ជីវិតកម្សាន្ដ
ផ្ទុះការវែកញែក ក្រោយឃើញ មាស សុខសោភា ស្លៀកឈុតបែបនេះឡើងច្រៀង
មិនទាន់នឹងរសាត់រឿងចាស់បានប៉ុន្មានផង កំពូលតារាចម្រៀងសំនៀងផ្អែមអ្នកនាង មាស សុខសោភា ស្រាប់តែពេលនេះធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាថ្មីលើឈុតសម្លៀកបំពាក់របស់នាងដែលស្លៀកចូលរួមជាតារាកិត្តិយសច្រៀងក្នុងកម្មវិធីមួយមានមនុស្សជាច្រើនចូលរួមផងនោះ។

គេចាំបានថា កាលពីប៉ុន្មានថ្ងៃមុននេះ តារាចម្រៀង មាស សុខសោភា ក៏ត្រូវបានតារាចម្រៀងលោកម៉ៃ សុគន្ធ ធ្វើការរិះគន់ទៅលើរូបថតស្លៀកពាក់បញ្ចេញភាពសិចស៊ីម្ដងរួចមកហើយ។ ប៉ុន្តែកាលណោះនាងពុំមានប្រតិកម្មឆ្លើយតបអ្វីទេ ពោលគ្រាន់តែមានការវែកញែកពីសំណាក់អ្នកគាំទ្រមួយចំនួន ដោយខ្លះគាំទ្រ មាស សុខសោភា និងខ្លះទៀតរិះគន់បន្តិចបន្តួច។

ដោយឡែកស្របពេលរឿងនេះរំលងមិនទាន់បានប៉ុន្មានផង ពេលនេះគេក៏ឃើញតារាស្រី មាស សុខសោភា បង្ហាញខ្លួនជាថ្មី ដោយការស្លៀកពាក់ស្រដៀងនេះម្ដងទៀត ធ្វើឲ្យអ្នកគាំទ្រសម្ដែងការ មិនពេញចិត្ត និងរិះគន់ទៅលើរូបនាង។ ចំពោះការរិះគន់នេះគឺធ្វើឡើងក្រោយពីគណនីទីកតុកមួយបានបង្ហោះវីដេអូបង្ហាញពីសកម្មភាពតារាចម្រៀង មាស សុខសោភា កំពុងបកស្រាយបទចម្រៀង យ៉ាងពីរោះ តែមើលទៅសម្លៀកបំពាក់ឈុតរាត្រីស្រមោលសវិញ ហាក់វៀល បញ្ចេញសាច់ខ្នង មើលឃើញទាំងស្រុងតែម្ដង។

បើតាមរយៈការបញ្ចេញមតិរិះគន់មួយចំនួនបានលើកឡើងស្រដៀងគ្នាថា «គេថាស្អាតហើយ មើលទៅ,ដល់ម្ល៉ឹងទៅតារាស្រុកខ្មែរ,ការស្លៀកពាក់គាត់ហាក់លើសបន្តិចហើយមួយរយៈក្រោយនេះ , មាស សុខសោភា ទៅជា អ៊ីចឹងអស់ហើយ ការស្លៀកពាក់មួយរយៈនេះ,នឹងឬនារីខ្មែរ ,ខ្មែរយើងអស់ ពីសុភាព លើសបរទេសទៅទៀត ,ស្រលាញ់គាត់ណាស់ តែមិនចង់ឲ្យគាត់ស្លៀកដល់អ៊ីចឹងពេកទេ , ចេះតែហ៊ានស្លៀកដែរ , ស្មានតែបរទេស»។

ជុំវិញការបញ្ចេញមតិរិះគន់នេះដែរ គេនៅមិនទាន់ឃើញកំពូលតារាចម្រៀងអ្នកនាង មាស សុខសោភា ចេញមុខបកស្រាយនៅឡើយទេ ខណៈមានអ្នកគាំទ្រខ្លះធ្វើការឆ្លើយតបជំនួសថា «គាត់ ស្លៀកពាក់អ៊ីចឹងដើម្បីប្រម៉ូដផលិតផលរបស់គាត់កំពុងលក់ គឺឡេលាបខ្លួន»៕
អត្ថបទ ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


