ព័ត៌មានអន្ដរជាតិ
វៀតណាមបញ្ជាឱ្យបិទតេឡេក្រាមក្នុងប្រទេសខ្លួន
ក្រសួងបច្ចេកវិទ្យាវៀតណាម បានបញ្ជាឱ្យអ្នកផ្តល់សេវាទូរគមនាគមន៍ក្នុងស្រុកបិទកម្មវិធីផ្ញើសារតេឡេក្រាម (Telegram) ដោយហេតុថា ក្រុមហ៊ុននេះមិនបានសហការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មផ្សេងៗ ដែលគេចោទប្រកាន់ទៅលើអ្នកប្រើប្រាស់របស់បណ្ដាញផ្ញើសារដដែល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលបន្តថា ក្រុមហ៊ុនតេឡេក្រាមមានការភ្ញាក់ផ្អើល ចំពោះបទបញ្ជានេះ។

នៅក្នុងឯកសារចុះថ្ងៃទី ២១ ឧសភា និងចុះហត្ថលេខាដោយអនុប្រធាននាយកដ្ឋានទូរគមនាគមន៍នៅក្រសួងបច្ចេកវិទ្យា ក្រុមហ៊ុនទូរគមនាគមន៍វៀតណាម បានទទួលបញ្ជា ឱ្យចាត់វិធានការបិទតេឡេក្រាម ហើយរាយការណ៍អំពីវាទៅក្រសួងត្រឹមថ្ងៃទី ២ ខែមិថុនា ខាងមុខ។
បើតាមរ៉យទ័រ ក្រសួងបច្ចេកវិទ្យាកំពុងធ្វើសកម្មភាព ក្នុងនាមនាយកដ្ឋានសន្តិសុខអ៊ិនធឺណិតរបស់ប្រទេស បន្ទាប់ពីប៉ូលិសបានរាយការណ៍ថា ៦៨ ភាគរយ នៃ តេឡេក្រាម ឆាណែល (Telegram Channel) និងក្រុម (Group) ចំនួន ៩ ៦០០ ក្នុងប្រទេសវៀតណាម បានរំលោភច្បាប់។ ក្នុងនោះរួមមានការក្លែងបន្លំ ការជួញដូរគ្រឿងញៀន និង «ករណីដែលគេសង្ស័យថា ពាក់ព័ន្ធនឹងអំពើភេរវកម្ម» ក្នុងចំណោមសកម្មភាពខុសច្បាប់ផ្សេងទៀត ដែលមាននៅលើកម្មវិធីផ្ញើសារនេះ។

ឯកសាររបស់ក្រសួងបាននិយាយថា ក្រសួងបានស្នើឱ្យអ្នកផ្តល់សេវាទូរគមនាគមន៍ដាក់ចេញនូវដំណោះស្រាយ និងវិធានការបិទសកម្មភាពរបស់តេឡេក្រាម ក្នុងប្រទេសវៀតណាម។
ជុំវិញបញ្ហានេះ ក្រុមហ៊ុនតេឡេក្រាម បាននិយាយថា ខ្លួនមានការភ្ញាក់ផ្អើលចំពោះបទបញ្ជាវៀតណាម និងថា ខ្លួនបានទទួលបានទទួលការជូនដំណឹងជាផ្លូវការពីអាជ្ញាធរសារគមនាគមន៍វៀតណាម ជាមួយនឹងកាលកំណត់ឆ្លើយតប ត្រឹមថ្ងៃទី ២៧ ឧសភា។
រ៉យទ័របានស្រង់សម្ដីមន្ត្រីក្រសួងបច្ចេកវិជ្ជាមួយរូប ដែលបាននិយាយថា បទបញ្ជាវៀតណាមបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនតេឡេក្រាមបរាជ័យក្នុងការចែករំលែកទិន្នន័យអ្នកប្រើប្រាស់ជាមួយរដ្ឋាភិបាល ដើម្បីជាផ្នែកមួយនៃការស៊ើបអង្កេតឧក្រិដ្ឋកម្ម។ ប៉ូលិស និងសារព័ត៌មានរដ្ឋវៀតណាមបានព្រមានម្តងហើយម្តងទៀត អំពីឧក្រិដ្ឋកម្មដែលអាចកើតមាន ការក្លែងបន្លំ និងការបំពានទិន្នន័យនៅលើតេឡេក្រាម ឆាណែល និងក្រុម៕

-
ចរាចរណ៍៧ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច
-
កីឡា១ សប្តាហ៍ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក