Connect with us

ព័ត៌មានអន្ដរជាតិ

​​គ្រួសារ​​ ដូណាល់ ត្រាំ បង្ហាញ​គម្រោង​វិនិយោគ​Trump Towers​ នៅ​​ប្រទេស៧ ក្រោយត្រាំឡើងកាន់​អំណាច​

បានផុស

នៅ

ចាប់តាំងពី​ការ​ឡើង​កាន់​អំណាច​​លើក​ទី២ជា​ប្រធានាធិបតី​ទី​៤៧ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ​មិនត្រឹមតែ​​​​​ធ្វើ​ឲ្យ​មាន​ភាព​រំជើប​រំជួល​​​​​នយោបាយ​​អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំង​បង្កើត​​នូវ​យីហោ​​​ផ្ទាល់ខ្លួន​​ តាមរយៈការ​កសាង​​វិមានត្រាំ ឬហៅ​ជា​ភាសា​អង់គ្លេស​ថា «Trump Towers» នៅ​​​តាមតំបន់​និង​ប្រទេស​មួយ​ចំនួន​ ដែល​អភិវឌ្ឍន៍​ដោយ​ភ្នាក់ងារ​ឬ​ហៅថា អង្គការ​ត្រាំ (Trump Organization)​ ដែ​ល​កាន់​កាប់​ដោយ​កូនប្រុសទី២​របស់គាត់ គឺ លោក​ Eric Trump។

គម្រោង​ Trump Tower នៅ​ទីក្រុង​ឌូបៃ​​​ អារ៉ាប់រួម​​។ Trump Organization
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ដូណាល់ ត្រាំ ​ទើប​ឡើងកាន់​អំណាច​ត្រឹមតែ​​ជាង​៤​ខែ​ប៉ុណ្ណោះ​ ប៉ុន្តែ​​ភ្នាក់ងារ​មូលនិធិ​អភិវឌ្ឍន៍​​​​​របស់​លោក ត្រូវ​បាន​គេរាយការណ៍​ថា បាន​ធ្វើ​ការ​ងារ​​​យ៉ាងសកម្ម​ដើម្បី​កសាង​​វិមាន​ត្រាំ នៅ​តាមបណ្តា​ប្រទេសនានា​ជាពិសេស​នៅតំបន់​មជ្ឈិមបូព៌ា​ ដែល​ជា​ការ​បោះជំហានយ៉ាងសកម្ម​ជាសាកល​សំដៅ​​ទៅ​រក​ការអភិវឌ្ឍន៍ ឬរៀបចំផែនការអគារ និងអចលនទ្រព្យ​ប្រណីតៗ។

គម្រោង​វិមាន​ត្រាំ (Trump Tower) ទាំង​ឡាយ​​ ជារឿយៗពាក់ព័ន្ធនឹងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអ្នកអភិវឌ្ឍន៍ក្នុងស្រុក ហើយជួនកាលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការពិចារណាអំពីភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចទូលំទូលាយ។

​តើគម្រោង​វិនិយោគ​វិមានត្រាំ​ គ្រោង​ផ្តើម​ឡើង​នៅប្រទេសណា​ខ្លះ​ក្នុង​ពេលចុងក្រោយ​នេះ​?​

១-ប្រទេស​វៀតណាម៖ ​គម្រោង​វិមានត្រាំ (Trump Tower)​ ត្រូវ​បាន​​​សារ​ព័ត៌មានរ៉យទ័រ​ផ្សាយ​​នៅសប្តាហ៍​នេះ ថា​ ​គ្រោង​​សាង​សង់​នៅ​​ទីក្រុងហូជីមិញ ដោយ​ចំណាយ​ប្រាក់​រហូតដល់​ទៅ ​១,៥​ពាន់​លាន​ដុល្លារ។ ​ តាមសេចក្តីរាយការណ៍​នោះ អង្គការត្រាំ​ កំពុងស្វែងរកការអភិវឌ្ឍន៍អគារខ្ពស់ៗនៅទីក្រុងហូជីមិញ ដោយសហការជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យវៀតណាម Kinhbac City។ ​កូន​ប្រុស​លោក ដូណាល់​ ត្រាំ លោក Eric Trump ដែល​ជា​អនុប្រធានប្រតិបត្តិនៃ​​​​អង្គការត្រាំ បានទៅទស្សនកិច្ចនៅប្រទេសវៀតណាម​នៅ​ថ្ងៃ​ព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីផែនការសម្រាប់គម្រោងនេះ។ ​​រួមបញ្ចូល​​​គម្រោង​ Trump Tower នឹង​មាន​គម្រោងរមណីយដ្ឋានប្រណីត តម្លៃ ១,៥​ពាន់លានដុល្លារនៅក្នុងខេត្ត Hung Yen ដែលមានទីលានវាយកូនហ្គោល សណ្ឋាគារលំដាប់ផ្កាយប្រាំ និងលំនៅដ្ឋានប្រណីត។ គម្រោងនេះគឺជាកិច្ចសហការរវាងអង្គការត្រាំ​ និងក្រុមហ៊ុនវៀតណាមក្នុងស្រុក ដោយការសាងសង់រំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២៩​​។

២-ប្រទេស​អេមីរ៉ាតអារ៉ាប់រួម៖ គម្រោង ​Trump International Hotel & Tower, Dubai គឺ​ជា​​ការ​អភិវឌ្ឍ ប៉មប្រណីតកម្ពស់៨០​ជាន់ដែលត្រូវបានបង្កើតឡើងក្នុងភាពជាដៃគូជាមួយ Dar Global។ ​តាមការ​ចេញ​ផ្សាយ​របស់​ Newsweek ​គម្រោង​នេះ​នឹង​ត្រូវ​ចាប់ផ្តើម​សាង​សង់​នៅ​ចុងខែ​វិច្ឆិកា​ឆ្នាំ​នេះ និង​បញ្ចប់នៅ​​ឆ្នាំ​២០៣១ ដោយ​វិនិយោគ​សរុប​ ៦០០​ លាន​ដុល្លារ​​។ ​​គម្រោង​​អចលនទ្រព្យប្រណីត​នេះ​ មានទីតាំងនៅតាមបណ្តោយផ្លូវ Sheikh Zayed នៅច្រកចូលទីក្រុងឌូបៃ​ និង​ជា​គម្រោង​ដំបូង​បំផុត​​នៅមជ្ឈិមបូព៌ា។

៣-ប្រទេស​អារ៉ាប៊ីសាអូឌីត​​៖ ​Trump Organization ​ដែលដឹកមុខ​ដោយ​កូនប្រុស​​ទី២​របស់​លោក ដូណាល់ ត្រាំ ​គឹ​លោក Eric Trump ​បានចុះ​ហត្ថលេខា​ អភិវឌ្ឍរួម​គ្នា​ជាមួយ ក្រុមហ៊ុន Dar Global លើក​គម្រោង Trump Tower Jeddah ដែល​ជា​ប្រភេទ​អគារលំនៅ​​ឋាន​ប្រណីត​ មាន​កម្ពស់​៤៧​ជាន់ដែលផ្តល់លំនៅដ្ឋានផ្តាច់មុខ និងក្លឹប Trump ដំបូងបង្អស់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ​ដោយ​មាន​តម្លៃ​វិនិយោគ​៥៣៣,៣​លាន​ដុល្លារ។ ដោយ​យោង​តាម SaudiGult Project។​

កូនប្រុសទី២​របស់ដូណាល់ ត្រាំ (ទី២រាប់ពីស្តាំ) ចុះ​ហត្ថលេខា​វិនិយោគ​រួម​គ្នា​នៅ​អារ៉ាប់រួម​​។

    ​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដដែល គម្រោង​​ Trump Tower Riyadh កំពុងដំណើរការសាងសង់អគារ Trump Tower នៅក្នុងរដ្ឋធានី Riyadh ដែលជាផ្នែកមួយនៃការពង្រីកអចលនទ្រព្យនៅក្នុងតំបន់។ នេះ​បើ​យោង​តាម​ កាសែត The Straits Times។​​

    ៤.ប្រទេសកាតា៖ Trump International Hotel & Tower, Doha ត្រូវ​បាន​រួម​សហការ​វិនិយោគ​ដោយ Trump Organization ជាមួយ ក្រុមហ៊ុន Qatar Diar និង Dar Global បានប្រកាសផែនការសាងសង់គម្រោង សាង​សង់​​​​​​​អគារ​ Trump Tower ដំបូងរបស់ប្រទេសកាតា ដែល​បាន​ប្រកាសផ្តល់​អំណោយយន្តហោះ​តម្លៃ​​៤០០លាន​ដុល្លារ ​​ដល់​លោក ដូណាល់ ត្រាំ។ យោងតាម Newsmax ​គម្រោង​សណ្ឋាគារ Trump International Hotel & Tower នៅ​ទីក្រុង​ Doha ​មាន​​កម្ពស់ ៨០ជាន់។ ​មិន​មាន​ការ​ប្រកាស​ពី​តម្លៃ​គម្រោង​​វិនិយោគ​ដាច់ដោយ​ឡែក​នេះទេ ប៉ុន្តែ​យោង​ទីភ្នាក់ងារ​ព័ត៌មានរ៉យទ័រ គម្រោង​វិនិយោគ​អចលនទ្រព្យ រួ​មមាន​ទីលានវាយកូនហ្គោល និង​លំនៅឋាន​ប្រណីត សណ្ឋាគារ សរុប​ទឹកប្រាក់​៥,៥​ពាន់​លាន​ដុល្លារ។ ក្នុងគម្រោង​នេះ​ តាមសេចក្តីប្រកាស​ព័ត៌មាន​ The Trump Organization នឹង​វិនិយោគទឹកប្រាក់​​៣​ពាន់លានដុល្លារ​ ក្នុង​គម្រោង​ Simaisma Project នៅ​ប្រទេសកាតា​។ 

    ​អគារ​ដែលដាក់ឈ្មោះ​ ត្រាំ នៅ​ទីក្រុងញូវយ៉ក​ សហរដ្ឋអាមេរិក​។ TNS

    ៥-ប្រទេសស៊ីរី៖ អគារ Trump Tower Damascus៖ អគារពាណិជ្ជកម្មកម្ពស់៤៥ជាន់ដែលបានស្នើឡើងក្នុងគោលបំណងតំណាងឱ្យមហិច្ឆតារបស់ប្រទេសស៊ីរីក្នុងការផ្លាស់ប្តូរពីជម្លោះឆ្ពោះទៅរកសន្តិភាព ដោយ​ការផ្សះផ្សាយ​ជាមួយសហរដ្ឋអាមេរិក ដែល​ធ្លាប់​ដាក់​​អង្គការ​​​របស់​មេដឹកនាំសេរី ជា​ក្រុមភេរវករ​ មុន​ការ​ដណ្តើម​បានអំណាច​។ មេដឹកនាំ​សេរី​ធ្វើ​នេះ​ ក៏ដើម្បី​ការ​រស់ឡើងវិញសេដ្ឋកិច្ច​​របស់​ប្រទេសដែលហែក​ហួរ​ដោយសារ​សង្គ្រាម​​ជាង​១ទសវត្សរ៍​។ គម្រោងនេះត្រូវបានដឹកនាំដោយ​ក្រុម Tiger Group ដែលមានមូលដ្ឋាននៅ UAE ហើយនៅតែកំពុងរង់ចាំសិទ្ធិផ្តាច់មុខ និងការអនុញ្ញាតសាងសង់ពី Trump Organization។ យោង​ការ​ផ្សាយរបស់ The Guadian គម្រោងដែល​រងចាំ​ការ​អនុម័តនេះ​​មានតម្លៃ​វិនិយោគ​ចន្លោះ​ពី​​១០០ទៅ​២០០​លានដុល្លារ​អាមេរិក។

    ៦-ប្រទេស​ស៊ែប៊ី៖ Trump Tower Belgrade៖ Trump Organization ដែល​ដឹកនាំ​ដោយ Eric Trump ​ដែល​ជា​​​កូន​ប្រសារ​ច្បងរបស់​​លោកប្រធានាធិបតី​ដូណាល់ ត្រាំ បានប្រកាសភាពជាដៃគូក្នុងការអភិវឌ្ឍន៍អគារ Trump Tower នៅទីក្រុង Belgrade ប្រទេសស៊ែប៊ី ដោយ​មាន​តម្លៃ​វិនិយោគ​សរុប​​៥០០លានដុល្លារអាមេរិក។​ ក្រុមគ្រួសារ​លោក ដូណាល់ ត្រាំ មានអាជីវកម្មចាក់​គ្រឹះ​ជាយូរមក​ហើយ​នៅ​ទីក្រុង​​ Belgrade ​ប្រទេសស៊ែប៊ី ហើយ​នេះ គឺជាកា​រពង្រីក​អាជីវកម្ម​របស់​ពួកគេ​។​

    ៧-ប្រទេសឥណ្ឌា៖ Trump Towers Pune និង Mumbai៖ អគារលំនៅឋាន​ដែលត្រូវបានអភិវឌ្ឍក្រោមកិច្ចព្រមព្រៀងផ្តល់អាជ្ញាប័ណ្ណដោយផ្តល់ជូននូវអាផាតមិនប្រណីតក្នុងភាពជាដៃគូជាមួយអ្នកអភិវឌ្ឍន៍ក្នុងស្រុក។ ​គម្រោង​ទាំងពីរ​អគារ​នោះ ដែលមានតម្លៃ​វិនិយោគ​​​ជិត​៣០០​លានដុល្លារ ដែល​ត្រូវ​បានប្រកាស​កាល​ពី​​ខែ​មីនាឆ្នាំនេះ​។ ​យោងសារព័ត៌មាន​ឥណ្ឌា​ NDTV៕​

    ដោយ​ រ៉ាន់ រើយ

    Helistar Cambodia - Helicopter Charter Services
    Sokimex Investment Group
    ព័ត៌មានអន្ដរជាតិ៣៧ វិនាទី មុន

    ​​គ្រួសារ​​ ដូណាល់ ត្រាំ បង្ហាញ​គម្រោង​វិនិយោគ​Trump Towers​ នៅ​​ប្រទេស៧ ក្រោយត្រាំឡើងកាន់​អំណាច​

    កីឡា១០ នាទីutes មុន

    ផ្លាស់​ប្តូរធំ! Man United ត្រៀមបញ្ចេញកីឡាករជួរ​មុខ​៨ នាក់ សូម្បី Bruno ក៏មានឈ្មោះ

    ព័ត៌មានជាតិ១៦ នាទីutes មុន

    ពូជស្រូវផ្ការំដួល ត្រូវបានប្រជាកសិករនៅស្រុកសូទ្រនិគម ជ្រើសរើសសម្រាប់ការដាំដុះនារដូវវស្សា ព្រោះងាយស្រួលថែទាំ

    វប្បធម៌ ជំនឿ២៨ នាទីutes មុន

    ចម្លាក់តោ១ កប់ក្នុងដីរាប់ឆ្នាំ ត្រូវបានអាជ្ញាធរជាតិព្រះវិហារ លើកចេញពីក្នុងរណ្តៅស្រាវជ្រាវ

    ISC
    ព័ត៌មានជាតិ៤២ នាទីutes មុន

    កម្ពុជា​កំពុងរួមចំណែកសំខាន់ក្នុងវេទិកាប្រធានសភាអន្តរជាតិមួយដែលទើបនឹងបង្កើត

    Sokha Hotels

    ព័ត៌មានពេញនិយម