Connect with us

កីឡា

ជា​ការ​រួម​ចំណែក​ក្លឹប​លោក​ ធន់​ សុភា​ និង​ក្លឹប​ ផាត​ សុដា​ បាន​ឧបត្ថម្ភ​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ដល់​ជន​ភៀសសឹក​

បានផុស

នៅ

ជា​ការ​រួម​ចំណែក​សម្រាល​ការ​លំបាក​ និង​ជួយ​គ្នា​ក្នុង​គ្រា​មាន​ទុក្ខ ​ក្លឹប​ប្រដាល់​លោក​ ធន់​ សុភា​ និង​ក្លឹប​ប្រដាល់​លោក​ ផាត​ សុដា​ បាន​ឧបត្ថម្ភ​គ្រឿង​ឧបភោគ​បរិភោគ​ អម​ជា​មួយ​ថវិកា​មួយ​ចំនួន​ដល់​ជន​ភៀសសឹក​បន្ទាប់​ពី​រង​ការ​លំបាក​ក្នុង​ការ​ឈ្លានពាន​របស់​ថៃ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ធន់ សុភា

នេះ​បើ​តាម​វីដេអូ​បង្ហោះ​របស់​លោក​ ធន់​ សុភា ​ដែល​មាន​លោក​តំណាង​ឲ្យ​ក្លឹប​ប្រដាល់​ធន់សុភា​គុន​ខ្មែរ​បាន​នាំ​យក​នូវ​គ្រឿង​ឧបភោគ​បរិភោគ​រួម​មាន​មី​ សាប៊ូ​បោកខោអាវ​ សាប៊ូ​កក់សក់​ រួម​ជា​មួយ​ថវិកា​ ៥០​ម៉ឺន​រៀល​ផង​ដែរ​ឧបត្ថម្ភ​ដល់​ជន​ភៀសសឹក​ដែល​កំពុង​ជួប​ការ​លំបាក​ និង​ខ្វះខាត​នៅ​ពេល​នេះ។​

លោក ធន់ សុភា

ចំណែក​លោក​ ផាត​ សូដា​ តំណាង​ក្លឹប​ប្រដាល់​គុន​ខ្មែរ​ស៊ុបពើហ្វៃ​ ក៏​បាន​រួម​ចំណែក​ឧបត្ថម្ភ​ដល់​ជន​ភៀសសឹក​ផង​ដែរ​ក្នុង​នោះ​រួម​មាន​អង្ករ​ មី​ ត្រីខ​ ទឹក​ស៊ីអ៊ីវ​ ទឹក​ត្រី​ សាប៊ូ​ និង​គ្រឿង​ឧបភោគ​បរិភោគ​ជា​ច្រើន​ទៀត។​ ក្រៅ​តែ​ឧបត្ថម្ភ​ស្បៀង​ហើយ​នោះ​ក្លឹប​ប្រដាល់​គុន​ខ្មែរ​ស៊ុបពើហ្វៃ​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​ ១លាន​រៀល​ទៀត​ផង​ដែរ។​

លោក​ ផាត​ សូដា

លោក​ ផាត​ សូដា​ មាន​ចិត្ត​សប្បាយ​រីករាយ​ក្នុង​ការ​រួម​ចំណែក​ជួយ​សង្គម​ជាតិ​ ស្មារតី​ខ្មែរ​តែ​មួយ ​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​បែប​នេះ​ដើម្បី​សម្រួល​ដល់​ការ​រស់នៅ​អំឡុង​ពេល​ដែល​ជួប​ការ​លំបាក​ពី​អំពើ​ឈ្លានពាន​របស់​ប្រទេស​ថៃ​ថ្មីៗ​នេះ។​

លោក​ ផាត​ សូដា

បញ្ជាក់​ដែរ​ថា​ បន្ទាប់​ពី​ផ្ទុះ​អាវុធ​ និង​រង​ការ​ឈ្លានពាន​ពី​សំណាក់​កងទ័ព​ថៃកាល​ពី​ថ្ងៃ​ទី២៤​ ខែ​កក្កដា​ ឆ្នាំ​២០២៥​ នេះ​ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​គ្រួសារ​ដែល​រស់​នៅ​តាម​បណ្ដោយ​ព្រំដែន​ខ្មែរ-ថៃ​ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង​ទៅ​រក​កន្លែង​សុវត្ថិភាព។​ បើ​ទោះ​ជា​មាន​បទ​ឈប់​បាញ់​ហើយ​ក្ដី​​ ប៉ុន្តែ​គេ​មើល​ឃើញ​ថា​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ភៀស​ខ្លួន​នៅ​មិន​ទាន់​អាច​វិលត្រឡប់​ទៅ​កាន់​ផ្ទះ​សម្បែង​វិញ​នៅ​ឡើយ​ទេ៕​

លោក​ ផាត​ សូដា (រូបភាពហ្វេសបុក ផាត​ សូដា)

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម