Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី អំពាវនាវ​សមាគមធនាគារ និង សមាគម​មីក្រូហិរញ្ញវត្ថុ​ពិនិត្យ​លទ្ធភាព​ជួយ​សម្រាល​បន្ទុកហិរញ្ញវត្ថុ​កង​កម្លាំង​​ជួរមុខ និង ជនភៀសសឹក

បានផុស

នៅ

សម្ដេចធិបតីបាន​ចេញ​សារ​អំពាវនាវ​ថា ការ​ប្រយុទ្ធ​គ្នា​រវាងកងទ័ពកម្ពុជា​និងកងទ័ព​ថៃ​ក្នុងរយៈ​ពេលប៉ុន្មានថ្ងៃ​នេះ​ បាន​បណ្តាលឱ្យយោធិនមួយ​ចំនួន​ត្រូវ​ពលី និងរងរបួស ក៏​ដូច​ជាប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ ក្លាយ​ជា​ជនភៀសសឹក​មិន​អាច​ប្រកបរបរ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​បាន។ នេះ​បើតាមទំព័រហ្វេសបុកផ្លូវការរបស់សម្ដេចនាយប់​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចបានបន្ថែមថា រាជរដ្ឋាភិបាល​បាន​រៀប​ចំ​ និង​កំពុងអនុវត្តនូវកញ្ចប់គោលនយោបាយ​សម្រាប់​យោធិន​ពលីនិងរបួស ក៏​ដូច​ជា​ផ្ដល់​កិច្ចអន្តរាគមន៍គាំទ្រ ​​ដល់​បងប្អូន​ប្រជាជន​ដែលជាជនភៀសសឹក។

ដើម្បី​ចលនា​ការ​ចូល​រួម​បន្ថែម សម្ដេចសូមអំពាវនាវឱ្យសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យ​លទ្ធភាពក្នុងការជួយសម្រាល​បន្ទុកហិរញ្ញវត្ថុសម្រាប់​កងកម្លាំងប្រដាប់អាវុធរបស់យើង ដែលកំពុងធ្វើប្រតិបត្តិការ​យ៉ាង​សកម្ម​នៅ​ក្នុងបុព្វ​ហេតុ​ការពារ​បូរណភាព​ទឹកដីនៅក្នុងតំបន់ប្រយុទ្ធ ក៏​ដូច​ជា​គ្រួសារ​យោធិនពលី យោធិនរងរបួស និងប្រជាពលរដ្ឋជាជនភៀសសឹក ដោយសារ​ការ​ប្រយុទ្ធគ្នានៅពេលនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម