កីឡា
ការបរាជ័យធ្ងន់ធ្ងរនឹកស្មានមិនដល់នៅ SEA V League សហព័ន្ធបាល់ទះមានយុទ្ធសាស្ត្រប្រែប្រួលថ្មីយ៉ាងណាទម្រាំដល់ស៊ីហ្គេម
ការបរាជ័យដ៏ធ្ងន់ធ្ងរ និងនឹកស្មានមិនដល់របស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា វាហាក់ដូចជាធ្វើឲ្យម្នាក់ៗទទួលយកមិនចង់បានទាំងសហព័ន្ធបាល់ទះខ្លួនឯង កីឡាករ និងអ្នកគាំទ្រផងដែរ។ ដោយសារតែភាពខ្លាំង ការរីកចម្រើន និងភាពជោគជ័យជាច្រើននាពេលកន្លងមកទើបមិននឹកស្មានថាកម្ពុជា ៨ប្រកួតនៅ SEA V League មិនអាចឈ្នះសូម្បីមួយប្រកួតបែបនេះ។

លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងអគ្គលេខាធិការ
បន្ទាប់ពីរងបរាជ័យ និងទទួលបានបទពិសោធដ៏អាក្រក់មួយនេះរួចមកទាំងកីឡាករ ថ្នាក់ដឹកនាំមានការបាក់ទឹកចិត្តជាខ្លាំងចំពោះលទ្ធផល នៃការប្រកួតទាំងពីរជើងនៅឯប្រទេសហ្វីលីពីន និងប្រទេសឥណ្ឌូណេស៊ីដែលទើបបញ្ចប់ទៅនេះ។
បើក្រុមបាល់ទះជម្រើសជាតិកម្ពុជានៅបន្តប្រើប្រាស់ទម្រង់លេងបែបនេះ ឬយុទ្ធសាស្ត្រហ្វឹកហាត់ដូចពេលនេះច្បាស់ណាស់ការប្រកួតស៊ីហ្គេម លើកទី៣៣ នៅខែធ្នូ ឆ្នាំ២០២៥ នៅឯប្រទេសថៃ លើកនេះអាចនឹងពិបាកហើយ ឬប្រហែលមិនអាចរកមេដាយបានផងមើលទៅ។ ព្រោះសមាសភាពប្រកួត SEA V League គឺសុទ្ធតែលេងនៅស៊ីហ្គេម ខណៈកម្ពុជាក៏ទទួលបានលទ្ធផលអាក្រក់ដូចបានឃើញស្រាប់ហើយក្នុងការប្រកួតពានរង្វាន់អាស៊ានមួយនេះ។

រូបភាពលើផេកសហព័ន្ធ
យ៉ាងណាព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ អំឡុងខែធ្នូ ឆ្នាំ២០២៥ នៅចុងឆ្នាំឯណោះ ដូច្នេះមានពេលវេលាវែងគួរសមដែរចំពោះក្រុមបាល់ទះជម្រើសជាតិកម្ពុជាពង្រឹងសមត្ថភាព។ មានតែរង់ចាំមើលថាសហព័ន្ធកីឡាបាល់ទះកម្ពុជាមានយុទ្ធសាស្ត្រយ៉ាងណា ឬផែនការថ្មីបែបណាដើម្បីយកមកអនុវត្តន៍ពង្រឹងក្រុមឲ្យល្អប្រសើរឡើងវិញដែលអាចឈានទៅដណ្ដើមមេដាយបានក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំនេះ។

លោក Li Jun គ្រូជម្រើសជាតិបាល់់ទះកម្ពុជា
បញ្ជាក់ដែរថា ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានបរាជ័យយ៉ាងធ្ងន់ធ្ងរអំឡុងការប្រកួតបានរង្វាន់ SEA V Leaue ឆ្នាំ២០២៥ ទាំងជើងទី១ ធ្វើនៅប្រទេសហ្វីលីពីន និងជើងទី២ ធ្វើនៅឯប្រទេសឥណ្ឌូណេស៊ី សរុប ៨ប្រកួតចាញ់ទាំង៨ប្រកួត។ ជើងទី១ មាន ៤ប្រកួតគឺចាញ់ ប្រទេសវៀតណា 3-0 , ឥណ្ឌូណេស៊ី 3-0, ហ្វីលីពីន 3-2, ថៃ 3-0។ ជើងទី២ មាន ៤ប្រកួតគឺចាញ់ ប្រទេសវៀតណាម 3-0, ថៃ 3-1, ហ្វីលីពីន 3-1, ឥណ្ឌូណេស៊ី 3-0។ ក្រៅតែពីការចាញ់ ៨ប្រកួតនេះហើយកម្ពុជាក៏បានធ្លាក់ចំណាត់ថ្នាក់ក្នុងតារាងចំណាត់ថ្នាក់បាល់ទះពិភពលោក FIVB ពីលេខ ៦៦ មកលេខ ៨៦ នៅលើក្រុមបាតតារាង អ៊ីស្លង់ តែមួយប៉ុណ្ណោះ៕






អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoថៃបញ្ជាក់ថា ការដោះលែងទាហានខ្មែរ១៨នាក់ថ្ងៃទី១២វិច្ឆិកា មិនមែនមកពីសម្ពាធអាមេរិកទេ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវក្នុងក្រុងបាត់ដំបងខូចពិបាកធ្វើដំណើរ នឹងសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា-ថៃ គ្រោងដកយុទ្ធោបករណ៍ចេញពីព្រំដែនម្ដងទៀតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈថៃធ្លាប់ព្រមានប្រើកម្លាំងយោធាដណ្ដើមយកប្រាសាទតាក្របី
-
ព័ត៌មានជាតិ១ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម


