឡើងពន្ធ។
មន្ត្រីអង្គការណាតូ បានអន្ទះសារក្នុងការស្វែងរកការឯកភាពគ្នាលើសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលស្តីពីការប្តេជ្ញាចិត្តលើការចំណាយថ្មី មុនពេលកិច្ចប្រជុំកំពូលដែលត្រៀមនឹងធ្វើឡើងនៅថ្ងៃពុធសប្ដាហ៍នេះ។ ប្រមុខអង្គការណាតូលោក Mark Rutte បានស្នើរដ្ឋជាសមាជិកឲ្យឈានដល់គោលដៅ ដោយជំរុញគោលដៅចំណាយការពារស្នូលរបស់ណាតូពី ២% ឡើងដល់ ៣,៥% និងចំណាយបន្ថែម ១,៥% លើកម្មវិធីពាក់ព័ន្ធដូចជា សន្តិសុខតាមអ៊ីនធឺណិត និងការសម្របសម្រួលផ្លូវ និងស្ពានសម្រាប់យានយន្តយោធា ជាដើម។
កន្លងមក អេស្ប៉ាញចំណាយ ១,២៤% នៃ GDP លើវិស័យការពារជាតិនៅឆ្នាំ២០២៤ ឬប្រហែល ១៩,៨ពាន់លានដុល្លារ ដែលនេះធ្វើឲ្យអេស្ប៉ាញក្លាយជាអ្នកចំណាយទាបបំផុតក្នុងសម្ព័ន្ធណាតូ។
ជំហររបស់នាយករដ្ឋមន្ត្រីអេស្ប៉ាញ អាចបង្កើតជាការប៉ះទង្គិចនៅក្នុងកិច្ចប្រជុំកំពូលណាតូជាមួយមេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ ដែលបានចោទប្រកាន់បណ្តាប្រទេសអឺរ៉ុបជាញឹកញាប់ថាមិនបានចំណាយគ្រប់គ្រាន់លើវិស័យការពារជាតិ ហើយបានគំរាមថានឹងមិនការពារពួកគេ បើពួកគេមិនបំពេញតាមការកំណត់គោលដៅចំណាយយោធា។
កាលពីថ្ងៃសុក្រសប្ដាហ៍មុន លោក ត្រាំ បាននិយាយថា អេស្ប៉ាញ«ត្រូវតែបង់នូវអ្វីដែលអ្នកផ្សេងទៀតត្រូវបង់» ហើយអេស្ប៉ាញគឺ«ល្បីឈ្មោះមិនល្អ»សម្រាប់ការចំណាយទាបលើវិស័យការពារជាតិ។
ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ ក៏បានស្នើឲ្យអាមេរិកមិនចាំបាច់ត្រូវធ្វើតាមគោលដៅថ្មីនោះឡើយ ព្រោះថា អាមេរិកបានចំណាយប្រាក់យ៉ាងច្រើនដើម្បីការពារទ្វីបទាំងមូលក្នុងរយៈពេលជាយូរមកហើយ។
បើយោងតាមអង្គការណាតូ អាមេរិកបានចំណាយប្រហែល ៣,១៩% នៃ GDP លើវិស័យការពារជាតិក្នុងឆ្នាំ២០២៤៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៥ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ៦ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


