ព័ត៌មានអន្ដរជាតិ
វៀតណាមគ្រោងបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ
ឧបនាយករដ្ឋមន្ត្រី លោក Nguyen Hoa Binh បានឱ្យដឹងកាលពីពេលថ្មីៗថា វៀតណាមកំពុងសម្លឹងមើលការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិមួយ ដែលនឹងបើកដំណើរការនៅទីក្រុងហូជីមិញ និងដាណាង។ នេះបើតាមការចុះផ្សាយរបស់កាសែត The Investor។

ដើមឡើយ គំនិតរបស់អាជ្ញាធរវៀតណាម គឺចង់សាងសង់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិមួយនៅក្នុងទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចធំបំផុតរបស់ប្រទេសនៅភាគខាងត្បូង និងមួយទៀតជាកម្រិតតំបន់ នៅកណ្តាលទីក្រុងដាណាង។
លោក Binh កាលពីថ្ងៃអង្គារ បានដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចចិត្តចុងក្រោយរបស់រដ្ឋសភាវៀតណាម ស្តីពីការបង្កើតមជ្ឈមណ្ឌលបែបនេះក្នុងប្រទេសវៀតណាម។ សេចក្តីព្រាងច្បាប់នេះ នឹងត្រូវដាក់ជូនរដ្ឋសភា ដើម្បីអនុម័តក្នុងសម័យប្រជុំការងាររបស់រដ្ឋសភា ដែលកំពុងបន្ត និងមានរយៈពេលរហូតដល់ថ្ងៃទី ៣០ ខែមិថុនា។

មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ត្រូវបានគេរំពឹងថានឹងក្លាយទៅជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់ការកៀរគរធនធានហិរញ្ញវត្ថុ ដែលមានគុណភាពខ្ពស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ជាតិ។ វាក៏នឹងរួមចំណែកផងដែរដល់ការលើកកម្ពស់សមត្ថភាពអភិបាលកិច្ចរដ្ឋ ជំរុញការប្រកួតប្រជែងថ្នាក់ជាតិ និងការលើកកម្ពស់សមាហរណកម្មជាតិកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពជាងមុន ក្នុងប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។
កន្លងមក អ្នកជំនាញជាច្រើនបានសង្កត់ធ្ងន់ថា ក្រៅពីហេដ្ឋារចនាសម្ព័ន្ធរឹង វៀតណាមគួរតែយកចិត្តទុកដាក់បន្ថែមទៀតក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ «ទន់» និងឌីជីថល ដើម្បីធានាបាននូវប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ