ព័ត៌មានជាតិ
សមាគមកាត់ដេរនៅកម្ពុជាគាំទ្រចំពោះបទឈប់បាញ់ដោយឥតលក្ខខណ្ឌរវាងកម្ពុជា-ថៃ

សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានចេញសេចក្តីថ្លែងការណ៍គាំទ្រចំពោះការសម្រេចបាននូវបទឈប់បាញ់ដោយឥតលក្ខខណ្ឌដែលជាការត្រួសត្រាយផ្លូវដលដល់កម្ពុជា-ថៃឈានដល់ការសន្ទនា និងការចរចាដោយសន្តិវិធីផ្អែកលើការទូត និងច្បាប់អន្តរជាតិ។
យោងតាមសេចក្តីថ្លែងការណ៍របស់ TAFTAC នៅល្ងាចថ្ងៃទី២៩ ខែកក្កដា សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) សូមអបអរសាទរយ៉ាងកក់ក្តៅចំពោះរាជរដ្ឋាភិបាលកម្ពុជា និងព្រះរាជាណាចក្រថៃ ក្នុងការឈានដល់បទឈប់បាញ់ឥត លក្ខខណ្ឌ ដោយត្រួសត្រាយផ្លូវសម្រាប់ការសន្ទនានិងការចរចាដោយសន្តិវិធីផ្អែកលើការទូត និងច្បាប់អន្តរជាតិ ដើម្បីនាំមកនូវសន្តិភាពយូរអង្វែងនៅតាមព្រំដែននៃប្រជាជាតិទាំងពីរ។

«សមាគមសូមសរសើរចំពោះការដឹកនាំដ៏ខ្លាំងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលការ ខិតខំប្រឹងប្រែងមិនចេះនឿយហត់និងការប្តេជ្ញាចិត្តឥតងាករេដើម្បីសន្តិភាពរបស់លោក បានជួយនាំមកនូវ ផ្លែផ្កាសម្រាប់ស្ថានការណ៍ដ៏សំខាន់នេះ។ សមាគមក៏សូមថ្លែងអំណរគុណផងដែរ ចំពោះការគាំទ្ររបស់ ប្រធានាធិបតី ដូណាល់ ត្រាំ និងការសម្របសម្រួលដោយ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងការចូលរួម ប្រកបដោយការស្ថាបនាពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងការធ្វើឱ្យបទឈប់បាញ់ឥតលក្ខខណ្ឌនេះ អាចធ្វើទៅបាន»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍នេះ។
TAFTAC ក៏ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតដល់គ្រួសារយោធិន និងជនស៊ីវិលកម្ពុជា ដែលបានពលីជីវិតក្នុងជម្លោះនេះ។ យើងនឹងមិនភ្លេចឡើយចំពោះការលះបង់របស់ពួកគាត់។
«យើងសង្ឃឹមយ៉ាងមុតមាំថា បទឈប់បាញ់នេះគឺជាការចាប់ផ្តើមនៃសន្តិភាពប្រកបដោយនិរន្តរភាព និងយូរ អង្វែងរវាងកម្ពុជានិងថៃ។ ក្នុងនាមសហគមន៍ធុរកិច្ច យើងមើលឃើញថា នេះជាឱកាសដ៏សំខាន់មួយ ដើម្បី ឆ្ពោះទៅមុខដោយការគោរពគ្នាទៅវិញទៅមក សន្តិភាព និងការអភិវឌ្ឍដើម្បីផលប្រយោជន៍របស់ប្រទេសទាំង ពីរនិងតំបន់អាស៊ានទាំងមូល»។ នេះបើយោងតាម TAFTAC។

កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា លោកនាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានជួបជាមួយលោកនាយឧត្តមសេនីយ៍ តាន់ស្រ៊ី អេចជេ ម៉ូដ នីហ្សាមប៊ីន អេចជេ ចាហ្វា អគ្គមេញ្ជាការកងទ័ពម៉ាឡេស៊ី ពិភាក្សាគ្នាពាក់ព័ន្ធនឹងទំនាស់ព្រំដែនកម្ពុជា-ថៃ ព្រមទាំងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានឯកភាពគ្នានៅទីក្រុងកូឡាឡាំពួរ ក្រោមការជួយសម្របសម្រួលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងមានការគាំទ្រពីអាមេរិក និងចិន កាលពីថ្ងៃទី២៨ ខែកក្កដា។

នៅម៉ោងប្រមាណ១១ ថ្ងៃទី៣០ ខែកក្កដានេះ អង្គទូត និងអនុព័ន្ធយោធានៃប្រទេសចំនួន១៣ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បានចុះទៅដល់ខេត្តព្រះវិហារ និងកំពុងពិនិត្យមើលអំពីការខូចខាតព្រោះតែការបាញ់ប្រហារពីសំណាក់ថៃ និងឃ្លាំមើលអំពីការអនុវត្តបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ១៧ នាទី agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


