Connect with us

កីឡា

ម្ចាស់ផ្ទះថៃ កំពុងពិចារណាហាម កម្ពុជា ចូលប្រកួតកីឡាស៊ីហ្គេម ២០២៥

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡារបស់ថៃ លោក សូរាវង្ស ធានថង (Sorawong Thienthong) កំពុងពិចារណាមិនឱ្យអត្តពលិក កម្ពុជា ចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣៣ នៅចុងឆ្នាំ ២០២៥ នេះ ដែលថៃធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពី កម្ពុជា និង ថៃ បាននិង​កំពុងមានជម្លោះព្រំដែនជាមួយគ្នា។

លោក សូរាវង្ស ធានថង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពរបស់សារព័តមាន ថៃ Thai PSB World បានឱ្យដឹងថា មូលហេតុ ដែលលោក សូរាវង្ស ធានថង មិនចង់ឱ្យ កម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅចុងឆ្នាំ ២០២៥ នេះ ដោយលោកមានការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់អត្តពលិក កម្ពុជា នៅ​ប្រទេស​ថៃ​ ខណៈភាគីប្រទេសទាំង ២ នៅតែឡើងកម្តៅ និងកំពុងបន្តប៉ះគ្នាដោយអាវុធនៅតាមព្រំដែន។

ទាក់ទងនឹងរឿងនេះដែរ លោក សូរាវង្ស បានលើកឡើងថា ៖«ខ្ញុំគឺបារម្ភអំពីអំពើហិង្សាដែលអាចកើតមានឡើង បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាង ថៃ និងកម្ពុជា។ វាអាចនឹងជះឥទ្ធិពលដល់តួនាទីរបស់ ថៃ ក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម។ ជាពិសេស គឺសុវត្ថិភាពរបស់អត្តពលិកកម្ពុជាអំឡុងពេលព្រឹត្តិការណ៍នេះ»

គួរឱ្យដឹងថា កាលពីខែ មិថុនា កន្លងទៅ មុនពេលបញ្ហាព្រំដែនឡើងកម្តៅខ្លាំងបែបនេះ លោក វ៉ាត់ ចំរើន រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន​ និង​កីឡា និង​ជា​ អគ្គលេខាធិការ​នៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា កម្ពុជា នៅតែមានឆន្ទៈចូលរួមប្រកួតកីឡាស៊ីហ្គេមនៅ ថៃ ចុងឆ្នាំនេះ ដោយលើកហេតុផលថា កីឡា មិនពាក់ព័ន្ធនឹងនយោបាយឡើយ។ ប៉ុន្តែគិតត្រឹមថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២៥ នេះ គឺគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មិនទាន់មានអ្វីធ្វើបច្ចុប្បន្នភាពថ្មី អំពីការចូលរួម ឬមិនចូលរួមនៅឡើយទេ។ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣៣ នៅ​ថៃ​ គ្រោងនឹងរៀបចំនៅខែ ធ្នូ ចុងឆ្នាំ ២០២៥ ៕

រូបភាព

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Thai PSB World

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចធិបតី អំពាវនាវ​សមាគមធនាគារ និង សមាគម​មីក្រូហិរញ្ញវត្ថុ​ពិនិត្យ​លទ្ធភាព​ជួយ​សម្រាល​បន្ទុកហិរញ្ញវត្ថុ​កង​កម្លាំង​​ជួរមុខ និង ជនភៀសសឹក

សេដ្ឋកិច្ច៧ ម៉ោង មុន

ធនាគារជាតិឱ្យលុបចោលបំណុល ៨០ លានរៀល របស់យោធិនពលី និងបន្ធូរបន្ថយលក្ខខណ្ឌសងប្រាក់សម្រាប់ជនភៀសសឹក

ព័ត៌មានជាតិ៧ ម៉ោង មុន

ម៉ាឡេស៊ីបង្កើតក្រុមសង្កេតការណ៍លើការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលអនុព័ន្ធយោធាម៉ាឡេស៊ី ជាប្រធាន

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលរាជធានី នាំយកអំណោយ៦៥មុខ ប្រគល់ជូនវីរកងទ័ពជួរមុខ និង​ពលរដ្ឋ​ភៀស​សឹក ជាង៣ម៉ឺននាក់

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តចុះជាប់ផ្ទាល់ប្រចាំគោលដៅទាំង៩ ចម្អិនម្ហូបផ្គត់ផ្គង់ជូនប្រជាពលរដ្ឋភៀសសឹកជាង ៥ម៉ឺននាក់ ខេត្តឧត្តរមានជ័យ និងព្រះវិហារ

Sokha Hotels

ព័ត៌មានពេញនិយម