កូវីដ-១៩
របបអាហារសម្រាប់អ្នកជាសះស្បើយពីកូវីដគួរទទួលទាន ដើម្បីជួយពង្រឹងសុខភាពមកដូចដើមវិញ
ស្ទើរតែទាំងអស់នៃអ្នកជំងឺកូវីដបានត្អូញត្អែរពីការអស់កម្លាំង ក្នុងអំឡុងពេលឆ្លងនិងក្រោយការជាសះស្បើយ។ ប៉ុន្តែសម្រាប់អ្នកបានជាសះស្បើយហើយ ចាំបាច់ត្រូវមានរបបអាហារដែលមានតុល្យភាព ដើម្បីរក្សាកម្រិតជាតិស្ករក្នុងឈាម និងជំរុញភាពស៊ាំឲ្យឆាប់ងើបឡើងវិញបានលឿនជាងមុនថែមទៀត។
១ ចាប់ផ្ដើមបរិភោគអាហារទាន់ពេល

ជារឿងមួយដែលចាំបាច់បំផុតសម្រាប់អ្នកដែលបានជាសះស្បើយពីកូវីដ ត្រូវតែបរិភោគឲ្យបានទាន់ពេលវេលា។ ពួកគេត្រូវធានាថាបានហូបអាហារញឹកញាប់ តែតិចៗ។ តាមរយៈការទទួលទានអាហារតិចៗ អ្នកអាចចៀសវាងកម្រិតជាតិគ្លុយកូសក្នុងឈាម។
២ ទទួលទានអាហារដែលសំបូរទៅដោយជាតិប្រូតេអ៊ីន

អ្នកជាសះស្បើយត្រូវតែរួមបញ្ចូលអាហារដែលសំបូរទៅដោយជាតិប្រូតេអ៊ីនច្រើននៅក្នុងរបបអាហារ។ ប្រូតេអ៊ីនជួយអ្នកជំងឺឲ្យឆាប់ឃ្លាននិងជួយក្នុងការបង្កើនសាច់ដុំឲ្យរឹងមាំ។ អាហារទាំងនោះក៏ត្រូវបញ្ចូលសាច់ដែលមានជាតិខ្លាញ់ទាប ដូចជាសាច់មាន់ ស៊ុត និងត្រីនិងទឹកដោះគោមានជាតិខ្លាញ់ទាប ។
៣ រួមបញ្ចូលផ្លែឈើតាមរដូវកាល

ផ្លែឈើគឺជាប្រភពវីតាមីននិងសារធាតុរ៉ែដ៏សំបូរបែប។ វីតាមីននិងសារធាតុរ៉ែជួយបង្កើនភាពស៊ាំដល់រាងកាយអ្នក។ ផ្លែឈើក៏សំបូរទៅដោយជាតិសរសៃនិងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមមានស្ថិរភាព។ តែក៏មានផ្លែឈើខ្លះដែលអ្នកជាសះស្បើយពីកូវីដ ពុំគួរទទួលទានគឺមាន ចេក ស្វាយ និងល្មុត។
៤ បន្ថែមធញ្ញជាតិទៅក្នុងរបបអាហារជាប្រចាំថ្ងៃ

គ្រាប់ធញ្ញជាតិសំបូរទៅដោយជាតិសរសៃ ហើយវាក៏ជួយធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមមានស្ថិរភាពផងដែរ។ ដូចគ្នានេះផងដែរធញ្ញជាតិទាំងមូលសំបូរទៅដោយវីតាមីននិងសារធាតុរ៉ែចាំបាច់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖food.ndtv

-
ព័ត៌មានជាតិ២៣ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ