ព័ត៌មានជាតិ
និស្សិតខ្មែរមួយចំនួនដែលសិក្សានៅថៃសម្រេចចិត្តបោះបង់ការសិក្សា ហើយវិលចូលកម្ពុជាវិញ
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា បានឱ្យដឹងថា និស្សិតខ្មែរមួយចំនួនដែលសិក្សានៅប្រទេសថៃ សម្រេចចិត្តវិលមកកម្ពុជាបណ្តោះអាសន្នសិនរង់ចាំមើលស្ថានការណ៍ ខណៈនិស្សិតមួយចំនួនទៀតបានសម្រេចចិត្តបោះបង់ចោលការសិក្សានៅថៃទាំងស្រុង ហើយបន្តការសិក្សានៅកម្ពុជាវិញ។

គិតត្រឹមថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ និស្សិតកម្ពុជាចំនួន ៤១០នាក់ហើយ បានសម្រេចចិត្តចាកចេញពីប្រទេសថៃ ខណៈក្រសួងអប់រំកំពុងសម្របសម្រួលផ្តល់អាហារូបករណ៍ឱ្យចូលរៀននៅតាមគ្រឹះស្ថានឧត្តមសិក្សានានានៅកម្ពុជា។ តាមគម្រោង នៅថ្ងៃទី៣០ កក្កដា នឹងមាននិស្សិតចំនួន ១៣ នាក់បន្ថែមទៀត វិលចូលប្រទេសវិញ។
ការវិលចូលស្រុកនេះ ស្របពេលដែលកម្ពុជា-ថៃ មានជម្លោះព្រំដែន ពោលភាគីថៃឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា ក៏មានការកើនឡើងនូវការរើសអើង ការប្រើហិង្សា និងការគំរាមកំហែងដល់សុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ បង្កឡើងដោយក្រុមជ្រុលនិយមថៃ។ ជាការកត់សម្គាល់ សូម្បីពលរដ្ឋខ្មែរដើរតាមផ្លូវ កំពុងធ្វើការ និងកំពុងគេងក្នុងបន្ទប់ ត្រូវបានក្រុមជ្រុលនិយមថៃ ធ្វើទុក្ខបុកម្នេញ វាយ ទាត់ធាក់ ដែលវីដេអូហិង្សាទាំងនោះត្រូវបានចែកចាយនៅលើបណ្តាញសង្គម។

កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្តាំទៅនិស្សិតខ្មែរដែលទទួលបានអហារូបករណ៍សិក្សានៅប្រទេសថៃ ពិចារណាវិលត្រឡប់មកកម្ពុជាវិញ ក្នុងករណីថៃធ្វើទុក្ខបុកម្នេញអំឡុងពេលសិក្សា ចំពេលមានភាពតាងតឹងក្នុងជម្លោះព្រំដែន។ ជាមួយនឹងការហៅមកផ្ទះយើងវិញ សម្តេចតេជោ អះអាងធានាផ្តល់អាហារូបករណ៍ និងទទួលបន្ទុកចេញថ្លៃសិក្សា។
គួរជម្រាបផងដែរថា អំឡុងពេលផ្ទុះសង្គ្រាមរយៈជាងមួយខែមកនេះ ពោលគិតចាប់ពីថៃឈ្លានពានទឹកដីកម្ពុជា កាលពីថ្ងៃទី២៤ ខែឧសភា មកដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ សាលារៀនចំនួន ៦០៥ កន្លែង ត្រូវបានបិទទ្វារ ហើយប៉ះពាល់សិស្សជាង១៥ម៉ឺននាក់ គ្រូបង្រៀន ៦ ២៧៦ នាក់ ក្នុងខេត្តចំនួន ៥រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ កោះកុង និងខេត្តពោធិ៍សាត់៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


