សេដ្ឋកិច្ច
កម្ពុជា ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះលេខាធិការដ្ឋាន RCEP ដើម្បីស្តារកំណើនសេដ្ឋកិច្ច
ដើម្បីស្តារ និងងើបចេញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើជាម្ចាស់ផ្ទះនៃលេខាធិការដ្ឋានអាសិប(RCEP) នៅរាជធានីភ្នំពេញ។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នាព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។

សម្ដេចតេជោនាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា យើងត្រូវការជាចាំបាច់នូវលេខាធិការដ្ឋានដាច់ ដោយឡែកមួយឱ្យបានឆាប់បំផុត ដើម្បីសម្របសម្រួលការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀងអាសិប(RCEP) ដែលបានចូលជាធរមាន កាលពីខែមករា កន្លងទៅនេះ។
បើតាមម្តេចតេជោ កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើជាម្ចាស់ផ្ទះនៃលេខាធិការដ្ឋានអាសិបនេះ ហើយថែមទាំងបានកំណត់ទីតាំងរួចជាស្រេចសម្រាប់ លេខាធិការដ្ឋានអាសិបនេះ នៅរាជធានីភ្នំពេញ និងបាននិងកំពុងរៀបចំគម្រោងសំណើលម្អិតទៀតផង។

ជុំវិញគម្រោងនេះ សម្ដេចតេជោសង្ឃឹមថា កម្ពុជាអាចទទួលបានការគាំទ្រពីប្រទេសសមាជិកអាស៊ាន ក៏ដូចជាប្រទេសជាសមាជិកផ្សេងទៀត នៃកិច្ចព្រមព្រៀងអាសិប នៅពេលដែលកម្ពុជាដាក់សំណើនេះជាផ្លូវការ។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប-RCEP) បានចូលជាធរមាននៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២២។ កិច្ចព្រមព្រៀងអាសិប ជាគំនិតផ្តួចផ្តើមរបស់អាស៊ាន និងត្រូវបានប្រកាសឱ្យចាប់ផ្តើមចរចានៅឆ្នាំ ២០១២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដ៏ធំបំផុតលើពិភពលោក ដែលមានសមាជិកចំនួន ១៥ប្រទេស រួមមានប្រទេសជាសមាជិកអាស៊ានទាំង ១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន៥ មានដូចជា អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូងចិន និងណូវែលហ្សេឡង់ គ្របដណ្តប់ ប្រជាជនប្រមាណ ២.២ពាន់លាននាក់ ឬ៣០ភាគរយ នៃចំនួនប្រជាជនលើពិភពលោក, ផលិតផលក្នុងស្រុកសរុបប្រមាណ ២៦.២ទ្រីលានដុល្លារ ឬ ៣០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងទំហំពាណិជ្ជកម្មចំនួនប្រមាណ ២៨ភាគរយ នៃទំហំពាណិជ្ជកម្មពិភពលោកទាំងមូល។
ផ្អែកតាមលទ្ធផលនៃការសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា បានបង្ហាញថា កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំ ការនាំចេញចំនួន ៧,៣ភាគរយ វិនិយោគចំនួន ២៣,៤ភាគរយ និងផលិតផលក្នុងស្រុកសរុបចំនួនប្រមាណ ២% លើផលិតផលក្នុងស្រុកសរុប ដែលមានបច្ចុប្បន្ន។
កម្ពុជា ទទួលបានភាពអនុគ្រោះពន្ធពីកិច្ចព្រមព្រៀងនេះ លើទំនិញសំខាន់ៗជាច្រើន មានដូចជា៖
វិស័យកសិកម្ម រួមមាន៖ គ្រាប់ស្វាយចន្ទី ពោត ដូង ស្វាយស្រស់ ចេក ដំឡូងជ្វា ទឹកឃ្មុំ ម្សៅរមៀត ក្រូច ល្ហុង ផ្លែផាសិន ខ្ទឹម ត្របែក ស្រកានាគ ទុរេន ។ល។
ទំនិញកសិកម្មកែច្នៃ ៖ គុយទាវ នំក្រៀម សម្បុកត្រចៀកកាំ ទំនិញកែច្នៃពីត្រី ម្សៅដំឡូងមី ទំនិញកែច្នៃពីដូង ប្រេងសណ្តែក សាច់ក្រក ទឹកម្ទេស ដំណាប់ចេក ដំណាប់ស្វាយ ដំណាប់ទុរេន និងមីកញ្ចប់ជាដើម។
ទំនិញឧស្សាហកម្ម ៖ កង់ សំលៀកបំពាក់ ស្បែកជើង គ្រឿងបង្គុំអេឡិចត្រូនិក ខ្សែកាប អេឡិចត្រូវនិកអគ្គិសនី គ្រឿងសង្ហារឹម ស្ករស ស្ករអំពៅ កាបូបយួរដៃ វ៉ាលី ខ្សែភ្លើង សម្ភារកីឡា ជ័រកែច្នៃ សម្បកថ្នាំពេទ្យ ជ័រកៅស៊ូធម្មជាតិវា កៅស៊ូក្នុងទម្រង់បន្ទះ កៅស៊ូឡាតិច ក្រណាត់ក្រាល និងកម្ទេចឈើកែច្នៃ៕



-
ព័ត៌មានជាតិ១៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


