ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទៅរុស្ស៊ី ជួបពូទីន ចំពេលស្ថានការណ៍កំពុងក្តៅ
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi បានទៅដល់ទីក្រុងមូស្គូហើយ កាលពីថ្ងៃអាទិត្យទី២២ខែមិថុនាឆ្នាំ២០២៥ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ចំពេលស្ថានការណ៍កំពុងតានតឹង ក្រោយអាមេរិក វាយប្រហាររោងចក្រនុយក្លេអ៊ែររបស់ខ្លួន។

តាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋ IRNA, ក្រៅពីជួបជាមួយលោកពូទីន, ប្រមុខការទូតអ៊ីរ៉ង់ ក៏នឹងត្រូវពិភាក្សាជាមួយមន្ត្រីរុស្ស៊ីកំពូលៗផ្សេងទៀតផងដែរ អំពីបញ្ហាជម្លោះដែលកំពុងបន្តទាំងនៅក្នុងតំបន់និងអន្តរជាតិ។
មុនពេលទៅដល់រុស្ស៊ី, លោក Araghchi បានប្រកាសក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងអ៊ីស្តង់ប៊ុល នៃប្រទេសតួកគីរួចទៅហើយថា ប្រទេសរបស់លោកសូមរក្សាសិទ្ធិការពារខ្លួន ពីព្រោះសហរដ្ឋអាមេរិកជាអ្នក «ក្បត់ការទូត» និងថែមទាំងហៅប្រទេសរុស្ស៊ីថាជា «មិត្តរបស់អ៊ីរ៉ង់» ថែមទៀតផង។
ដំណើរទស្សនកិច្ចនេះ កើតឡើងចំពេលអ៊ីរ៉ង់ ប្រកាសថា សហរដ្ឋអាមេរិក បានចាប់ផ្តើមសង្គ្រាមដ៏គ្រោះថ្នាក់ប្រឆាំងទីក្រុងតេហេរ៉ង់ហើយ។

ក្រសួងការបរទេសអ៊ីរ៉ង់នៅថ្ងៃអាទិត្យទី២២ខែមិថុនាឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍មួយថា «ពិភពលោកមិនត្រូវភ្លេចទេថា គឺអាមេរិក ដែលជាអ្នកក្បត់ការទូត។ អ៊ីស្រាអែល ជាអ្នកប្រព្រឹត្តអំពើប្រល័យពូជសាសន៍និងគ្មានច្បាប់ ហើយអាមេរិក គឺជាអ្នកធ្វើសង្រ្គាមដ៏គ្រោះថ្នាក់ប្រឆាំងអ៊ីរ៉ង់។ ការវាយប្រហារនេះ គឺជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ ហើយថា រដ្ឋាភិបាលអាមេរិក ត្រូវទទួលខុសត្រូវទាំងស្រុង ចំពោះផលវិបាកធ្ងន់ធ្ងរនៃឧក្រិដ្ឋកម្មដ៏សាហាវនេះ»។
ទន្ទឹមនោះ អ៊ីរ៉ង់បានស្នើឲ្យមានកិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយជំរុញឲ្យក្រុមប្រឹក្សាថ្កោលទោសការវាយប្រហាររបស់អាមេរិក លើរោងចក្រនុយក្លេអ៊ែររបស់ខ្លួន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីរ៉ង់ ប្រកាសថា អាមេរិក ចាប់ផ្តើមសង្គ្រាមដ៏គ្រោះថ្នាក់ហើយ!
-
កីឡា៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


