កីឡា
រដូវកាលក្រោយ ព្រះខ័នរាជស្វាយរៀង ទទួលបានកៅអីវគ្គចែកពូលពានអន្តរជាតិទាំងពីរ
ក្លិបព្រះខ័នរាជស្វាយរៀង ទទួលបានកៅអីចូលលេងវគ្គជម្រុះក្នុងពូលដោយស្វ័យប្រវត្តិ សម្រាប់ពាន AFC Challenge League និងពាន ASEAN Club Championship Shopee Cup នៅរដូវកាល ២០២៥-២០២៦។

សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) បានប្រកាសជាផ្លូវការហើយ ថា នៅរដូវកាលក្រោយ ២០២៥-២០២៦ កម្ពុជា ទទួលបាន ១ កៅអីកន្លះសម្រាប់ការប្រកួតក្នុងពានក្លិបទ្វីបអាស៊ីកម្រិតទី ៣ AFC Challenge League បន្ទាប់ពីបញ្ចប់រដូវកាល ២០២៤-២០២៥។ កម្ពុជា ដណ្តើមបានចំណាត់ថ្នាក់លេខ ២៣ ក្នុងតារាងរបស់ AFC ប្រចាំទ្វីប អាស៊ី ទាំងមូល និងលេខ ១០ ប្រចាំតំបន់ អាស៊ីខាងកើត។
មានន័យថា នៅរដូវកាលក្រោយ កម្ពុជា នឹងកើនកៅអីចូលលេងពាន AFC Challenge League ច្រើនជាងរដូវកាលមុន ដោយកើនពីកន្លះកៅអី ទៅ ១ កៅអីកន្លះ។ ដូច្នេះនៅរដូវកាលក្រោយ ក្រុមម្ចាស់ជើងឯកលីគកំពូលកម្ពុជា Cambodian Premier League ព្រះខ័នរាជស្វាយរៀង នឹងឡើងទៅអង្គុយចាំនៅវគ្គជម្រុះក្នុងពូលក្នុងស្វ័យប្រវត្តិ និងក្រុមលេខ ២ ភ្នំពេញក្រោន នឹងត្រូវចូលប្រកួតជម្រុះខ្វែង (playoffs)។

ដោយឡែកពានរង្វាន់ ASEAN Club Championship Shopee Cup វិញ ក៏មានការប្រែប្រួលខុសពីរដូវកាលមុនផងដែរ។ នៅរដូវកាលថ្មីខាងមុខនេះ នឹងបង្កើនចំនួនក្រុមចូលរួមពី ១២ ក្រុមទៅ ១៤ ក្រុម។ ចំណែកកៅអីរបស់កម្ពុជាវិញ ក៏កើនជាងមុនផងដែរ ដោយរដូវកាលមុន កម្ពុជា ទទួលបានត្រឹមតែកន្លះកៅអីប៉ុណ្ណោះ ខណៈនៅរដូវកាលក្រោយនេះ នឹងទទួលបាន ១ កៅអីគត់។ នោះមានន័យថា ក្រុមព្រះខ័នរាជស្វាយរៀង ដែលជាក្រុមជើងឯកលីគកម្ពុជា នឹងឡើងទៅឈរចាំនៅវគ្គជម្រុះក្នុងពូលដោយស្វ័យប្រវត្តិជាមួយក្រុមរបស់ ថៃ ម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងឥណ្ឌូណេស៊ី ដែលមាន ២ កៅអី។ ចំណែកក្រុមឡាវ ប្រ៊ុយណេ មីយ៉ាន់ម៉ា និង ហ្វីលីពីន នឹងត្រូវប្រកួតជម្រុះ (playoffs)។

គួរបញ្ជាក់ជាថ្មីថា កាលពីរដូវកាលមុន ក្រុមព្រះខ័នរាជស្វាយរៀង គឺជាក្រុមតំណាងកម្ពុជា ដែលបានចូលរួមប្រកួតក្នុងពានទាំង ២ នេះ ប៉ុន្តែពួកគេមិនមានពានណាមួយ ដែលទទួលបានកៅអីចូលប្រកួតនៅវគ្គសន្សំក្នុងពូលដោយស្វ័យប្រវត្តិបែបនេះទេ ដោយពាននីមួយៗ សុទ្ធតែត្រូវឆ្លងកាត់ការប្រកួត playoffs៕

អត្ថបទ៖ សេម កុសល

-
ចរាចរណ៍៧ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច
-
កីឡា១ សប្តាហ៍ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក