ជីវិតកម្សាន្ដ
ភ្ងាក់ផ្អើលក្រោយ អាចារ្យធំ និង ម៉ៃ សុគន្ធ ប្រែមកស្និទ្ធស្នាលជាមួយគ្នាវិញ
តារាចម្រៀងប្រុស ២ រូប គឺអាចារ្យធំ និងលោក ម៉ៃ សុគន្ធ កន្លងមកត្រូវបានមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមដឹងហើយថា តារាប្រុសទាំង ២ ដួងនេះ គឺតែងផ្ទុះជម្លោះរិះគន់ជេរគ្នាជាបន្តបន្ទាប់បង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ។

យ៉ាងណាមិញ ក្រោយពេលស្ងប់ស្ងាត់អស់មួយសន្ទុះធំពេលនេះ ក៏លេចដំណឹងដ៏ចាប់អារម្មណ៍ជាថ្មីមកថា រវាងតារារ៉េបអាចារ្យធំ និងលោក ម៉ៃ សុគន្ធ បានត្រូវរ៉ូវគ្នាវិញហើយនឹងថែមទាំងបង្ហាញពីភាពស្និទ្ធស្នាលខ្លាំងជាមួយគ្នាទៀតផង។


ដោយឡែកចាប់អារម្មណ៍នៅលើគណនីហ្វេសប៊ុករបស់តារាចម្រៀងលោក ម៉ៃ សុគន្ធ កាលពីប៉ុន្មានថ្ងៃមុនបានបង្ហោះសំណេរភ្ជាប់ និងរូបភាពជាមួយអាចារ្យធំ ដូច្នេះថា Ramos និង Messi អាចត្រូវគ្នាកៀកស្មាគ្នាបានអញ្ចឹងពូងោល និងអាចារ្យធំ ក៏ដូចគ្នា ព្រោះយើងជាខ្មែរតែមួយរួមគ្នា ដើម្បីវប្បធម៌និយាយពិតធ្វើពិត។ លោក ម៉ៃ សុគន្ធ ក៏បានបង្ហោះសារចុងក្រោយទៀតថាPrankអាចារ្យធំ មួយសិនគេត្រូវគ្នាវិញហើយម៉េចដែរ?។


ជាមួយគ្នានេះដែរ បើតាមការបញ្ជាក់បន្ថែមពីសាមីខ្លួនតារាចម្រៀងលោក ម៉ៃ សុគន្ធ បានប្រាប់កម្ពុជាថ្មីដោយខ្លីតាមរយ:សង្គមហ្វេសប៊ុកថា ពេលនេះលោក និងអាចារ្យធំ ដែលកន្លងមកធ្លាប់ តែកើតមានសង្គ្រាមពាក្យសម្តីជាមួយគ្នានោះឥឡូវបានសម្រុះសម្រួលត្រូវគ្នាវិញហើយ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ