កីឡា
សហព័ន្ធទ្រីយ៉ាត្លុង កំពុងប្រមូលផ្ដុំហ្វឹកហាត់នៅពហុកីឡដ្ឋានមរតកតេជោត្រៀមឆ្ពោះការប្រកួតស៊ីហ្គេម លើកទី៣៣
សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ឆ្នាំនេះប្រមូលផ្ដុំកីឡាករ កីឡាការិនី ៨រូបកំពុងស្នាក់នៅ និងហ្វឹកហាត់ឯពហុកីឡដ្ឋានមរតកតេជោ ដើម្បីត្រៀមការប្រកួតធំៗចំនួន២ នៅវៀតណាម និងស៊ីហ្គេម លើកទី៣៣ ឯប្រទេសថៃ ចុងឆ្នាំ២០២៥ នេះ។

ក្រុមជម្រើសជាតិ
លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ការប្រមូលផ្ដុំកីឡាករ កីឡាការិនី គឺចាប់តាំងពីខែមេសាឆ្នាំ២០២៥ នេះមកម្ល៉េះ។ ឆ្នាំនេះសហព័ន្ធប្រមូលផ្ដុំកីឡាករ ៤រូប និងកីឡាការិនី ៤រូប គឺហូបចុកស្នាក់នៅហ្វឹកហាត់ឯពហុកីឡដ្ឋានមរតកតេជោ។


លោក ងិន សុបញ្ញា
ចំពោះការហ្វឹកហាត់របស់ក្រុមជម្រើសជាតិក្នុងមួយថ្ងៃហាត់ ២ពេលគឺព្រឹកចាប់ពីម៉ោង ៦ ដល់ ៨។ ចំណែកពេលរសៀលចាប់ពីម៉ោង ៣ ដល់ ៦ល្ងាច។ ការហ្វឹកហាត់បច្ចេកទេសហែលទឹកគឺហាត់នៅក្នុងពហុកីឡដ្ឋានមរតកតេជោ រីឯហ្វឹកហាត់បច្ចេកទេសរត់គឺនៅក្នុងពហុកីឡដ្ឋានជាតិ និងហាត់ជិះកង់គឺនៅតាមបណ្ដោយផ្លូវជាតិលេខ៦។ ក្នុងមួយសប្ដាហ៍គឺហ្វឹកហាត់ ៦ថ្ងៃចាប់ពីថ្ងៃចន្ទ ដល់ព្រឹកថ្ងៃសៅរ៍។

ក្រុមជម្រើសជាតិ
អគ្គលេខាធិការរូបនេះបន្ថែមទៀតថា ការហ្វឹកហាត់នេះមិនគ្រាន់តែសម្រាប់ត្រៀមឆ្ពោះទៅស៊ីហ្គេម លើកទី៣៣ អំឡុងខែធ្នូ ចុងឆ្នាំ២០២៥ នេះទេ។ ពោលក៏ជាការតៀមខ្លួនចូលរួមប្រកួតព្រឹត្តិការណ៍ទ្រីយ៉ាត្លុងខាប់ (Triathlons 2025) អំឡុងខែសីហានេះផងដែរ។

ទិដ្ឋភាពហ្វឹកហាត់
បញ្ជាក់ សហព័ន្ធទ្រីយ៉ាត្លុង ក៏ស្ថិតក្នុងចំណោម ៤០ប្រភេទកីឡាដែលកម្ពុជានឹងបញ្ជូនទៅចូលរួមប្រកួតប្រជែងមេដាយនៅព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ អំឡុងខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។ ស៊ីហ្គេម លើកទី៣៣ នឹងធ្វើឡើងនៅឯប្រទេសថៃ ដែលមានចាប់ពីថ្ងៃទី៩ ដល់ ២០ ខែធ្នូ ឆ្នាំ២០២៥។ ម្ចាស់ផ្ទះថៃនឹងដាក់ ៥០ប្រភេទកីឡាដើម្បីប្រកួតប្រជែងមេដាយ៕


ទិដ្ឋភាពហ្វឹកហាត់
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


