ព័ត៌មានអន្ដរជាតិ
ដឹងមូលហេតុដែលខ្មាន់កាំភ្លើង បាញ់សម្លាប់មនុស្សយ៉ាងរង្គាលនៅ បាងកក
ដឹងមូលហេតុហើយ តាមពិតខ្មាន់កាំភ្លើងដែលបើកការបាញ់ប្រហារសម្លាប់រង្គាលនៅផ្សារ Or Tor Kor ក្នុងទីក្រុងបាងកក នៃប្រទេសថៃកាលពីរសៀលថ្ងៃចន្ទទី២៨ខែកក្កដាឆ្នាំ២០២៥ គឺដោយសារជម្លោះបុគ្គល។

អ្នកនាំពាក្យប៉ូលិសក្រុងបាងកក Sayam Boonsom បានឲ្យដឹងថា ជនដៃដល់ឈ្មោះ ណយ អាយុ៦១ឆ្នាំ មកពីខេត្តនគររាជសីមា គឺជាអតីតអ្នកធ្វើការនៅផ្សារ Or Tor Kor ហើយមានជម្លោះជាមួយសន្តិសុខម្នាក់នៅផ្សារនេះជាយូរមកហើយ។
ដោយសារតែគំនំ ខ្មាន់កាំភ្លើងក៏បើកការបាញ់រះមិនរើសមុខ សម្លាប់មនុស្សចំនួន៥នាក់ក្នុងនោះមាន៤នាក់ជាសន្តិសុខនិងម្នាក់ជាអាជីវករ ហើយបន្ទាប់មកគាត់បានបាញ់សម្លាប់ខ្លួនឯង ធ្វើឲ្យមនុស្សស្លាប់ក្នុងហេតុការណ៍នេះមានសរុប ៦នាក់។

ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសនៅតែបន្តការស៊ើបអង្កេត ដើម្បីរកព័ត៌មានលម្អិតបន្ថែមទៀត។
មិនមែនជារឿងចម្លែកទេចំពោះហេតុការណ៍បាញ់ប្រហារនៅថៃ ព្រោះថា ប្រទេសនេះមានគោលនយោបាយគ្រប់គ្រងកាំភ្លើងដ៏ធូររលុងបំផុត ធ្វើឲ្យមនុស្សម្នាក់ៗមានលទ្ធភាពកាន់កាប់កាំភ្លើងដោយងាយស្រួល៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ្នកស្លាប់ក្នុងការបាញ់ប្រហារនៅបាងកកកើនដល់៦នាក់ ខណៈខ្មាន់កាំភ្លើងជាជនជាតិថៃ
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


