ព័ត៌មានអន្ដរជាតិ
វៀតណាម អាមេរិក បញ្ចប់ការចរចាពន្ធជុំទី២ ប៉ុន្តែមិនទាន់ព្រមគ្នាអ្វីសំខាន់ទេ
មន្រ្តីវៀតណាម និងសហរដ្ឋអាមេរិក បិទបញ្ចប់ការចរចាពន្ធគយបដិការជុំទី២របស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ប្រកបទៅដោយ «វឌ្ឍនភាពវិជ្ជមាន» ប៉ុន្តែមិនបានសម្រេចព្រមព្រៀងគ្នាអ្វីមួយជាដុំកំភួននៅឡើយទេ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

ការចរចាជុំទី២នេះ ធ្វើឡើងនៅក្រុងវ៉ាស៊ីនតោនឌីស៊ី ចន្លោះពីថ្ងៃទី ១៩-២២ ខែឧសភា ដោយមានការចូលរួមពីគណៈប្រតិភូវៀតណាម ដឹកនាំដោយលោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងក្រុមចរចាអាមេរិក ដឹកនាំដោយលោក Jamieson Greer តំណាងសភាពាណិជ្ជកម្មអាមេរិក។
បើតាម VnExpress គណៈប្រតិភូទាំង២ បានផ្លាស់ប្តូរព័ត៌មានអំពីគោលនយោបាយរៀងៗខ្លួនរបស់ប្រទេសខ្លួន បញ្ជាក់អំពីពាក្យពេចន៍នៃសេចក្តីព្រាងកិច្ចព្រមព្រៀង និងពិភាក្សាអំពីវិធីសាស្រ្តទូទៅក្នុងការដោះស្រាយកង្វល់រួម ដើម្បីពន្លឿនដំណើរការចរចា។ ភាគីទាំង២ បានចូលរួមក្នុងកិច្ចសន្ទនាបើកចំហ និងស្ថាបនាលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃផលប្រយោជន៍ស្នូលរបស់ប្រទេស។
កិច្ចព្រមព្រៀងជុំទី៣ រំពឹងថានឹងធ្វើឡើងនៅដើមខែមិថុនា។
គួរគូសបញ្ជាក់ថា វៀតណាមដែលមានអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ប្រមាណ ១២៣,៥ ប៊ីលានដុល្លារ កាលពីឆ្នាំមុន បានរងពន្ធគយបដិការ ៤៦ ភាគរយ ពីសហរដ្ឋអាមេរិក ដែលបង្កជាក្ដីបារម្ភសេដ្ឋកិច្ចសម្រាប់ប្រទេសពឹងផ្អែកលើការនាំចេញសម្រាប់កំណើនមួយនេះ៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026


