Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមបញ្ជាឱ្យបិទតេឡេក្រាមក្នុងប្រទេសខ្លួន

បានផុស

នៅ

ក្រសួងបច្ចេកវិទ្យាវៀតណាម បានបញ្ជាឱ្យអ្នកផ្តល់សេវាទូរគមនាគមន៍ក្នុងស្រុក​បិទកម្មវិធីផ្ញើសារតេឡេក្រាម (Telegram) ដោយហេតុថា ក្រុមហ៊ុននេះមិនបាន​សហការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មផ្សេងៗ ដែលគេចោទប្រកាន់ទៅលើអ្នកប្រើប្រាស់របស់បណ្ដាញផ្ញើសារដដែល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ ដែលបន្តថា ក្រុមហ៊ុនតេឡេក្រាមមាន​ការភ្ញាក់ផ្អើល ចំពោះបទបញ្ជានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឯកសារចុះថ្ងៃទី ២១ ឧសភា និងចុះហត្ថលេខាដោយអនុប្រធាននាយកដ្ឋានទូរគមនាគមន៍នៅក្រសួងបច្ចេកវិទ្យា ក្រុមហ៊ុនទូរគមនាគមន៍វៀតណាម បាន​ទទួលបញ្ជា ឱ្យចាត់វិធានការបិទតេឡេក្រាម ហើយរាយការណ៍អំពីវាទៅក្រសួងត្រឹមថ្ងៃទី ២ ខែមិថុនា ខាងមុខ។

បើតាមរ៉យទ័រ ក្រសួងបច្ចេកវិទ្យាកំពុងធ្វើសកម្មភាព ក្នុងនាមនាយកដ្ឋានសន្តិសុខអ៊ិនធឺណិតរបស់ប្រទេស បន្ទាប់ពីប៉ូលិសបានរាយការណ៍ថា ៦៨ ភាគរយ នៃ តេឡេក្រាម ឆាណែល (Telegram Channel) និងក្រុម (Group) ចំនួន ៩ ៦០០ ក្នុងប្រទេសវៀតណាម បានរំលោភច្បាប់។ ក្នុងនោះរួមមាន​ការក្លែងបន្លំ ការជួញដូរគ្រឿងញៀន និង «ករណីដែលគេសង្ស័យថា ពាក់ព័ន្ធនឹងអំពើភេរវកម្ម» ក្នុងចំណោមសកម្មភាពខុសច្បាប់ផ្សេងទៀត ដែលមាន​នៅលើកម្មវិធីផ្ញើសារនេះ។

ឯកសាររបស់ក្រសួងបាននិយាយថា ក្រសួងបានស្នើឱ្យអ្នកផ្តល់សេវាទូរគមនាគមន៍ដាក់ចេញនូវដំណោះស្រាយ និងវិធានការបិទសកម្មភាពរបស់តេឡេក្រាម ក្នុងប្រទេសវៀតណាម។

ជុំវិញបញ្ហានេះ ក្រុមហ៊ុនតេឡេក្រាម បាននិយាយថា ខ្លួនមាន​ការភ្ញាក់ផ្អើលចំពោះបទបញ្ជាវៀតណាម និងថា ខ្លួនបានទទួលបានទទួលការជូនដំណឹងជាផ្លូវការពីអាជ្ញាធរសារគមនាគមន៍វៀតណាម ជាមួយនឹងកាលកំណត់ឆ្លើយតប ត្រឹមថ្ងៃទី ២៧ ឧសភា។

រ៉យទ័របាន​ស្រង់សម្ដីមន្ត្រីក្រសួងបច្ចេកវិជ្ជាមួយរូប ដែលបាននិយាយថា បទបញ្ជាវៀតណាមបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនតេឡេក្រាមបរាជ័យក្នុងការចែករំលែកទិន្នន័យអ្នកប្រើប្រាស់ជាមួយរដ្ឋាភិបាល ​ដើម្បីជាផ្នែកមួយ​នៃការស៊ើបអង្កេតឧក្រិដ្ឋកម្ម។ ប៉ូលិស និងសារព័ត៌មានរដ្ឋវៀតណាមបានព្រមានម្តងហើយម្តងទៀត អំពីឧក្រិដ្ឋកម្មដែលអាចកើតមាន ការក្លែងបន្លំ និងការបំពានទិន្នន័យនៅលើតេឡេក្រាម ឆាណែល និងក្រុម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម