កីឡា
កម្ពុជា នៅតែបញ្ជូនអត្តពលិកទៅចូលរួមប្រកួត កីឡាស៊ីហ្គេម នៅថៃ ទោះមានជម្លោះព្រំដែន
កម្ពុជា និង ថៃ នៅតែស្វាគមន៍គ្នាទៅវិញមកចំពោះវិស័យកីឡា ទោះបច្ចុប្បន្នប្រទេសទាំង ២ កំពុងមានភាពតានតឹងលើបញ្ហាព្រំដែនក៏ដោយ ហើយកម្ពុជា នឹងនៅតែបញ្ជូនអត្តពលិកទៅចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី ៣៣ នៅប្រទេស ថៃ នាខែធ្នូ ឆ្នាំ ២០២៥។ នេះបើតាមការអះអាងដោយលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជា អគ្គលេខាធិការនៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

បញ្ហាប្រឈមមុខដាក់គ្នានៅតាមបន្ទាត់ព្រំដែនរវាងកម្ពុជា និងថៃ នៅតែមិនទាន់មានភាពធូរស្រាល បានក្លាយជាចម្ងល់មួយសម្រាប់មហាជន ថា តើកម្ពុជា នឹងនៅតែបន្តបញ្ជូនអត្តពលិកទៅចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី ៣៣ នៅចុងឆ្នាំ ២០២៥ នេះ ឬយ៉ាងណា។
នៅក្នុងការប្រារព្ធទិវាអូឡាំពិកលើកទី ១៣១ នៅវិមានពហុកីឡដ្ឋានជាតិ មរតកតេជោ កាលពីថ្ងៃ អាទិត្យ ទី ២២ ខែ មិថុនា លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទើបតែបានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាអូឡាំពិករបស់សហព័ន្ធកីឡា អាស៊ីអាគ្នេយ៍ កាលពីខែមុន។ ជាលទ្ធផល គឺមិនមានអ្វីប្រែប្រួលឡើយ ដោយប្រទេស និងប្រទេសបានបង្ហាញការស្វាគមន៍គ្នាយ៉ាងកក់ក្តៅក្នុងន័យកីឡាទៅវិញទៅមក។ ម្យ៉ាងទៀត កីឡា គឺមិនពាក់ព័ន្ធនឹងនយោបាយ ឬរឿងអ្វីផ្សេងទៀតឡើយ។

លោកវ៉ាត់ ចំរើន បានបន្ថែមថា ខាងភាគីថៃ បានបញ្ជាក់រួចហើយគឺ ពួកគេនឹងនៅតែស្វាគមន៍ជានិច្ចចំពោះគណៈប្រតិភូ និងអត្តពលិកកម្ពុជា រួមទាំងប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ អាស៊ាន ដើម្បីរៀបការប្រកួតកីឡាស៊ីហ្គេមលើកទី ៣៣។ ទន្ទឹមនឹងនេះ ខាងថៃក៏បានកោតសរសើរអំពីការរៀបចំកីឡាស៊ីហ្គេម លើកទី ៣២ ក្នុងឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ ថាបានរៀបចំបានល្អ និងមានភាពជោគជ័យខ្ពស់។
លោកវ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា ចំពោះកម្ពុជា គឺគ្មានអ្វីប្រែប្រួលឡើយ ដោយបច្ចុប្បន្នអត្តពលិកទាំងអស់កំពុងត្រៀមខ្លួនជានិច្ច ដើម្បីចូលរួមកីឡាស៊ីហ្គេមនៅ ថៃ ចុងឆ្នាំ ២០២៥។
គួរបញ្ជាក់ថា កីឡាស៊ីហ្គេម លើកទី ៣៣ នៅប្រទេស ថៃ នឹងរៀបចំឡើងចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៥៕

អត្ថបទ៖ សេម កុសល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


